បង្ក្រាប​​ក្រុមក្មេង​ទំនើង​ជិះម៉ូតូ​បំពាក់​បំពង់​សឺម៉ាំង​កែ​ច្នៃ


ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​ក្រុម​ក្មេង​ទំនើង​ប្រមាណ​ជា​១១​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​រួច​នាំ​ទៅ​ធ្វើការ​អប់រំ បន្ទាប់​ពួក​គេ​ប្រើប្រាស់​ម៉ូតូ​បំពាក់​បំពង់​សឺ​ម៉ាំង​កែ​ច្នៃ​បំពង​សំឡេងឮៗ​បង្ក​ការ​រំខាន់​ដល់​ប្រជាពលរដ្ឋ​។

មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង​លោក អៀង វ៉ា​ន់​ឌី បានអោយ​ដឹង​ថា ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ​គឺ​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ពី​គណៈ​បញ្ជាការ​ឯកភាព​ក្រុង ។ លោក​បន្ត​ថា​ការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ខាងលើ គណៈ​បញ្ជាការ​ឯកភាព​ក្រុង​និង​កម្លាំង​អាវុធហត្ថ​ចុះ​ប្រតិបត្តិការ​កាលពី​យប់​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៩ ក្នុង​ក្រុង​ស្ទឹង​ត្រែង​ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១១​នាក់​ជាមួយ​ម៉ូតូ​ចំនួន​៩​គ្រឿង ក្នុង​នោះ​មាន​ម្នាក់​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទ​ល្មើ​គ្រឿងញៀន និង​ចោរកម្ម​ដែល​មាន​ដីការ​បញ្ជា​អោយ​ចាប់ខ្លួន​របស់​តុលាការ​ផង​ដែរ​។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បន្ត​ថា ក្រុម​ក្មេង​ទំនើង​ខាងលើ​មិនមែន​ចាប់ខ្លួន​បញ្ជូន​នោះ​ទេ​គឺ​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​អប់រំ ណែនាំ​និង​មាន​ចំណាត់ការ​បន្ត​ពី​គណៈ បញ្ជាការ​ឯកភាព​ក្រុង ។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ ចាន់ តយ ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដោយសារ​មាន ដីកា​បញ្ជា​អោយ​ចាប់ខ្លួន​របស់​តុលា ការ​។

គួរ​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​នើ​ង​ខាងលើ​នេះ​ដោយសារ​មានការ​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​ដែល​បង្ក​អោយ​ប៉ះពាល់​ដល់​សាធារណៈជន និង​មានការ​ស្នើ​ទៅ​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​ជា​បន្តបន្ទាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ