ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​មុន​រក​បន្ទប់​ជួល​មិន​ចង់បាន​ព្រោះ​តម្លៃ​​កប់​ពពក តែ​ពេល​នេះ​មាន​ព្រោង​ព្រាត​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ពេល​ដែល​វត្តមាន​របស់​ជនជាតិ​ចិន ចូល​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​យ៉ាង​គគ្រឹកគគ្រេង​នា​ពេល​កន្លង​មកនេះ តម្លៃ​បន្ទប់​ជួល​បាន​ហក់​ឡើង​ខ្ពស់កប់ពពក ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ដែល​បំរើ​ការងារ​តាម​ក្រុមហ៊ុន និង​កាស៊ីណូ ហើយ​ស្នាក់​នៅ​ជាយ​ដែន​មួយ​នេះ ប្រឈម​បញ្ហា​ខ្លះ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ពេល​ដែល​វត្តមាន​របស់​ជនជាតិ​ចិន ចូល​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​យ៉ាង​គគ្រឹកគគ្រេង​នា​ពេល​កន្លង​មកនេះ តម្លៃ​បន្ទប់​ជួល​បាន​ហក់​ឡើង​ខ្ពស់កប់ពពក ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ដែល​បំរើ​ការងារ​តាម​ក្រុមហ៊ុន និង​កាស៊ីណូ ហើយ​ស្នាក់​នៅ​ជាយ​ដែន​មួយ​នេះ ប្រឈម​បញ្ហា​ខ្លះ ដោយ​ត្រូវរ​ត់រក​សាច់ញាតិ​សុំ​ស្នាក់​នៅ និង​ភាគច្រើន​ទៅ​ជួល​បន្ទប់​នៅ​ទីតាំង​ឆ្ងាយ​ៗ​ពី​កន្លែងធ្វើការ​ព្រោះ​មាន​តម្លៃ​ថោក​ជាង​។

សេចក្តីរាយការណ៍​បន្ត​ថា មិនតែប៉ុណ្ណោះ សូ​ម្បី​តែ​វិស័យ​អចលនៈទ្រព្យ (​ការ​ពុះ​ដី​ល្វែង​លក់​) ក៏​ហក់​ឡើង​ខ្ពស់​ដូច​គ្នា ។ អ្នកទិញ ឬ​បង់​រំលស់​ផ្ទះល្វែង​តាម​បូ​រី ក៏​បាន​ជួល​ឲ្យ​ជនជាតិ​ចិន​ស្នាក់​នៅ​ជំនួស ព្រោះ​ជួល​បាន​តម្លៃ​ថ្លៃ ហើយ​នាំ​គ្នា​ទៅ​ជួល​បន្ទប់​ស្នាក់​នៅ​ឆ្ងាយ​ៗ​ដែល​មាន​តម្លៃ​ថោក​ទៅ​វិញ​។

ចំណែក​បុគ្គលិក​កាស៊ីណូ​ភាគច្រើន​បាន​រអ៊ូរទាំ​ថា បន្ទប់​ជួល​ជិត​ៗ​ទីតាំង​កាស៊ីណូ​ដែល​កន្លង​មក ពួក​គេ​ជួល​ស្នាក់​នៅ​តម្លៃ​1​ខែ​យ៉ាង​ថ្លៃ​3000​បាតប្រាក់​ថៃ បែរជា​ឡើងថ្លៃ​កប់​ពពក ដោយ​1​ខែ​តម្លៃ​ចូល​ម៉ឺន​បាត ហើយ​ទីតាំង​លក់ដូរ​ខ្លះ​គេ​ឈប់​ជួល​ឲ្យ​ខ្មែរ​ធ្វើ​អាជីវកម្ម បែរជា​យក​ទៅ​ជួល​ឲ្យ​ជន​ជាតិ​ចិន​វិញ ព្រោះ​បាន​ថ្លៃ​ជាង​។

ទោះជា​យ៉ាងណា ក្រោយ​វិធានការ​របស់​រាជរដ្ឋាភិបាល​បិទ​ល្បែង​អន​ឡាញ និង​មុខរបរ​មួយ​ចំនួន​ចំពោះ​ជនបរទេស​នៅ​កម្ពុជា ចិន​ហាក់​បាត់​វត្តមាន​ជា​បន្តបន្ទាប់ ពោល​គឺ​នៅ​សល់​តិចតួច​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ទន្ទឹម​គ្នា​នេះ វិស័យ​អចលនៈទ្រព្យ (​ដីធ្លី​/​ពុះ​ល្វែង​លក់​) ក៏​ធ្លាក់​ចុះ​ស្រឺ​ត​ៗ​ដូច​ទឹក​ស្រក​ធ្វើ​ឲ្យ​អ្នកខ្លះ​រអ៊ូរទាំ​ថា «​ខកខ្លួន​» ព្រោះ​មិន​បាន​លក់​ចេញ​ពេល​ដី​ឡើងថ្លៃ​។ ចំណែក​ការ​ផ្សព្វផ្សាយ​ឃោសនា​លក់​អចលនៈទ្រព្យ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​កន្លង​មក ផុលផុស​នោះ ពេល​នេះ​ស្ងាត់​ស្ងៀម​ផង​ដែរ​។

ក្រោយ​បាត់​វត្តមាន​ចិន​ជា​បន្តបន្ទាប់​នេះ ប្រភព​ខ្លះ​ថា អ្នកខ្លះ​ក៏​លង់ខ្លួន​នឹង​ប្រាក់​កម្ចី​ធនាគារ​ខ្លះ​ដែរ ព្រោះ​ប្រឹង​កសាង​អគារ​បន្ថែម តែ​មិន​ទាន់​រួចរាល់​ផង ត្រូវ​ជនជាតិ​ចិន​ចាកចេញ​អស់​។

អ្វី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​អគារ​ធំ​ៗ និង​បន្ទប់​ជួល​ជា​ច្រើន​គេ​ឃើញ​មាន​ដាក់​ប៉ាយ​ថា «​មាន​អគារ ឬ​បន្ទប់​ជួល​»​។ ដោយឡែក​អគារ​ធំ​ៗ​លើ​ទឹកដី​កាស៊ីណូ​មួយ​ចំនួន​ដូច​ជា ចំណុច​អគារ​8​ជាន់ ដែល​ពី​មុន​មាន​វត្តមាន​ជនជាតិ​ចិន​រស់នៅ​ច្រើន ពេល​នេះ​មាន​ត្រឹមតែ​មេការ​3​ទៅ​4​នាក់​តែ​ប៉ុណ្ណោះ ដែល​ប្រភព​ថា ជាប់​កុងត្រា ហើយ​ដកខ្លួន​មិន​រួច​។

ប្រភព​ដដែល​បន្ត​ថា ជនជាតិ​ចិន​ដែល​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត ភាគច្រើន​ឆ្ពោះទៅ​ប្រទេស​ភូមា​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ជុំវិញ​ករណី​ខាងលើ សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តបន្ទាយមានជ័យ​ម្នាក់ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា វត្តមាន​ជនជាតិ​ចិន​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​សល់​តិចតួច​តែ​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ