ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ខួប​១០​ឆ្នាំ​នៃ​គំនិត​ផ្តួចផ្តើម​ទន្លេមេគង្គ​ក្រោម​នៃ​ភាព​ជា​ដៃគូ​ក្នុង​តំបន់​ទន្លេមេគង្គ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​ថា ជា​កិច្ច​កត់សម្គាល់​ក្នុង​កិច្ចសហការ​រយៈពេល​១០​កន្លង​មកនេះ មាន​វិស័យ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ ។ លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​ថា ជា​កិច្ច​កត់សម្គាល់​ក្នុង​កិច្ចសហការ​រយៈពេល​១០​កន្លង​មកនេះ មាន​វិស័យ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ដូច​ជា វិស័យ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​គ្រប់គ្រង​ទឹក អប់រំ សុខាភិបាល រហូត​ដល់​ការ​ផ្តល់​អំណាច​ជូន​ស្ត្រី និង​គំនិត​ផ្តួចផ្តើម​ផ្នែក​បរិស្ថាន ។ លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ​គំនិត​ផ្តួចផ្តើម​នេះ​បាន​វិវត្តន៍ ដើម្បី​ឆ្លុះ​បញ្ចាំង​តថភាព​ពិត​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ។ កាលពី​ឆ្នាំទៅ​មាន​សរសរ​ស្តម​ចំនួន​៦ ត្រូវ​បាន​ដាក់​ចេញ​ដូច​ជា កសិកម្ម សន្តិសុខ​ស្បៀង កា​រត​ភ្ជាប់​ការ​សិក្សាធិការ អប់រំ សន្តិសុខ សុខាភិបាល មក​ជា​កម្មវិធី​ទឹក​ស្បៀងអាហារ សន្តិសុខ​ស្បៀងអាហារ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។

លោក​ឧ​ប​នាក​រដ្ឋមន្ត្រី​ក្នុង​ពិធី​នេះ​ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​នា​រសៀល ថ្ងៃ​ទី​២០ ខែធ្នូ​នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​វាគ្មិន​សំខាន់​ៗ​ចូលរួម​បកស្រាយ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្រសួងការបរទេស​បាន​រៀបចំ​ខួប​១០​នៃ​វេទិកា​ស្តី​ពី​សមិទ្ធផល និង​ទិស​ដៅ​នា​ពេល​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​គំនិត​ផ្តួចផ្តើម​ទន្លេមេគង្គ​ក្រោម ដោយ​មាន​តំណាង​ស្ថានទូត​អា​មេ​រិ​ក និង​មន្ត្រី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​នានា​ចូលរួម​ផង​ដែរ ។ ការ​រៀបចំ​វេទិកាសាធារណៈ​ស្តី​ពី​សមិទ្ធផល និង​ទិស​ដៅ​នា​ពេល​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

កែសម្រួលដោយ