ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់ ប្រុស​ម្នាក់ ជួប​គ្រោះ​អកុសល​ក្នុង​បរិវេណ​បន្ទាយ​ទា​ហ៊ាន

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កុមារ​២​នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ពួក​គេ​បាន​ចុះ​លេង​ទឹកស្រះ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បរិវេណ​បន្ទាយ​ទា​ហ៊ាន​កងវរៈសេនាតូច​លេខ​១ ស្ថិត​ក្នុងភូមិ ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៩…

ខេត្តកំពង់ឆ្នាំង ៖ កុមារ​២​នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ពួក​គេ​បាន​ចុះ​លេង​ទឹកស្រះ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បរិវេណ​បន្ទាយ​ទា​ហ៊ាន​កងវរៈសេនាតូច​លេខ​១ ស្ថិត​ក្នុងភូមិ ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ។

កុមារ​រង​គ្រោះ​ទាំង​២​នាក់​ម្នាក់​មានឈ្មោះ សន ផាត​ម៉េ​ង​លៀង ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ទី​២-​ឈ្មោះ ឯម ម៉ា​រី​យ៉ា ភេទ​ស្រី អាយុ​១២​ឆ្នាំ កុមារ​រង​គ្រោះ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយ​មុន​ពេល​កើតហេតុ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ទៅ​ចុះ​លេង​ទឹកស្រះ​ខាងលើ បន្ទាប់​មក​ក៏​បាន​លង់​ស្លាប់​ទាំង​ពីរ​នា ដែល​មិន​មាន​មនុស្ស​ចាស់​នៅ​ក្បែរ​នោះ​អាច​ជួយ​សង្គ្រោះ​ពួក​គេ​បាន​ទាន់​ពេលវេលា​ឡើយ ។

សព​កុមារ​រង​គ្រោះ​ទាំង​ពីរ​នាក់​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​បាន​ធ្វើ​កោសល្យវិច័យ​ទៅ​តាម​បច្ចេកទេស​រួច​មក សមត្ថកិច្ច​បាន​កំណត់​ថា ការ​ស្លាប់​របស់​កុមារ​ទាំង​ពីរ​នាក់​ខាងលើ​នេះ​គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន និង​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ