ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​បែប​សហគមន៍​ដំបូង​បង្អស់​របស់ ជីប ម៉ុង សម្ពោធ​ជា​ផ្លូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សារ​ទំនើប​ខ្នាត​ធំ​បែប​សហគមន៍ ជីប ម៉ុង ណូ​រ៉ូ ម៉​ល របស់​ក្រុមហ៊ុន ជីប ម៉ុង…

រាជធានី​ភ្នំពេញ ៖ ផ្សារ​ទំនើប​ខ្នាត​ធំ​បែប​សហគមន៍ ជីប ម៉ុង ណូ​រ៉ូ ម៉​ល របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ត្រូវ​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​អ្នកចូលរួម​ជា​ដៃគូ​ពាណិជ្ជកម្ម ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​រាប់រយ​អ្នក​កាលពី​ព្រឹក​ថ្ងៃ​ទី ១៩​ខែធ្នូ ឆ្នាំ ២០១៩ ។

លោក ស្តេ​ហ្វា​ន ព្យេ​រ៉ុ​ង អគ្គនាយក​ស្តីទី ជីប ម៉ុង រី​ថែ​ល បាន​មាន​ប្រសាសន៍​ថា «​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល មាន​ផ្ទៃ​សរុប​ទំហំ ១៧៩០០ ម៉ែត្រការ៉េ មាន​កម្ពស់ ៥ ជាន់ ដែល​ក្នុង​នោះ​ផ្ទៃ​សរុប​ដែល​យើង​អាច​ជួល​បាន​មាន​ទំហំ ៧៥០០ ម៉ែត្រការ៉េ ហើយ​យើង​បាន​ជ្រើសរើស​ដៃគូ​ពាណិជ្ជ កម្ម ដូច​ជា​ភោជនីយដ្ឋាន រោង​ភាពយន្ត​ប្រណីត ផ្សារ​ទំនើប ជីប ម៉ុង និង​ហាង​លក់រាយ​ជា​ច្រើន​ទៀត​ដោយ​ការ​សម្រិតសម្រាំង​បំផុត​» ។

លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​របស់ ជីប ម៉ុង រី​ថែ​ល ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​ការ​រចនា គឺ​ផ្តោត​សំខាន់​លើ​ការ​បញ្ចូល និង​បន្ស៊ី​គ្នា​រវាង​សំណង់​បែប​ទំនើប និង​ធម្មជាតិ ដើម្បី​ធានា​ថា​អតិថិជន​ដែល​មក​កាន់​ផ្សារ​ទំនើប​របស់​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ទទួល​បាន​នូវ​ភាព​រីករាយ ហើយ​យើង​ផ្ចិតផ្ចង់​ធ្វើ​យ៉ាង ណា​ឱ្យ​សោភ័ណ​ភាព​របស់​ផ្សារ​ទំនើប​មួយ​នេះ ស័ក្តិ​សមជា​ផ្សារ​ទំនើប​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ផង​ដែរ ដែល​អគារ​ពាណិជ្ជកម្ម​មួយ​នេះ​មិន​ត្រឹមតែ​ចូលរួម​លើក​សម្រស់​រាជធានី​ភ្នំពេញ​មួយ​កម្រិត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​បង្កើត​ការងារ​សម្រាប់​ប្រជា ពលរដ្ឋ​ជា​ច្រើន​តាំងពី​កំពុង​សាងសង់ រហូត​ដល់​សង់​រួច​» ។

ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល វិនិយោគ​លើ​គម្រោង​ទាំងអស់​របស់​ខ្លួន​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ៣០០ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ការ​វិនិយោគ​នេះ ផ្តោត​លើ​ការ​សាងសង់ និង​ប្រតិបត្តិការ ផ្សារ​ទំនើប​ខ្នាត​តូច ផ្សារ​ទំនើប​ខ្នាត​ធំ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ខ្នាត​យក្ស ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ