ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាល​តាំង​បង្ហាញ​រថយន្ត​ម៉ាក NISSAN ថ្មី​នៅ​កម្ពុជា បើក​សម្ពោធ​ជា​ផ្លូវការ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន តាន់ ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី (TCMC)…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន តាន់ ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី (TCMC) ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន តាន់ ចុង ម៉ូ​ធ័​រ ហូល​ឌី​ង ប៊ី​អេ​ច​ឌី (​ម៉ា​ឡេ​ស៊ី​) និង​ជា​ក្រុមហ៊ុន​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ស្របច្បាប់​លើ​រថយន្ត​ម៉ាក NISSAN តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​នូវ​សាល​តាំង​បង្ហាញ​រថយន្ត​ថ្មី​ម៉ាក NISSAN របស់​ខ្លួន​ដែល​មា​នទី​តាំងនៅ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៩​ខែធ្នូ ឆ្នាំ ២០១៩ ។

លោក ឧកញ៉ា Than Tai Hing ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន តាន់ ចុង ម៉ូ​ធ័​រ ប្រចាំ​​ប្រទេស​កម្ពុជា និង​ឡាវ បាន​មាន​ប្រសាសន៍​ថា ទស្សនៈ និង​ឆន្ទៈ​របស់ ក្រុមហ៊ុន NISSAN គឺ​ពឹងផ្អែក​ទៅ​លើ​យុត្តិសាស្ត្រ​ផលិត​រថយន្ត​ដែល​មានការ​រចនា និង​ច្នៃប្រឌិត​ថ្មី ហើយ បាន​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​ដោយ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ផលិត​រថយន្ត​ស៊េរី​ថ្មី​ទំនើប​ដែល​មានគុណ​ភាព​ខ្ពស់​ស្រប​តាម​បច្ចេកវិទ្យា​ចុង​ក្រោយ​យ​បង្អស់ ដើម្បី​ផ្គត់ផ្គង់​ដល់​អតិថិជន​ដែល​និយម​ប្រើប្រាស់​រថយន្ត​ស៊េរី​ថ្មី​បាន​ទាន់​តម្រូវការ គឺ​ដើម្បី​អោយ​អតិថិជន​របស់​យើង​ទាំងអស់​ទទួល​បាន​នូវ​អារម្មណ៍​រីករាយ ផាសុកភាព និង​សុ​វត្ថ​ភាព ក្នុង​ការ​បើកបរ មិន​តែ​ប៉ុ​ណ្ណះ​ក្រុមហ៊ុន​យើង​បាន​ផ្តល់​នូវ​បទ​ទ​ពិសោធន៍ និង​សេវាកម្ម​ដ៏​មាន​ទំនុកចិត្ត​ដល់​អតិថិជន​តាំងពី​នាទី​ដំបូង​។

លោក ឧកញ៉ា បាន​បន្ត​ទៀត​ថា ដោយ​សំឡឹង​ឃើញ​ពី​ការ​កើនឡើង​នៃ​អ្នក​ប្រើប្រាស់​រថយន្ត​ម៉ាក NISSAN និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​អោយ​បាន​ទាន់​ពេលវេលា ក្រុមហ៊ុន តាន់​ចុង មូ​ធ័​រ បាន​និង​កំពុង​បន្ត​ពង្រីក និង​ពង្រឹង​នូវ​សេវាកម្ម​របស់​ខ្លួន​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សេវា​កម្ម​ដែល​មានគុណ​ភាព​ខ្ពស់ មាន​ភាព​ងាយស្រួល និង​មាន​ភាព​ជឿជាក់​ដល់​អតិថិជន លើស​ពី​នេះ​ទៅ​ទៀត​រថយន្ត​ម៉ាក NISSAN គឺជា​ប្រេ​ភេទ​រថយន្ត​ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា មានគុណ​ភាព​ខ្ពស់ និង​ចំណាយ​សាំង​តិច​ពី​សំណាក់​អ្នក​ប្រើប្រាស់​គ្រប់​ទិស​ទី​ទូ​ទាំង​សកលលោក ។

លោកស្រី Ayako Nakamura អគ្គនាយករង​ផ្នែក​ទីផ្សារ​ឯករាជ្យ ប្រចាំ​អាស៊ី និង​អូ​សេ​អា​នី បាន​លើក​ឡើង​ថា «​តម្រូវការ​របស់​អតិថិជន គឺជា​កត្តា​ចំបង និង​ចាំបាច់​បំផុត ដែល​យើងខ្ញុំ​ត្រូវ​យកចិត្តទុកដាក់ និង​បំពេញ​អោយ​បាន ខណៈ​ពេល​ដែល​យើងខ្ញុំ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បំពេញ និង​ផ្តល់​សេវាកម្ម ដែល​ល្អ​ឥត​ខ្ចោះ​លំដាប់​ពានរង្វាន់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​ឈានមុខ​គេ វា​ក៏​ជា​កត្តា​សំខាន់​ផង​ដែរ ដែល​យើងខ្ញុំ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើត​នូវ​បរិយា​កាស​ដែល​ល្អ ប្រសើរ​ទុកជា​បទ​ពិសោធន៍​» ។

ឯកឧត្តម​ ពៅ ម៉ា​លី រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា​៖ ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​សាល​តាំង​បង្ហាញ​រថយន្ត​ម៉ាក NISSAN ថ្មី​នេះ គឺ​លោក​ពិតជា​មាន​មោទនភាព និង​រីករាយ​ក្រៃ​លែង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន NISSAN និង​ក្រុម​ហ៊ុន តាន់ ចុង ម៉ូ​ធ័​រ ខេ​ម​បូ​ឌា ដែល​បាន​សហការ​គ្នា​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ផលិត និង​ផ្គត់ផ្គង់​រថយន្ត​ទំនើប​ស៊េរី​ថ្មី​តប​នឹង​តម្រូវការ​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​យើង ។

ឯកឧត្តម​ពិតជា​ស្ញប់ស្ញែង និង​សូម​កោតសរសើរ​ចំពោះ​បច្ចេកវិទ្យា​ដ៏​ថ្មី​ដែល​បាន​បង្កើត​ឡើង​សម្រាប់​​បំពាក់​លើ​រថយន្ត NISSAN នា​ពេល​បច្ចុប្បន្ន ហើយ​ជឿជាក់​ថា ប្រព័ន្ធ​បំ​លាស់​ទី​ឆ្លាត​វៃ (Intelligent Mobility) ដែល​បាន​បំពាក់​លើ​រថយន្ត NISSAN នឹង​ជួយ​បង្កើន​សុ​ត្ថិ​ភាព​ដល់​អ្នកបើកបរ ព្រមទាំង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

ឯកឧត្តម ពៅ ម៉ា​លី បាន​បន្ថែម​ទៀត​ថា ការ​បើក​សម្ពោធ​ជា​ផ្លូវការ​សាល​តាំង​បង្ហាញ​រថយន្ត​របស់ ក្រុមហ៊ុន NISSAN ថ្មី​មួយ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​យកចិត្តទុកដាក់​ពី​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ ​រួម​ទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​ទូរទស្សន៍​ក្នុងស្រុក​ជា​ច្រើន ។

ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើក​សម្ពោធ​សាល​តាំង​បង្ហាញ​រថយន្ត​របស់​រថយន្ត NISSAN ទាំងអស់​បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ដាក់​តាំង​បង្ហាញ​រថយន្ត​មូ​ដែល​ថ្មី ទំនើប​ទាំងអស់​របស់ NISSAN ជា​ពិសេស​ពួក​គាត់​បាន​ទទួល​នូវ​អារម្មណ៍​រីករាយ និង​បទ​ពិសោធន៍​ថ្មី ប្លែក​អស្ចារ្យ​ជាមួយនឹង​រចនាប័ទ្ម​របស់​ម៉ាក​សំគាល់ NISSAN ដែល​មាន​ពណ៌​ក្រហម​លេចធ្លោ និង​មាន​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សាល​តាំង​បង្ហាញ​ថ្មី​របស់​រថយន្ត NISSAN ដែល​ចាប់​បើក​ដំណើរការ​នេះ​នឹង​បង្កើន​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ស្វែងរក​តប​ទៅ​នឹង​តម្រូវការ​នៃ​កំណើនប្រជាជន​ដែល​បាន​កើនឡើង​នៅ​រាជធានី​ភ្នំពេញ លើស​ពី​នេះ​អតិថិជន​នឹង​ទទួល​បាន​នូវ​សេវាកម្ម​ប្រឹក្សា​រថយន្ត​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ។

អតិថិជន​អាច​ទទួល​បាន​នូវ​បទ​សោធន៍​ដ៏​ល្អ និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ក្នុង​ការ​អញ្ជើញ​ចូល ទស្សនា​រាល់​រថយន្ត NISSAN ម៉ូ​ដែល​ថ្មី​ដែល​កំពុង​ដាក់​តាំង​បង្ហាញ​ក្នុង​សាល​តាំង​បង្ហាញ​រថយន្ត​ដែល​ប្រកបដោយ​ផាសុកភាព ទំនើប ស៊ី​វី​ល័យ និង​បាន​ជួប​ជាមួយ​បុគ្គលិក​ផ្តល់​ប្រឹក្សា​រថយន្ត​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់ ដើម្បី​ទទួល​បាន​នូវ​ការ​បើករថយន្ត NISSAN សាកល្បង មិនតែប៉ុណ្ណោះ​អតិថិជន​អាច​ទទួល​បាន​នូវ​អារម្មណ៍​រីករាយ​ស្រស់​ថា្ល​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​សាល​តាំង​បង្ហាញ​រថយន្ត​ដែល​បំពាក់​ដោយ Wi-Fi កន្លែង​អង្គុយ​លេង កន្លែង​ក្មេង​លេង និង​ចូលរួម​ទទួលទាន​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដោយ​ឥត​គិតថ្លៃ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដី​ពី​ម៉ូ​ដែល​របស់​រថយន្ត NISSAN ទាំងអស់​នៅ​កម្ពុជា​សូម​ចូល​ទៅ​កាន់​វេ​ប​សាយ​របស់​រថយន្ត NISSAN កម្ពុជា​តាម​រយៈ ៖ www.nissan.com.kh ឬ​តាមដាន​នៅ​លើ​ទំព័រ Facebook របស់​រថយន្ត NISSAN កម្ពុជា តាម​រយៈ https://www.facebook.com/CambodiaNissan/ ឬ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖ 023 993 338 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ