ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លឹ​ម គាន​ហោ ចុះ​ត្រួតពិនិត្យ​ស្ថាន​ភាព​ក្នុង​ការ​ផ្តល់​ទឹក​បម្រើ​ដល់​ការ​បង្ក​បង្កើន​ផល​ស្រូវប្រាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ នេះ លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ អមដំណើរ​ដោយ​លោក ប៉ុ​ញ…

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ នេះ លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ អមដំណើរ​ដោយ​លោក ប៉ុ​ញ សច្ចៈ រដ្ឋលេខាធិការ និង​ជា​ប្រធាន​មុខព្រួញ ព្រមទាំង​ឯកឧត្តម អគ្គនាយក និង​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្តែង អំពី​ស្ថានភាព​ក្នុង​ការ​ផ្តល់​ទឹក​បម្រើ​ដល់​ការងារ​បង្កបង្កើន​ផល​ស្រូវប្រាំង ជូន​ដល់​បងប្អូន​ប្រជា​កសិករ​ក្នុងស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​មួយ​ផ្នែក​នៃ​ខេត្តបាត់ដំបង តាម​រយៈ​អាង​ទឹក​ពោធិ៍សាត់​ទី​៣ និង ទី​៥ ។

សូម​បញ្ជាក់​ជូន​ថា អាង​ទឹក​ទាំង​២​ខាងលើ​នេះ ក្រសួង​បាន​មាន​វិធានការ​គិត​ទុកជា​មុន​រួច​ជា​ស្រេច ក្នុង​ការ​ថែរក្សា​ទឹក​ទុក តែ​បច្ចុប្បន្ន​នេះ​ជា​តម្រូវការ​ចាំបាច់ លោ​កម​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​បើកទឹក​នូវ​អាង​ទឹក​ពោធិ៍សាត់​ទី​៣ នៅ​ថ្ងៃ​ទី​១៨ និង​បន្ត​បើកទឹក​នៃ​អាង​ទឹក​ពោធិ៍សាត់​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ នេះ​បន្ថែម​ទៀត ដើម្បី​បង្កើន​លំហូរ​ទឹក​ឲ្យ​បាន​ច្រើន​ទប់ទល់​នឹង​ម៉ាស៊ីន​បូមទឹក ដែល​ចូលរួម​ដោយ​បងប្អូន​ប្រជា​កសិករ​យ៉ាង​សស្រាក់សស្រាំ ក្នុង​ចំនួន​សរុប​ប្រមាណ​២៨២​គ្រឿង និង​ផ្តល់​ប្រេង​ដោយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​។

ជា​បច្ចុប្បន្នភាព​ជាក់ស្តែង សម្រាប់​ស្រូវ​វស្សា​បាន​ច្រូតកាត់​ប្រមូល​ផល​ស្ទើរ ១០០% ហើយ​។ ប្រត្តិបត្តិការ​នេះ គឺ​សម្រាប់​ស្រូវប្រាំង​ទូ​ទាំង​ខេត្ត ដែល​តាម​ផែនការ មាន​ចំនួន ៩.៥០០ ហិ​កតា តែ​ជាក់ស្តែង​ធ្វើ​រហូត​ដល់​ទៅ ២៥.៦៨៨ ហិ​កតា ត្រូវជា ២៧០%​។ ដោយឡែក​សម្រាប់​តែ​ស្រុក​បាកាន​មួយ ផែនការ​មាន​ចំនួន ៤.៥០០ ហិ​កតា តែ​ការ​ធ្វើ​ជាក់ស្តែង​មាន​រហូត​ទៅ​ដល់ ១៩.០០០ ហិ​កតា ។

ទាំង​អស់នេះ ស្តែង​ឲ្យ​ឃើញ​នូវ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ