អូន​ៗ​បែក​ស្លុយ​ទាំងស្រី​ទាំងប្រុស​ចេញពី​កោះ​ពេជ្រ​ដេញ​វ៉ៃ​គ្នា​ផ្អើល​ក្រុង


រាជធានី​ភ្នំពេញ ៖ យុវជន​ក្មេង​ទំនើង​២​ក្រុម​មិនដឹង​ថា មាន​គំនុំ​រឿង​អី​នោះ​ទេ​បានជា​ភាគី​ម្ខាង​មាន​គ្នា​ជាង​10​នាក់ ម៉ូតូ​៥​គ្រឿង ដក​ខ្សែ​ក្រ​វ៉ា​ត​ដេញ​វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​សងខាង​យក​ទៅ​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​យប់​ថ្ងៃ​ទី​18 ខែធ្នូ ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ភាគី​ដែល​មាន​គ្នា​៧​នាក់​អះអាង​ថា ខ្លួនឯង​ត្រូវ​គេ​ដេញ​វាយ​ទី​1-​មានឈ្មោះ កាន់ ពុង ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ​លក់ដូ ស្នាក់​នៅ​មិន​ពិតប្រាកដ​, ទី​2-​ឈ្មោះ សុវណ្ណ ជ័យ​រិ​ទ្ធី ភេទ​ប្រុស អាយុ​15​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ខណ្ឌ​សែន​សុខ​, ទី​3-​ឈ្មោះ ហ៊ឺ​ន សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​14​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​, ទី​4-​ឈ្មោះ ឃឿ​ង ដែ​ត ភេទ​ស្រី អាយុ​17​ឆ្នាំ ស្នាក់​នៅ​លូ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​, ទី​5-​ឈ្មោះ ឡ​ន ស្រី​និ​ច ភេទ​ស្រី អាយុ​18​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​53 ខណ្ឌ​សែន​សុខ និង​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែកឯ​ភាគី​ម្ខាង​ទៀត​ដែល​អះអាង​ថា ខ្លួន​មាន​តែ​២​នាក់​មិត្តភក្តិ​មានឈ្មោះ អា រ័​ត្ន ភេទ​ប្រុស អាយុ​17​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​ខាង​ភាគី​ដែល​អះអាង​ថា​មាន​គ្នា​7​នាក់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គឺ​ខ្លួន​មាន​គ្នា​៧​ក្នុង​នោះ​ស្រី​៤​នាក់ និង​ប្រុស​៣​នាក់​ជិះ​ម៉ូតូ​3​គ្រឿង​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2020 ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CL-1908 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​2019 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HZ-2841 រីឯ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​បាន​នាំ​គ្នា​ជិះ​ទៅ​ញុំា​អាហារ​នៅ​កោះ​ពេជ្រ​រួច​ហើយ​ក៏​បបួល​គ្នា​ជិះ​ចេញពី​កោះ​ពេជ្រ​គោលបំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​ក៏​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ខណៈ​ដែល​ធ្វើ​ដំណើរ​បាន​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​លេចមុខ​ភាគី​បង្ក​មាន​គ្នា​ជាង​10​នាក់​ជិះ​ម៉ូតូ​ជិត​៥​គ្រឿង​ប៉ុន្តែ​ចាំ​បាន​តែ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2015 ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AS-6349 និង​ច្រើន​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​បាន​ដក​ខ្សែ​ក្រ​វ៉ា​ត និង​ដុំ​ថ្ម​ដេញ​វាយ​រហូត​ដល់​ខ្លួន​ភ័យ​ពេក​ក៏​រត់​ទៅ​ឱ្យ​គេ​ជួយ​តែ​ម្តង​ភ្លាម​ៗ​នោះ​ដែល​សមត្ថកិច្ច​ក៏​បាន​មក​ដល់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ខាង​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ​បាន​ធ្វើការ​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​ជា​បណ្តោះអាសន្ន​រង​ចាំ​ព្រឹកស្អែក​ទើប​សួរនាំ​ជា​បន្ត​ទៅ​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ