ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ជំរុញ​រាជរដ្ឋាភិបាល​ព​ន្លឿ​ន​ធ្វើ​សេចក្តីព្រាងច្បាប់​«​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួង​កសិក​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ធនធាន​អភិវឌ្ឍន៍​អាស៊ី​បាន​ជំរុញ​ឲ្យ​ព​ន្លឿ​ន​សេចក្តី​ព្រាង​ស្តី​ពី​«​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​»​ឲ្យ​ឆាប់​ចប់ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ជាមួយ​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួង​កសិក​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ធនធាន​អភិវឌ្ឍន៍​អាស៊ី​បាន​ជំរុញ​ឲ្យ​ព​ន្លឿ​ន​សេចក្តី​ព្រាង​ស្តី​ពី​«​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​»​ឲ្យ​ឆាប់​ចប់ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ជាមួយ​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​ទីស្តីការក្រសួង ។

លោក Sunniya Durrani-Jamal នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​កម្ពុជា និង​សហការី​បាន​ធ្វើ​ដើម្បី​តាមដាន​ពី​ដំណើរការ​នៃ​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី «​ការ​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​» ដែល​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី ADB ។ ជាបឋម​លោកស្រី​បាន​លើក​ឡើង​ថា ជំនួប​នេះ គឺ​លោកស្រី​មាន​បំណង​ចង់​ពិភាក្សា និង​តាមដាន​អំពី​ដំណើរការ​នៃ​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ខាងលើ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ចការ​នេះ​ឲ្យ​បាន​លឿន រលូន និង​ទទួល​បានការ​អនុម័ត​នា​ពេល​អនាគត​ដ៏​ខ្លី ដើម្បី​ជួយ​លើកកម្ពស់​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ចូលរួម​អនុវត្ត​ការ​ការពារ​រុក្ខជាតិ និង​ការ​ត្រួតពិនិត្យ​ភូតគាម​អនាម័យ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា និង​ជា​ពិសេស ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើក​សិ​-​ពាណិជ្ជកម្ម​ឲ្យ​បាន​រលូន ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ស្រប​និយាម និង​គោលនយោបាយ​របស់​អាស៊ាន និង​អន្តរជាតិ ។

ជា​ការ​ឆ្លើយ​តប​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ ADB និង​ជា​ពិសេស​ចំពោះ​លោកស្រី និង​ក្រុមការងារ​ដែល​យកចិត្តទុកដាក់ និង​សម្តែង​នូវ​ក្តី​កង្វល់​ចំពោះ​ការ​យឺតយ៉ាវ​នៃ​ដំណើរការ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​ក្រសួង​ច្បាប់​នេះ​មាន​សារ​:​សំខាន់​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើក​សិ​-​ពាណិជ្ជកម្ម ការ​ការពារ​រុក្ខជាតិ​ពី​ជំងឺឆ្លង និង​សត្វល្អិត​ចង្រៃ​ដែល​អាច​បង្ក​ហា​នី​ភ័យ​ដល់​ដំណាំ និង​ជា​ពិសេស​នោះ គឺជា​ឧបសគ្គ​ចំបង​ដល់​ការ​នាំ​ចេញ​កសិផល​កម្ពុជា ប្រសិនបើ​យើង​គ្មាន​វិធានការ​ការពារ ឬ​ទប់ស្កាត់​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ស្រប​តាម​លក្ខណ​ច្បាប់ និង​បច្ចេកទេស​នោះ​ទេ​។

ដោយឡែក​ចំពោះ​ដំណើរការ​នៃ​កិច្ច​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ​កំពុង​ដំណើរការ​ទៅ​មុខ​បើ​ទោះបី​មាន​បញ្ហា​ខ្លះ​ៗ​ដែល​ត្រូវ​ពិភាក្សា​ឲ្យ​បាន​លម្អិត និង​ស៊ីជម្រៅ​បន្ថែម​ទៀត​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្រសួង​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ចរចា និង​ដោះស្រាយ​បញ្ហា​ដែល​ជាប់​គាំង​ទាំងឡាយ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ​អនុម័ត​ក្នុង​ពេល​ឆាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ