ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម ឯកភាព​ធ្វើ​ទំនាក់ទំនង​វិស័យ​ដឹក​ជញ្ជូន​ទ្វេភាគី​នៅ​តាម​ច្រកព្រំដែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​លើ​ការ​រីក​ច​ម្រី​ន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​កា​រត​ភ្ជាប់ ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នា​ពេល​កន្លង​មក ។ លោក…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​លើ​ការ​រីក​ច​ម្រី​ន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​កា​រត​ភ្ជាប់ ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នា​ពេល​កន្លង​មក ។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​គណៈប្រតិភូ​កម្ពុជា​ប្រជុំ​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម Nguyen Van The រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​វៀតណាម និង​តំណាង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​របស់​ភាគី​វៀតណាម​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម នា​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​កើនឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ ។

លោក​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ក៏​បាន​ឯកភាព​រួម​គ្នា​លើ​ដំណោះស្រាយ​មួយ​ចំនួន​ដូច​ខាងក្រោម ១. ធ្វើការ​សិក្សា​លំអិត​អំពី​ការ​បង្កើត​តំបន់​ត្រួតពិនិត្យ​រួម​គ្នា CCA (Common Control Area) ការ​ពង្រីក​គ​ម្ល​ង​ចរាចរណ៍ និង​លំហូរ​រថយន្ត​ឆ្លងកាត់​នៅ​ច្រក​ទ្វារ​ព្រំដែន បា​វិត​-​ម៉ុ​ក​បៃ (Bavet-Moc Bai) ដែល​នឹង​ត្រូវ​ស្នើ​សុំ​ការ​ឯកភាព​ពី​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។ ២. អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើន​ម៉ោង​ធ្វើការ​ចាប់ពី​ម៉ោង​៦​និង​០០​ព្រឹក ដល់​ម៉ោង​១០​និង​០០​យប់ ដើម្បី​សម្រួល​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន ។

៣. ពិនិត្យ​លទ្ធភាព​បង្កើន​ចំនួន​កូតា​រថយន្ត​ឆ្លងកាត់​ប្រទេស​ទាំង​ពីរ ពី​៥០០ ទៅ​៨០០ ៤.​ការ​សម្រួល​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សាខា​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នៅ​ប្រទេស​វៀតណាម បញ្ហា​ធានា​រ៉ាប់រង​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​យក​កម្រៃ​សេវា​ដឹក​ជញ្ជូន​ឆ្លងកាត់​ប្រទេស​វៀតណាម (Transit Fee) ៥. កិច្ច​សហប្រតិបត្តិការ​បណ្តុះបណ្តាល​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា​អំពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី (Subway) នៅ​ទីក្រុង​ហូ​ជី​មិ​ញ ៦. បន្ត​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មករ​វាង​គណៈប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ដឹក​ជញ្ជូន ។ លោក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ទស្សនៈវិស័យ​ក្នុង​ការ​រៀបចំ​ត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​រវាង​ប្រទេស​ទាំង​ពីរ និង​កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ហូ​ជី​មិ​ញ​ផង​ដែរ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​មាន​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​គឺ ពិនិត្យ​មើល​នូវ​មូលហេតុ​ដែ ល​បណ្តាល​ឱ្យ​មានការ​កកស្ទះ​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម (​បា​វិត​-​ម៉ុ​ក​បៃ​) និង​រក​ដំណោះស្រាយ និង​វិធានការ​ជាក់ស្តែង ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ចរាចរ​ទំនិញ និង​ទេសចរណ៍​ក្នុង​រយៈពេល​ខ្លី​-​មធ្យម​-​វែង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ