ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពឹក​ពេក​! ដឹក​ដៃ​មេព្រៃ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​សម្រេច

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់​ស្ពឺ ៖ បន្ទាប់​ពី​សំគាល់​ឃើញ​ថា​អស់លោក​មេព្រៃ​ មាន​ភាព​ស្ពឹក​ស្រពន់​ក្ន​ង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ និង​ស្រុក ក្រោម​ការ​បញ្ជា​របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ បាន​ដឹក​ដៃ​មេព្រៃ​ដែល​ងាប់​ត្រកៀក​ស្ពឹក​ជា​យូរ​មក​ហើយ​នោះ​ ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ…

ខេត្តកំពង់​ស្ពឺ ៖ បន្ទាប់​ពី​សំគាល់​ឃើញ​ថា​អស់លោក​មេព្រៃ​ មាន​ភាព​ស្ពឹក​ស្រពន់​ក្ន​ង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ និង​ស្រុក ក្រោម​ការ​បញ្ជា​របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ បាន​ដឹក​ដៃ​មេព្រៃ​ដែល​ងាប់​ត្រកៀក​ស្ពឹក​ជា​យូរ​មក​ហើយ​នោះ​ ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយ​ដកហូត​បាន​ម៉ា​សុ​ី​ន​៣​គ្រឿង​និង​ឈើ​១៩១​ដុំ​ចាត់ការ​តាម​នីតិ
វិធី​។

យោង​តាម​របាយការណ៍​គឺកាប​ង្ល្រា​ប​នេះ​ ធ្វើឡើង​កាលពី​រសៀលថ្ងៃ​​​ទី១៩ ធ្នូ​ នៅ​ក្នុងភូមិ​ឃ្លៃ​ចាស់ ​ឃុំ​ពោធិ៍​ចំរើន​ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ តែកា​រប​ង្ក្រាបមិន​មាន​ឃាត់ខ្លួន​ម្ចាស់​នោះ​ទេ​។ សមត្ថកិច្ច​នគរបាល​មួយ​រូប​បានឱ្យ​ដឹង​ថា​ ទីតាំង​អារឈើ​ខុសច្បាប់​នេះ​ បើក​ដំណើរការ​ច្រើន​ឆ្នាំ​មក​ហើយ គេ​មិន​ដែល​ឃើញ​អស់​លោក​​មេព្រៃ​សង្កាត់​ និង​ផ្នែក​ប​សេដ្ឋ​ចុះ​មក​បង្ក្រាប​ម្តងណា​ឡើយ យូរ​ៗ​ម្តង​គេ​ឃើញ​អស់លោក​មេព្រៃ​មក​ដែរ ។ តែ​មិនមែន​មក​បង្ក្រាប​ទេ​ គឺ​មក​របៀប​សួរសុខទុក្ខ​រួច ​ក៏​ត្រឡប់​ទៅ​វិញ​បាត់​ឈឹង​។​

មុន​ឈាន​ដល់​ការ​បង្ក្រាប​នេះ មាន​សេចក្តីរាយការណ៍​ពី​ភាព​អសកម្ម​របស់​មេព្រៃ​ក្នុង​តំបន់​ទើប​មាន​បញ្ជា​ពីលើ​ថ្នាក់លើ​អោយ​ចុះ​បង្ក្រាប ដោយ​ហាម​មិន​អោយ​មេព្រៃ​ដឹង​មុន​នោះ​ទេ​។​ នៅ​ពេល​ដែល​កម្លាំង​នគរ​បាល​និង​ប៉េ​អឹ​ម​ចូល​ដល់ទី​តាំង​ល្មើស​ទើប​ហៅ​មេព្រៃ​អោយ​ចូលរួម​សហការ ។​ ចំពោះ​មូលហេតុ​ត្រូវ​បាន​ដឹង​ថា​ រាល់ពេល​ចុះ​បង្ក្រាប​ទី​តា​ាំ​ង​ខា​ហ​លើ​អោយ​តែ​អស់លោក​មេព្រៃ​ដឹង ​គឺបរាជ័យ​គ្រប់ពេល តែ​លើក​នេះ​បាន​ល​ទ្ធផល​ល្អ​។

​ក្នុង​កា​រប​ង្រ្កាប​នេះ​ដែរ​ សមត្ថកិច្ច​ដកហូត​ម៉ាស៊ីន​អា​ឈឺ​ចំនួន​៣ទីតាំង​ផ្សេង​គ្នា​(​ដែល​ស្ថិត​នៅ​ទីតាំង​ខាងលើ​)​ព្រមទាំង​ដកហូតសម្ភារបាន​មាន​ចំនួន​ដូច​ខាងក្រោម​ម៉ា​សុ​ី​ន​រ៉ៃ​ចំនួន​2 គ្រឿ​ផ្ដេក​01​គ្រឿង​បញ្ឈ​01​គ្រឿង ​ម៉ា​សុ​ី​ន​ជ្រៀក​ឈើ​ចំនួន​03​គ្រឿង ឈើមូល​ប្រភេទ​ឈើទាល​ចំនួន​191​ដុំ និង​សំភារ​សម្រាប់​បម្រើ​ឲ្យ​បទល្មើស​មួយ​ចំនួន​ទៀត​។ មានកា​លើក​ឡើង​ផង​ដែរ​ថា​ ងពី​លោក ចាន់ មុនីនាថ ​មក​កាន់​ជា​មេ​ផ្នែក​ គឺ​មិន​ដែល​​បង្ហាញ​ស្នាដៃ​បង្ក្រាប​បទល្មើស​ទាល់តែ​សោះ ។

អត្ថបទសរសេរ ដោយ