ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅម្តាយមកធ្វើកិច្ចសន្យា​បញ្ឈប់អំពើហិ.ង្សាលើកូន ក្រោយបែកធ្លាយ​​ហ្វេសប៊ុក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មាន​ករណី​ស្ត្រី​ជា​ម្តាយ​ម្នាក់​ខឹង​កូនស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​លេង​អង្ករ​ឱ្យ​សើម ក៏​យក​ត​ង្កៀបចាប់​ភ្លើង​មក​វាយ បណ្តាល​ឱ្យ​ជាំ​ពេញ​ខ្លួន ហើយ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន​ចាប់ពី​ពេល​នេះ​ទៅ ។ ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ…

ខេត្តសៀមរាប ៖ មាន​ករណី​ស្ត្រី​ជា​ម្តាយ​ម្នាក់​ខឹង​កូនស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​លេង​អង្ករ​ឱ្យ​សើម ក៏​យក​ត​ង្កៀបចាប់​ភ្លើង​មក​វាយ បណ្តាល​ឱ្យ​ជាំ​ពេញ​ខ្លួន ហើយ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន​ចាប់ពី​ពេល​នេះ​ទៅ ។

ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ប៉ុស្តិ៍​នគរបាល ស្ថិត​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី​ឧត្ដមសេនីយ៍ត្រី ដួង ថាវ​រី ស្នងការ​រង ទទួល​ផែន​ការិយាល័យ​នគរបាល​ជួញ ដូរ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នេះ ដែល​បាន​សរសេរ​ថា «​ម្ដាយ​ចាញ់​បៀ​អស់ ខឹង​កូន​ចាក់​អង្ករ​លេង ចាប់​វាយ​កូនស្រី​ខ្លួនឯង​ជាំ​ពេញ​ខ្លួន​ហើយ​»​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ស្ត្រី​ជា​ម្ដាយ​នោះ​បាន​យក​ដែក​មក​វាយ​កូនស្រី​ចំ​ក្បាល​បណ្តាល​ឱ្យ​ពក ដោយ​កូនស្រី​ម្នាក់​នោះ​ទើបតែ​មាន​អាយុ​៤​ឆ្នាំ ហើយ​ស្ត្រី​ជា​ម្ដាយ តែងតែ​វាយ​ធ្វើបាប​កូនស្រី​តូច​នោះ​នៅ​ពេល​ដែល​ចាញ់​បៀ​ម្ដង​ៗ​រួច​មក ទើប​លោកស្រី​ឧត្តមសេនីយ៍ត្រី​បានឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​អាសយ ដ្ឋាន​របស់​ស្ត្រី​ជា​ម្តាយ ចាប់ពី​ពេល​រសៀល​រហូត​ដល់​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ទើ​បរកផ្ទះ​ស្ត្រី​ជា​ម្តាយ​នោះ​ឃើញ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​បាន​នៅឡើយ ។ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ស្រប​ពេល​ដែល​វេលា​យប់​ផង​នោះ សមត្ថកិច្ច​បាន​ផ្ដាំផ្ញើ​ដល់​អ្នក​ជិតខាង​ថា «​នៅ​ពេល​ឃើញ​ម្ចាស់ផ្ទះ​ត្រឡប់​មក​វិញ សូម​ប្រាប់​គាត់​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ជា​កំហិត​» ។

លោកស្រី​ឧត្ដមសេនីយ៍ត្រី ដួង ថាវ​រី បាន​បន្ថែម​ថា លុះដល់​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ស្ត្រី​ដែល​ជាប់​សង្ស័យ​ថា បាន​វាយ​កូនស្រី​ខ្លួនឯង​នោះ​បាន​ចូល​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម​ហើយ ព្រមទាំង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន ។

លោកស្រី​ឧត្តមសេនីយ៍ត្រី​បាន​បញ្ជាក់​ទៀត​ថា ស្ត្រី​ជា​ម្តាយ​ឈ្មោះ ម៉ី រ៉ា​វី អាយុ​១៩​ឆ្នាំ មានមុខ​របរ​ស៊ីឈ្នួល​លាងចាន​នៅ​តាម​ហាង រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

បន្ទាប់​ពី​ហៅ​ចូល​មក​បំភ្លឺ និង​ឱ្យធ្វើ​កិច្ចសន្យា រួច​មក ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា គាត់​មិន​បាន​លេងបៀ​ចាញ់ ដូច​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ គឺ​ដោយសារ​ខឹង​កូន​លេង​អង្ករ​ឱ្យ​កំពប់​រប៉ាត់រប៉ាយ ហើយ​សើម ទើប​គាត់​ខឹង ក៏​វាយ​កូនស្រី​ទៅ ។ មូលហេតុ​ធ្វើ​ឱ្យ​គាត់​ជ្រុលដៃ​យក​ត​ង្គៀ​ប​ចាប់​ភ្លើង​មក​វាយ​កូន គឺ​ដោយសារ​តែ​គាត់​ខឹង​នឹង​កូនស្រី​ទី​២​ឈ្មោះ យឺ​ម រក្សា អាយុ​៤​ឆ្នាំ ដែល​បាន​ចាក់​អង្ករ​លេង​ធ្វើ​ឱ្យ​សើម​អស់​។ ក្រោយ​ពី​រៀបរាប់​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួច ស្ត្រី​ជា​ម្តាយ​ក៏​បាន​យល់ព្រម​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន​របស់​ខ្លួន​ទៀត ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ