ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsene Wenger បោះពាក្យ​ទៅ​អនាគត​គ្រូបង្វឹក Arsenal ថា​នៅ​ស្ទើរ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​អ្នកចាត់ការ​ក្រុម Arsenal លោក Arsene Wenger បាន​ចែករំលែក​គំនិត​របស់​គាត់​អំពី​លទ្ធភាព​របស់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​អ្នកចាត់ការ​ក្រុម Arsenal លោក Arsene Wenger បាន​ចែករំលែក​គំនិត​របស់​គាត់​អំពី​លទ្ធភាព​របស់ Mikel Arteta ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​កាំភ្លើង​ធំ​។

យោង​តាម​របាយការណ៍​នៅ​ក្នុង​ប្រទេស​អង់គ្លេស លោក Arteta នឹង​ត្រូវ​ប្រកាស​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​កាំភ្លើង​ធំ Arsenal មុន​ពេល​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ Premier League របស់​ក្លិប​ទល់​នឹង​ក្រុម Everton នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

លោក Wenger បាន​នាំ Arteta មក​លេង​នៅ Arsenal ក្នុង​ឆ្នាំ​២០១១ ហើយ​ខ្សែបម្រើ​រូប​នេះ​បាន​បន្ត​បង្ហាញខ្លួន​ជាង ១០០​ដង​ក្នុង​រយៈពេល ៥ ឆ្នាំ​ជាមួយ​ក្លិប មុន​ពេល​គាត់​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​។

ទោះបីជា​លោក Arteta មិន​មាន​បទ​ពិសោធ​ជា​អ្នកគ្រប់គ្រង​ក៏​ដោយ លោក Wenger មាន​ប្រសាសន៍​ថា គាត់​នឹង​គាំទ្រ​អតីត​កីឡាករ​ជនជាតិ​អេ​ស្បា​ញ​រូប​នេះ ប្រសិនបើ​គាត់​ចូល​កាន់​តំណែង​នៅ Arsenal ។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​ជា​អ្នកគាំទ្រ​ក្រុម Arsenal ហើយ​ខ្ញុំ​គាំទ្រ​អ្នកចាត់ការ​ដែល​ទទួល​បន្ទុក​។ ប្រសិនបើ Arteta ចូល​កាន់​តំណែង ខ្ញុំ​នឹង​គាំទ្រ​រូបគេ​។ ពិត​ណាស់ Arsenal កំពុង​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​មួយ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ពេក​ដែរ​។ ខ្ញុំ​គ្រាន់តែ​មិនសូវ​សប្បាយចិត្ត ដូច​ទៅ​នឹង​អ្នកគាំទ្រ​ឯទៀត​ដែរ​»​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា Mikel Arteta ពិតជា​មាន​អនាគត​ដ៏​អស្ចារ្យ​។ គាត់​បាន​រៀនសូត្រ​ច្រើន​នៅ​ក្នុង​តំណែង​ដំបូង​ក្នុង​នាម​ជា​ជំនួយការ​គ្រូបង្វឹក ប៉ុន្តែ​បន្ទាប់​ពី​នោះ​គាត់​នឹង​ត្រូវ​ដោះស្រាយ​ជាមួយនឹង​ការ​ពិត ដែល​គាត់​ត្រូវ​កាន់​តំណែង​ជា​គ្រូបង្វឹក​ពេញ​លក្ខណៈ​ម្នាក់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ