ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ផ្សារ​ថ្មី​ចូល​ហូប​អី ចេញ​មក​វិញ​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ផ្ញើ​ម៉ូតូ​បាន​កន្លះ​ម៉ោង​ចេញ​មក​វិញ​ស្រាប់តែ​បាត់ ដោយនៅ​សល់​តែ​សំបុត្រ​ផ្ញើ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច បន្ទាប់​ពី​បុរស​រង​គ្រោះ​បាន​ដឹក​ម៉ូយ​ម្នាក់ ហើយ​ម៉ូយ​ម្នាក់​នោះ​ប៉ាវ​គាត់​ហូប​អី​ក្នុង​ផ្សារ​ថ្មី រួច​ឱ្យ​ចាំ​ដឹក​អីវ៉ាន់​ទៀត លុះ​ចាំ​ម៉ូយ​យូរ​ពេក បុរស​រង​គ្រោះ​ក៏​ចេញ​មក​មុន ទើប​ដឹង​ថា​បាត់​ម៉ូតូ​នៅ​កន្លែង​ផ្ញើ…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ផ្ញើ​ម៉ូតូ​បាន​កន្លះ​ម៉ោង​ចេញ​មក​វិញ​ស្រាប់តែ​បាត់ ដោយនៅ​សល់​តែ​សំបុត្រ​ផ្ញើ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច បន្ទាប់​ពី​បុរស​រង​គ្រោះ​បាន​ដឹក​ម៉ូយ​ម្នាក់ ហើយ​ម៉ូយ​ម្នាក់​នោះ​ប៉ាវ​គាត់​ហូប​អី​ក្នុង​ផ្សារ​ថ្មី រួច​ឱ្យ​ចាំ​ដឹក​អីវ៉ាន់​ទៀត លុះ​ចាំ​ម៉ូយ​យូរ​ពេក បុរស​រង​គ្រោះ​ក៏​ចេញ​មក​មុន ទើប​ដឹង​ថា​បាត់​ម៉ូតូ​នៅ​កន្លែង​ផ្ញើ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងជើង​រង្វង់​មូល​ផ្សារ​ថ្មី តាម​បណ្តោយ​ផ្លូវ​១៣០ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ខាងលើ​ឈ្មោះ​ថ្លាន់ វៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​ម្តុំ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ ភូមិ​ស្វាយ​ក្លៀ​ប ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​បាត់​ម៉ាក​ហុងដាឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ ១HR-៣៦៦២ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ខ្ចី​លុយ​គេ​ខ្លះ និង​មាន​លុយ​ខ្លួនឯង​ខ្លះ​ដើម្បី​ទិញ​ម៉ូតូ​មួយ​គ្រឿង​យក​មក​រត់​ម៉ូតូឌុប​ដឹក​ម៉ូយ​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន​និង​ប្រពន្ធ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ គាត់​ដឹក​ម៉ូយ​ជា​បុរស​ម្នាក់​ចូល​ទៅ​ផ្សារ​ថ្មី ហើយ​ម៉ូយ​ម្នាក់​នោះ​បាន​បបួល​គាត់​អោយ​ចូល​ទៅ​ហូប​អី រួច​ឱ្យ​រង់ចាំ​ដឹក​អីវ៉ាន់​ពី​គេ​ទៀត ក៏​ប៉ុន្តែ​ដោយសារ​តែ​បុរស​ជា​ម៉ូយ​ចាំ​យូរ​ពេក គាត់​ក៏​ចេញ​មក​មុន ទើប​ដឹង​ថា បាត់​ម៉ូតូ​នៅ​កន្លែង​ផ្ញើ លុះដល់​ពេល​គាត់​សួរនាំ​ទៅ​ម្ចាស់​កន្លែង​ផ្ញើ ស្រាប់តែ​ម្ចាស់​ទីតាំង​ផ្ញើ​ម៉ូតូ​និយាយ​ថា មិន​បានដឹង​រឿង​នោះ​ទេ ដោយសារ​តែ​គាត់​ហែក​សំបុត្រ​ម៉ូតូ​ហើយ​ពិនិត្យ​មើលទៅ​ឃើញ​ថា​ត្រឹមត្រូវ​ទើប​អោយ​ម៉ូតូ​ចេញ​ទៅ ។ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​អះអាង​ថា​សង្ស័យ​គាត់​ត្រូវ​ថ្នាំ​របស់​គេផងក៏​មិនដឹង ។

បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​ថ្មី​ទី​១​អោយ​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ ខាង​តំណាង​ផ្សារ​ថ្មី​ធ្វើការ​ណាត់ជួប​ជាមួយ​បុរស​រង​គ្រោះ ដើម្បី​រង់ចាំ​ជជែក​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ដោយសារ​ម្ចាស់​ម៉ូតូ​មាន​ចុងសន្លឹក​សំបុត្រ​ផ្ញើ​នៅ​ជាប់​នឹង​ខ្លួន​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ