ភ្នាក់ងារថា Ronaldo អាចនឹងនៅចូលនិវត្តន៍នៅក្លិប១នេះ
តាមប្រភពព័ត៌មាន AS បានឱ្យដឹងថា ភ្នាក់ងារផ្ទាល់របស់កីឡាករ Cristiano Ronaldo លោក Jorge Mendes បាននិយាយថា…
តាមប្រភពព័ត៌មាន AS បានឱ្យដឹងថា ភ្នាក់ងារផ្ទាល់របស់កីឡាករ Cristiano Ronaldo លោក Jorge Mendes បាននិយាយថា…
តាមប្រភពព័ត៌មាន AS បានឱ្យដឹងថា ភ្នាក់ងារផ្ទាល់របស់កីឡាករ Cristiano Ronaldo លោក Jorge Mendes បាននិយាយថា ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ អាចចូលនិវត្តន៍នៅក្លិបយក្សរបស់ Serie A ។ យោងតាមភ្នាក់ងារ Jorge Mendes បានអោយដឹងថាកីឡាករ Cristiano Ronaldo មានការសប្បាយរីករាយនៅក្លិប Juventus និង អាចបញ្ចប់អាជីពរបស់គាត់ជាមួយក្លិបយក្សនៅក្របខណ្ឌ Serie A ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលបានមកដល់ Juventus ពី Real Madrid កាលពីខែកក្កដាឆ្នាំមុន និង ជាប់កុងត្រារហូតដល់ឆ្នាំ២០២២ ។ បើទោះបីជាមានការសង្ស័យខ្លះអំពីអនាគតរបស់គាត់ក៏ដោយ ក៏បុរសវ័យ ៣៤ឆ្នាំរូបនេះ អាចនឹងចូលនិវត្តន៍នៅឯ Juve នេះបើយោងតាម Mendes ។
លោក Mendes បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖«នៅ Juventus គាត់សប្បាយចិត្តណាស់ ព្រោះមានគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ដែលជា លោក Maurizio Sarri ។ ពិតណាស់! គាត់អាចបញ្ចប់អាជីពរបស់គាត់នៅក្លឹប Juventus ។ គាត់បានចុះកិច្ចសន្យាហើយ»៕
ចែករំលែកព័តមាននេះ