ចង់វ៉ៃចេញ Bale ជាថ្នូរយក Pogba តែពេលនេះ Real ត្រូវជួបរឿង១
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្រុម Real Madrid ត្រូវបានគេជម្រុញមិនឱ្យ Gareth Bale…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្រុម Real Madrid ត្រូវបានគេជម្រុញមិនឱ្យ Gareth Bale…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្រុម Real Madrid ត្រូវបានគេជម្រុញមិនឱ្យ Gareth Bale ចាកចេញពីក្លឹបនោះទេ បើទោះបីជាពួកគេបានធ្វើកិច្ចព្រមព្រៀងដោះដូរជាមួយ Manchester United សម្រាប់ Paul Pogba ក៏ដោយ។
Bale ត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី Santiago Bernabeu ក្នុងទីផ្សារដោះដូរកីឡាករមុន បន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំងជាមួយអ្នកចាត់ការ Zinedine Zidane ។ តែក្រោយមកគឺមិនដូច្នោះទេ។ មិនត្រឹមតែ Bale នៅតែលេងឱ្យ Real នោះទេ ពេលនេះគេគឺជាផ្នែកសំខាន់មួយនៃការរៀបចំរបស់អ្នកចាត់ការរដូវកាលនេះ ខណៈដែល Real Madrid លេងមិនសូវបានល្អនៅក្នុងរដូវកាល ២០១៨/១៩។
លោក Ramon Calderon ដែលជាអតីតនាយកក្លិប Real Madrid មានអារម្មណ៍ថា Bale គឺជាកីឡាករឆ្នើមម្នាក់នៅក្នុងក្រុមពេលមានកម្លាំងរឹងមាំល្អ ហើយលោកមិនចង់ឃើញកីឡាកររូបនេះចាកចេញពីក្លិបទេ។ លោកបានប្រាប់សារព័ត៌មាន talkSPORT ថា៖ «យើងតែងតែមានបទពិសោធន៍មិនល្អជាមួយនឹងការដោះដូរកីឡាករនេះ»។
លោកបានបន្តថា៖«មិនមានកីឡាករល្អពិតប្រាកដដែលអាចរកបានសម្រាប់ក្រុមល្អដូចជា Real Madrid និង Barcelona នោះទេ។ ពួកគេកំពុងនិយាយនៅទីនេះអំពីការផ្លាស់ប្តូរមួយគឺ Bale ឬ James [Rodriguez] សម្រាប់ Pogba ។ ប៉ុន្តែខ្ញុំគិតថាពួកគេគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ។ វាជាការពិតដែល Zidane ចង់បាន Pogba មកលេងជាយូរណាស់មកហើយ»។
អតីតនាយករូបនេះ នៅតែជឿជាក់ថា ប្រសិនបើ Real ផ្ទេរពិតមែននោះ វាប្រាកដគឺជាកំហុស ជាពិសេសនៅពេលអនុញ្ញាតឱ្យ Bale ដើរចេញពីក្លិប។ លោកជឿថា Bale គឺគ្មានអ្នកមកជំនួសកន្លែងបានឡើយ៕
ចែករំលែកព័តមាននេះ