ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​ពោល​ដោយ​ប្រពៃ​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គល​ទី​១០​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា សុភា​សិ​តា ច យា​វាចា សម្តី​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ​ជា​មង្គល​ដ៏​ឧត្តម ។ មនុស្ស​តែង​ប្រើ​ការ​និយាយ​ជា​មធ្យោបាយ​ទំនាក់ទំនង​និង​ផ្តល់​ព័ត៌មាន​ដល់​គ្នា​និង​គ្នា ប៉ុន្តែ​ព្រះពុទ្ធ​បាន​បង្រៀ ន​ឱ្យ​យើង​ចេះ​ជ្រើសរើស​ពាក្យ​សម្ដី​សម្រាប់​និយាយ​ស្តីឱ្យ​ដូច​ជា​កសិករ​ជ្រើសរើស​គ្រាប់ពូជ​សម្រាប់​ដាំ​ដុះ​សាបព្រោះ​យ៉ាងនោះ​ដែរ ហើយ​ព្រះ​អង្គ​តែង​បាន​បង្រៀន​យើង​កុំឱ្យ​ពោល​ពាក្យ​ណា​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់…

នៅ​ក្នុង​មង្គល​ទី​១០​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា សុភា​សិ​តា ច យា​វាចា សម្តី​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ​ជា​មង្គល​ដ៏​ឧត្តម ។

មនុស្ស​តែង​ប្រើ​ការ​និយាយ​ជា​មធ្យោបាយ​ទំនាក់ទំនង​និង​ផ្តល់​ព័ត៌មាន​ដល់​គ្នា​និង​គ្នា ប៉ុន្តែ​ព្រះពុទ្ធ​បាន​បង្រៀ ន​ឱ្យ​យើង​ចេះ​ជ្រើសរើស​ពាក្យ​សម្ដី​សម្រាប់​និយាយ​ស្តីឱ្យ​ដូច​ជា​កសិករ​ជ្រើសរើស​គ្រាប់ពូជ​សម្រាប់​ដាំ​ដុះ​សាបព្រោះ​យ៉ាងនោះ​ដែរ ហើយ​ព្រះ​អង្គ​តែង​បាន​បង្រៀន​យើង​កុំឱ្យ​ពោល​ពាក្យ​ណា​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់ ខូចប្រយោជន៍ បែកបាក់​សាមគ្គី ឬ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ ។

ពាក្យ​ល្អ​ពីរោះ​មាន​ប្រយោជន៍​សូ​ម្បី​តែ​មួយ​ឃ្លា មួយ​ប្រយោគ​ក៏​ប្រសើរ​ជាង​ពាក្យ​រោយរាយ​ឥតប្រយោជន៍​រាប់​ពាន់​រាប់​ម៉ឺន​ប្រយោគ​ដែរ ។ ពាក្យ​ដ៏​ប្រពៃ​សំដៅ​ដល់​កថាវត្ថុ គឺ​ពាក្យ​ដែល​បុគ្គល​គប្បី​ពោល​១០​យ៉ាង គឺ​ពោល​អំពី​ការ​មិន​លោភលន់​១ អំពី​ការ​សន្ដោស​១ អំពី​ការ​ស្ងប់ស្ងាត់​កាយ​និង​ចិត្ត​១ អំពី​ការ​នៅ​មិន​ច្របូកច្របល់​ដោយ​ពួក​ក្រុម​១ អំពី​ការ​ព្យាយាម​១ អំពី​សីល​១ អំពី​សមាធិ​១ អំពី​បញ្ញា​១ អំពី​ព្រះ​និព្វាន​១ និង​អំពី​ធម៌​រំលត់ទុក្ខ​១ ។

កិរិយា​ពោល​នូវ​ពាក្យ​ដ៏​ប្រពៃ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ