ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ថា​មិន​ចង់បាន​លេខ​មួយ​ហើយ​នៅ​តែ​ស្រឡាញ់​កីឡាករ​១​រូប​នេះ​ជា​និច្ច

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន AS បានឱ្យ​ដឹង​ថា សារព័ត៌មាន France Football ផ្សាយ​បទ​សម្ភាសន៍​ស៊ីជម្រៅ​ជាមួយ Neymar ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ហើយ​បាន​ចេញផ្សាយ​ជា​មុន​ជាមួយនឹង​ការ​ដកស្រង់​សម្តី​មួយ​ចំនួន​ពី​ការ​ជជែក​របស់​តារា…

តាម​ប្រភព​ព័ត៌មាន AS បានឱ្យ​ដឹង​ថា សារព័ត៌មាន France Football ផ្សាយ​បទ​សម្ភាសន៍​ស៊ីជម្រៅ​ជាមួយ Neymar ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ហើយ​បាន​ចេញផ្សាយ​ជា​មុន​ជាមួយនឹង​ការ​ដកស្រង់​សម្តី​មួយ​ចំនួន​ពី​ការ​ជជែក​របស់​តារា PSG រួម​ទាំង​គំនិត​របស់​គាត់​លើ Lionel Messi និង Kylian Mbappe អនាគត​នៅ PSG និង ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រកួត Ligue 1 Champions​។

កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​ប្រាប់​ការ​ចុះ​ផ្សាយ​របស់​បារាំង​ថា​៖«​ខ្ញុំ​មិន​ដែល​លេង​ចង់បាន​ចំណាត់ថ្នាក់​លេខ ១ ទេ​។ ខ្ញុំ​លេង​ក៏​ដោយសារ​តែ​ខ្ញុំ​ស្រឡាញ់​បាល់ទាត់​។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​នៅ​ពេល​ខ្ញុំ​កំពុង​តែ​លេង​។ រាល់ពេល​ដែល​ខ្ញុំ​ឡើង​លើ​តារាង ខ្ញុំ​តែងតែ​បញ្ចេញ​សមត្ថភាព​១០០​ភាគរយ​»​។

Neymar បាន​ទទួល​ការ​រិះគន់​ពី​អ្នកគាំទ្រ​ខ្លះ​របស់ PSG នៅ​ក្នុង​រដូវ​កាល​នេះ ដោយសារ​តែ​ព័​ត៌​ម​មាន​ថា Neymar ចង់ទៅ​លេង​នៅ Barcelona តែ Neymar ថា​៖«​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ស្គាល់ Neymar ពិតប្រាកដ​។ មាន​តែ​ឪពុក​ម្តាយ និង​មិត្តភក្តិ​របស់ខ្ញុំ​ប៉ុណ្ណោះ​។ អ្វី​ដែល​មនុស្ស​បានឃើញ​គឺជា​អ្វី​ដែល​ខុស​គ្នា​ទាំងស្រុង​។ ហើយ​ពួក​គេ​មើល​មិនឃើញ​ច្រើន​ទេ​! Neymar ពិតប្រាកដ​គឺ​មាន​សេចក្តី​ស្ងប់​ក្នុង​ចិត្ត​ហើយ​។ ខ្ញុំ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ចំណាយពេល​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​របស់ខ្ញុំ​។ ខ្ញុំ​ចូល​ចិត្ត​រីករាយ​នឹង​ខ្លួន​ខ្ញុំ និង រីករាយ​រាល់​នាទី​នៃ​ជីវិត​ជាមួយ​អ្នក​ដែល​នៅ​ក្បែរ​ខ្ញុំ​»​។

Neymar ត្រូវ​បាន​គេ​សួរ​ដោយ​ចៀស​មិន​ផុត​អំពី Messi និង Mbappé ហើយ​បាន​រក្សា​ចម្លើយ​របស់​គាត់​ខ្លី​ថា​៖ «​ខ្ញុំ​នឹង​នៅ​តែ​ស្រឡាញ់ Messi ជា​និច្ច ហើយ Mbappé ពិតជា​មាន​ទេព​កោសល្យ​ពិសេស​ណាស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ