ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ឈប់​ឱ្យ​កា.ប់​ព្រៃ​លិច កា.ប់​នោះ​កា.ប់​​រង្គាល

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មេត្តា​បោះបង់​គំនិត​​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹកជា​បន្ត​ទៀត និង​សូម​ចូលរួម​គោរព​ច្បាប់​ស្ដី​ពី​ជលផល​ទាំងអស់​គ្នា ។ សេចក្តី​អំពាវនាវ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក…

​ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មេត្តា​បោះបង់​គំនិត​​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹកជា​បន្ត​ទៀត និង​សូម​ចូលរួម​គោរព​ច្បាប់​ស្ដី​ពី​ជលផល​ទាំងអស់​គ្នា ។

សេចក្តី​អំពាវនាវ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ឃុំ​ឆ្នុកទ្រូ នៅ​តែ​កើត​មាន​ឡើងជា​បន្តបន្ទាប់ និង​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង ៗ​ជា​រៀង​រាល់​ឆ្នាំ ទើប​អាជ្ញាធរ​សំណូមពរ​ផង​មាន​វិធានការ​ផង ដើម្បី​ថែរក្សា​ដី​ព្រៃ​លិច​ទឹក ទុកជា​សម្បត្តិ​ធម្មជាតិ​សម្រាប់​ត្រី​ពង​កូន​និង​ជីវៈចម្រុះ​ក្នុង​ទឹក​ផង​ដែរ ។

លោក សាំង គី​ម​ស៊ន ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ទាំង​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ទាំង​នៅ​ឃុំ​ជាប់​គ្នា​នេះ សូម​មេត្តា​បញ្ឈប់​ជា​មិន​ទាន់​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន ​។ លោក​មេឃុំ​បាន​បញ្ជាក់​ថា​កន្លង​មក​ថ្មី​ៗ​នេះ​ការ​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​នៅ​តែ​កើត​មាន​ឡើង និង​មាន​សន្ទុះ​ខ្លាំង​ឡើង​ជាង​រាល់​ឆ្នាំ បន្ទាប់​ពី​មានការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ប្រជាពលរដ្ឋ​មក​រស់នៅ​លើគោក ។

ដោយ​ឃើញ​បែប​នេះ ទើប​មាន​ប្រជាពលរដ្ឋមក​ពី​ខាងក្រៅ​មក​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក ដោយ​ចង់​យក​ធ្វើ​ជាក​ម្មសិ​ទ្ឋ ធ្វើ​ដូចដែល​អ្នក​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នៅ​លើគោក​មានច្បាប់​ត្រឹមត្រូវ​ដែរ ។ ជាក់ស្ដែង នៅ​ជិត​ភូមិ​វត្ត​យុគន្ធរចម្ងាយ​ប្រមាណជាង​២០០​ម៉ែត្រ មានការ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹកអស់ប្រមាណ​ជិត​២ ហិ​កតា ដោយ​បាន​សង់ផ្ទះ​រស់នៅ​ទៀត​ផង ។ ចំណែក​នៅ​ជិត​គ្នា​នោះក៏​មាន​ជា​ប្រជាពលរដ្ឋ អ្នក​នៅ​ក្នុង​ឃុំ​ផ្សេង បាន​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ជិត​គ្នា​អស់​រាប់​សិប​ហិ​កតា​ផង​ដែរ។

ព័ត៌មានពិស្តារ​មានផ្សាយជូននៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ