ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​ម្នាក់​ចាក់​ដី និង​ធ្វើ​របង​បេតុង​នៅ​កៀក​ជើង​ប៉ម​ទន្លេ​បិទ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ប៉មទន្លេបិទដែលសាងសង់ឡើងនៅក្នុងសម័យអាណានិគមនិយមបារាំង ស្ថិតនៅតាមជួរមាត់ទន្លេមេគង្គក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានគេមើលឃើញមានការរំលោភយកដីចូលមកតំបន់ដែលត្រូវហាមឃាត់គឺធ្វើរបងចាក់ដីខ្សាច់របស់ឧកញ៉ា សូ សេត ដោយបានធ្វើបំពានមកកៀកនឹងជើងប៉ម ។…

ខេត្តត្បូងឃ្មុំ ៖ ប៉មទន្លេបិទដែលសាងសង់ឡើងនៅក្នុងសម័យអាណានិគមនិយមបារាំង ស្ថិតនៅតាមជួរមាត់ទន្លេមេគង្គក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានគេមើលឃើញមានការរំលោភយកដីចូលមកតំបន់ដែលត្រូវហាមឃាត់គឺធ្វើរបងចាក់ដីខ្សាច់របស់ឧកញ៉ា សូ សេត ដោយបានធ្វើបំពានមកកៀកនឹងជើងប៉ម ។

លោក កង ចន្ធីរិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំបានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ថាប៉មដែលមានអាយុកាលចូលខ្ទង់ជិតរយឆ្នាំបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះមកដល់សព្វថ្ងៃនេះសំណង់នៅតែឈររឹងមាំដដែល ។

លោកប្រធានមន្ទីរវប្បធម៌ខេត្តត្បូងឃ្មុំបានរំលឹកថា ក្នុងគ្រាដែលមិនទាន់បំបែកខេត្តកំពង់ចាម នៅត្រើយខាងកើតមកជាខេត្តត្បូងឃ្មុំនោះ នៅជុំវិញតួប៉មត្រូវបានកំណត់១០០ម៉ែត្របួនជ្រុងដោយមិនអនុញ្ញាតឱ្យបុគ្គល ឬអ្នកណាសាងសង់ផ្ទះរំលោភមកលើដីប៉មនោះទេ ហើយរាល់ថ្ងៃនេះប៉មទន្លេបិទត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកត្បូងឃ្មុំ ហើយតូបដែលធ្វើឡើងនៅក្បែរតួប៉មគឺឯកជនគេបានធ្វើឡើងហើយថវិកាដែលបានមកសម្រាប់យកមកលាបតួប៉មទាំងមូល ។

លោក ប៉ូច សុទ្ធារិទ្ធ ប្រធានបន្ទីដែនដី នគរូបនីយកម្ម និងសំណង់ខេត្តត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា ចំពោះការចាក់ដីខ្សាច់ និងរៀបរបងថ្មបេតុងមកកៀកនឹងជើងប៉មទន្លេបិទរបស់ឧកញ៉ាសូ សេត រូបលោកបានចេញលិខិតហាមឃាត់មិនឱ្យសំណង់នេះសាងសង់បន្តទៀតនោះទេ ។

លោកឧកញ៉ា សូ សេត បានប្រាប់ឱ្យដឹងថា បរិវេណដីដែលមានរបងថ្មបេតុងសាងសង់ជុំវិញរាងជាបួន​​​​០ជ្រុងនោះជាកម្មសិទ្ធិរបស់លោកមែន ហើយការសាងសង់នេះត្រូវបានអភិបាលខេត្តអនុញ្ញាត​ឱ្យធ្វើទើបរូបលោកធ្វើដើម្បីកែច្នៃទៅជាកន្លែងតំបន់ទេសចរណ៍សម្រាប់ទាក់ទាញមនុស្ស​ឱ្យមកកម្សាន្តលេងនៅនឹងប៉មទន្លេបិទនេះ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ