ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​បោសសំអាត​​សំរាម​​ក្នុង​រាជធានី​ជាង​២៦០០​នាក់​ទទួល​បាន​​អំណោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​អនាម័យ​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី និង​កម្មករ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​សរុប​ជាង​២៦០០​នាក់​ទទួល​បាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ថ្លែង​ក្នុង​ពិធី​ផ្តល់​អំណោយ​ជា​ស្បៀង និង​សម្ភារ​ប្រើ​របស់​កាកបាទក្រហមកម្ពុជា​ដល់​បងប្អូន កម្មករ កម្មការិនី អនាម័យ​ស៊ិ​ន​ទ្រី​កាលពី​រសៀល​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​អនាម័យ​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី និង​កម្មករ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​សរុប​ជាង​២៦០០​នាក់​ទទួល​បាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

ថ្លែង​ក្នុង​ពិធី​ផ្តល់​អំណោយ​ជា​ស្បៀង និង​សម្ភារ​ប្រើ​របស់​កាកបាទក្រហមកម្ពុជា​ដល់​បងប្អូន កម្មករ កម្មការិនី អនាម័យ​ស៊ិ​ន​ទ្រី​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ការ​ផ្តល់​អំណោយ​មនុស្សធម៌​មាន​គ្រឿង​ឧបភោគបរិភោគ​និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដល់​ប្អូន​កម្មករ កម្មការិនី សំអាត​អនាម័យ​នា​ពេល​នេះ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ប្អូន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សំអាត​ទីក្រុង​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ព្រះរាជ ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​នា​ពេល​កន្លង​មក ដែល​ធ្វើ​អោយ​រាជធានី​ភ្នំពេញ​នៅ​តែ​រក្សា​បាន​ភាព​ស្អាត​ជាប់​ជា​ប្រចាំ សម្រាប់​បង្អួត​ភ្ញៀវ​ទេសចរ​។ លោក​បន្ថែម​ថា ទោះបី​អំណោយ​ទាំងនេះ​មាន​លក្ខណៈ​តិចតួច​ក៏​ពិតមែន ប៉ុន្តែ​អាច​ដោះស្រាយ​ជីវភាព​របស់​បងប្អូន​បាន​មួយ​កម្រិត​ផង​ដែរ​។

លោក​ជំទាវ​កិ​តិ្ត​សង្ហ​បណ្ឌិត ឃួ​ន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា​បាន​សម្តែង​ការ​កោតសរសើរ​ដល់​បងប្អូន​កម្មករ កម្មការិនី ដែល​ជា​អ្នក​សំអាត​អនាម័យ និង​ដឹក​ជញ្ជូន​សំរាម​បាន​បំពេញការងារ​យ៉ាង​ល្អ​ប្រសើរ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​និង​ការ​ប្រឈម យ៉ាងណា​ក៏​ដោយ នៅ​តែ​ធានា​អោយ​រាជធានី​ភ្នំពេញ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត គ្មាន​គំនរ​សំរាម​ស្អុយរលួយ​រាយ​ប៉ាយ​ឡើយ​។ លោក​ជំទាវ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ថែរក្សា​អនាម័យ​នៅ​ក្នុង​ទីក្រុង​របស់​អោយ​កាន់តែ​ល្អ​បន្ថែម​ទៀត តាម​រយៈ​ការ​ទុកដាក់​សំរាម​អោយ​បាន​ត្រឹមត្រូវ​និង​មិន​បោស​សំរាម​ចោល​រាយ​ប៉ាយ​ជាដើម​។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល​កាកបាទក្រហមកម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់​អំណោយ​មនុស្សធម៌​ដល់​កម្មករ កម្មការិនី បោសសំអាត​សំរាម បន្ទាប់​ពី​ពួក​គាត់​បាន​បំពេញការងារ​បាន​ជោគជ័យ ក្រោយ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​រួចរាល់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ