ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ករ​ក្រអូប​កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​ល្អ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​ក្នុង​តំបន់ និង​ពិភពលោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាង នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ​ថា អង្ករ​ក្រអូប​កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​ល្អ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​ក្នុង​តំបន់ និង​ពិភពលោក កើនឡើង​ប្រមាណ​៣៤%​ក្នុង​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​កន្លង​ទៅ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាង នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ​ថា អង្ករ​ក្រអូប​កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​ល្អ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​ក្នុង​តំបន់ និង​ពិភពលោក កើនឡើង​ប្រមាណ​៣៤%​ក្នុង​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​កន្លង​ទៅ ។

លោក​ឧកញ៉ា សុ​ន សា​រ៉​ន​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ថ្លែង​ថា​អង្ករ​ដែល​យើង​បង្កើត​ឡើង​ថ្មី​ការ​នាំ​ចេញ​មានការ​កើនឡើង​៣​ម៉ឺន​តោន បើ​ប្រៀបធៀប​នៅ​ប្រទេស​ជិតខាង​(​ថៃ​.​រៀត​ណា​ម​) ចំពោះ​អង្ករ​ក្រអូប​តែ​ចំពោះ​អង្ក​រស​វិញ​មិនសូវ​មាន​ទីផ្សារ​នៅ​អឺរ៉ុប​ទេ ។

លោក​ឧកញ៉ា សុ​ន សា​រ៉​ន បាន​បញ្ជាក់​ថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំ​អង្ករ​ទៅ​អឺរ៉ុប​មាន​ចំនួន​ជាង​១៨​ម៉ឺន​តោន​ក្នុង​នោះ​ស្ទើរតែ​៩៨% ជា​អង្ករ​ក្រអូប​តែ​ម្តង ។ លោក​ឧកញ៉ា សុ​ន សា​រ៉​ន បាន​ថ្លែង​ថា អង្ករ​ក្រអូប​ខ្មែរ​នៅ​តែ​មាន​ទីផ្សារ​ល្អ​ក្នុង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ក្នុង​អាស៊ាន និង​ពិភពលោក ។ ព្រោះតែ​អង្ក​រស​ខ្មែរ​មិន​អាច​ប្រកួត​នឹង​អង្ករ​នៃ​ប្រទេស​ជិតខាង​ដូច​ជា (​វៀតណាម និង​ថៃ​) ទេ ។

លោក​ឧកញ៉ា សុ​ន សា​រ៉​ន បញ្ជាក់​ថា ការ​នាំ​អង្ករ​ទៅ​ចិន​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​២៣​ម៉ឺន​តោន ទៅ​២៤​ម៉ឺន​តោន​កើនឡើង​៣៤%​គិត​ត្រឹម​ត​ខែវិច្ឆិកា ២០១៩​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ ។ ប្រភេទ​អង្ករ​នាំ​ទៅ​ចិន​ជា​អង្ករ​ក្រអូប ហើយ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ធំ​ទី​៤ ក្នុង​ចំណោម​ប្រទេស​ទាំង​១២​នាំ​អង្ករ​ទៅ​ចិន​ក្នុង​ឆ្នាំ​២០១៩ ។

លោក ផៃ ស៊ី​ផា​ន​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ថា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា ការ​អញ្ជើញ​មន្ត្រី​ជំនាញ​ស្រូវ​អង្ករ​មក​ពន្យល់​ពី​វិធានការ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​នេះ​មាន​គោលបំណង​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​ចូលរួម​សម្រួល​ស្ថិរភាព​តម្លៃ​ស្រូវ ។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ជួយ​អន្តរាគមន៍​ដោយ​បាន​បញ្ចេញ​ថវិកា​បន្ថែមចំនួន​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​គោលដៅ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញ​ស្រូវ​កសិករ​ស្តុក​ទុក​កិន​កែ​ច្នៃ និង​នាំ​ចេញ ។ គួរ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​រោង​ម៉ា​ស៊ី​កិនស្រូវ​ចំនួន​៣៤ នៅ​ទូ​ទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

កែសម្រួលដោយ