ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គល​ទី​៨​បុគ្គល​បាន​ស្តាប់​បាន​រៀន​ច្រើន

4 ឆ្នាំ មុន

ទេវតា​និង​មនុស្ស​ទាំងឡាយ​ជា​ច្រើន ប្រាថ្នា​នូវ​សេចក្តី​សួស្តី បាន​គិត​រក​នូវ​មង្គល​ទាំងឡាយ​អស់​១២​ឆ្នាំ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​សម្ដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម ។ លំដាប់​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​តប​នឹង​ពាក្យ​ទេវតា​នោះ ដោយ​ពុទ្ធភាសិត​ជា​គាថា​យ៉ាងនេះ​ថា​៖ ពាហុសច្ចៈ ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀនសូត្រ​ចេះ​ដឹង​ច្រើន​ជា​មង្គល​ដ៏​ឧត្តម ។…

ទេវតា​និង​មនុស្ស​ទាំងឡាយ​ជា​ច្រើន ប្រាថ្នា​នូវ​សេចក្តី​សួស្តី បាន​គិត​រក​នូវ​មង្គល​ទាំងឡាយ​អស់​១២​ឆ្នាំ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​សម្ដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម ។ លំដាប់​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​តប​នឹង​ពាក្យ​ទេវតា​នោះ ដោយ​ពុទ្ធភាសិត​ជា​គាថា​យ៉ាងនេះ​ថា​៖

ពាហុសច្ចៈ ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀនសូត្រ​ចេះ​ដឹង​ច្រើន​ជា​មង្គល​ដ៏​ឧត្តម ។ ប្រការ​នេះ​បាន​ដល់​ការ​ស្តាប់ ការ​អាន និង​សិក្សា​រៀនសូត្រ​ចំណេះវិជ្ជា​ទាំង​ផ្លូវលោក​និង​ផ្លូវធម៌ ស្តាប់​ឱវាទ​របស់​បណ្ឌិត​ទាំងឡាយ​និង​ដំបូន្មាន​របស់​ព្រឹទ្ធាចារ្យ មាតាបិតា គ្រូអាចារ្យ និង​រៀមច្បង​ជាដើម ដើម្បី​ក្លាយជា​បុគ្គល​មានចំណេះ​វិជ្ជា​ខ្ពង់​ខ្ព​ស់​​មាន​សមត្ថភាព និង​មានគំនិត​ប្រាជ្ញា​ភ្លឺ​ត្រចះត្រចង់ ដែល​ជា​ហេតុ​ញ៉ាំង​ប្រយោជន៍​និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ​យ៉ាង​ពិតប្រាកដ ។

ការ​ខិតខំ​ស្តាប់ អាន និង​សិក្សា​រៀនសូត្រ​ឱ្យ​បាន​ចេះ​ដឹង​ជ្រៅជ្រះ យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ