ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ផ្សារ​ព្រំដែន​កម្ពុជា​-​វៀតណាម​នឹង​ក្លាយជា​កន្លែង​ដោះ​ដូរ​ទំនិញ​កាន់តែ​ប្រសើរ​សម្រាប់​ប្រជា​កសិករ​ខ្មែរ ឬទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ផ្សារ​ព្រំដែន​កម្ពុជា​-​វៀតណាម ឬ​ហៅ​ថា​ផ្សារ​«​ដារ​»​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​ក្លាយជា​ទីកន្លែង​ដោះ​ដូរ​ទំនិញ ឬ​កន្លែង​សម្រួល​ពាណិជ្ជកម្ម​រវាង​ខេត្ត​និង​ខេត្ត​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រើ​សើរ​នៅ​តាម​ព្រំដែន ក្រោយ​ពី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩…

​រាជធានី​ភ្នំពេញ​៖ ផ្សារ​ព្រំដែន​កម្ពុជា​-​វៀតណាម ឬ​ហៅ​ថា​ផ្សារ​«​ដារ​»​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​ក្លាយជា​ទីកន្លែង​ដោះ​ដូរ​ទំនិញ ឬ​កន្លែង​សម្រួល​ពាណិជ្ជកម្ម​រវាង​ខេត្ត​និង​ខេត្ត​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រើ​សើរ​នៅ​តាម​ព្រំដែន ក្រោយ​ពី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ ដ៏​ខ្លី​ខាង​មុខ​នេះ ។

​លោក​ប៉ាន​សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិស​ដៅ​ឆ្នាំ​បន្ទាប់​កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ម្សិលមិញ​នេះ​ថា​ប្រទេស​កម្ពុជា​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​វៀតណាម សាងសង់​ផ្សារ​ព្រំដែន​ដើម្បី​ផ្លាស់​ប្តូរ​មុខទំនិញ ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​។ ​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ជា​លទ្ធផល​ផ្សារ​ព្រំដែន​កម្ពុជា​-​វៀតណាម​ដែល​ហៅ​ថា​ផ្សារ «​ដារ​» ស្ថិត​នៅ​ឃុំ​ដា ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ​នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន​នៅ​ថ្ងៃ​ទី​២៤ ខែ ធ្នូ​ខាង​មុខ​នេះ​។

ពាក់ព័ន្ធ​នឹង​គម្រោង​ផ្សារ​ដារ​នេះ តាម​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ​មើលឃើញ​ថា បើ​ផ្សារ​ដារ​នេះ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​ន​វា​នឹង​ក្លាយ​ជាទី​ន្លែ​ង​ដោះ​ដូរ​មុខទំនិញ​របស់​ប្រជា​កសិករ​ក្នុង​តំបន់​កាន់តែ​ប្រសើរ កាន់តែ​ងាយស្រួល​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សម្រួល​ពាណិជ្ជកម្ម​។

លោក តួច សុ​ខន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​មាន​ប្រសាសន៍​ថា «​យើង​នឹង​មាន​ទីតាំង​មួយ​សម្រាប់​ឱ្យ​អាជីវករ​សម្រាប់​ដោះ​ដូរ​ទំនិញ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​នៅ​ពេល​ខាង​មុខ​នេះ​។​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​ប្រទេស​វៀតណាម​នៅ​តាម​ទល់ដែន​នេះ​គឺ​វា​មាន​ភាព​សកម្ម​គឺ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​យើង​សង្ឃឹមថា​នៅ​ពេល​ដែល​យើង​មាន​ផ្សារ​ដារ​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​នោះ សន្ទុះ​ពាណិជ្ជកម្ម​កាន់តែ​មាន​ភាព​ខ្លាំងក្លា ពិសេស​ខេត្ត​ត្បូងឃ្មុំ​ជាមួយ​ខេត្ត​តៃ​និ​ញ​របស់​ប្រទេស​វៀតណាម​»​។ ​លោក​បាន​លើក​ឡើង​បន្ថែម​ថា ផលិតផល​របស់​កម្ពុជា​កន្លង​មក​ធ្លាប់​នាំ​ចេញ​នៅ​តាម​ច្រក​នេះ ភាគច្រើន​ជា​កសិផល ហើយ​ខាង​ភាគី​វៀតណាម​នាំ​ចូល​មក​វិញ​ភាគច្រើន​ផលិតផល​បម្រើ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម មាន​ដូច​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ជី​ជា
ដើម​។ យើង​នាំ​ចេញ​កសិផល​មាន​កៅស៊ូ ឈើ​កៅស៊ូ​កែ​ច្នៃ​រួច​រួម​និង​ផលិតផល​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ​។​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ស្ថិត​នៅ​ភាគ​ខាងលិច​ពេល​ជួប​បញ្ហា នៅ​ពេល​ភាគី​ថៃ​គាត់​ចាល់​កសិផល​របស់​គាត់ ភូមិភាគ​របស់​យើ​នៅ​ខាង​បាត់ដំបង បៃ​លិ​ន បាន​បញ្ជូន​កសិផល​របស់​គាត់​មក​តាម​ច្រក​ផ្សារ​ដារ​នេះ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​មិន​ឱ្យ​ស្ទះ​។

លោក តូច សុ​ខន មាន​ប្រសាសន៍​ថា «​តាម​ខ្ញុំ​យល់ នៅ​ពេល​ផ្សារ​ដារ​នេះ​ដាក់​ឱ្យ​ដំណើរការ គ្រប់​ផលិត​របស់​កម្ពុជា​អាច​នាំ​មក​លក់​នៅ​ច្រក​ផ្សារ​ដារ​នេះ​បាន​។​ជា​ការ​ពិត​នៅ​ពេល​ផ្សារ​ដារ​នេះ​វា​នឹង​ចូលរួម​ធ្វើ​ទីផ្សារ​កសិផល តម្រូវការ​របស់​កសិករ​មាន​ភាពល្អ​ប្រសើរ ហើយ​វា​ងាយស្រួល​ក្នុង​ការ​ដោះ​ដូរ​ព័ត៌មាន​ទីផ្សារ​ទៅ​វិញ​ទៅ​មក​»​។ ​បើ​តាម​ប្រធាន​មន្ទីរ​រូប​នេះ ផ្សារ​ដារ​នេះ​ប្រើ​ទុន​ប្រមាណ​២​លាន​ដុល្លារ​ដែល​ជា​ថវិកា​របស់​ភាគី​វៀតណាម ហើយ​សាងសង់​លើ​ផ្ទៃដី​ប្រហែល​២​ហិ​កតា​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ