ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ទទួលទាន «​តែ​» កុំ​ធ្វើ​រឿង​ទាំងនេះឱ្យ​សោះ

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​តែ​ចំពោះ​សុខភាព ប៉ុន្តែ​​ថា ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ទ​ង្វើ​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​នៅ​ពេល​ទទួលទាន​ទឹកតែ​អាច​នឹង​បង្ក​បញ្ហា​ចំពោះ​សុខភា? ថា​តើ​ទ​ង្វើ​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ទទួលទាន​តែ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អ្វី​ដែល​មិន​គួរ​ធ្វើ​ពេល​ទទួលទាន​ទឹកតែ ៖ ១. ទទួលទាន​ភ្លាម​ៗ​ក្រោយ​អាហារ…

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​តែ​ចំពោះ​សុខភាព ប៉ុន្តែ​​ថា ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ទ​ង្វើ​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​នៅ​ពេល​ទទួលទាន​ទឹកតែ​អាច​នឹង​បង្ក​បញ្ហា​ចំពោះ​សុខភា? ថា​តើ​ទ​ង្វើ​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ទទួលទាន​តែ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អ្វី​ដែល​មិន​គួរ​ធ្វើ​ពេល​ទទួលទាន​ទឹកតែ ៖

១. ទទួលទាន​ភ្លាម​ៗ​ក្រោយ​អាហារ ៖ ការ​ទទួលទាន​ទឹកតែ​ភ្លាម​ៗ​ក្រោយ​អាហារ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ ហើយ​បញ្ហា​នេះ​នឹង​ធ្វើ​អោយ​រាង​កាយ​មិន​អាច​ទទួល​បាន​នូវ​សារធាតុ​ពេញលេញ​ពី​អាហារ​។ អ្នកជំនាញ​ជា​ច្រើន​និ​យា​ថា អ្នក​គួរ​រង​ចាំ​យ៉ាង​ហោច​ណាស់ ១ ម៉ោង​បន្ទាប់​ពី​ទទួលទាន​អាហារ​សិន សឹម​ទទួលទាន​ទឹកតែ​។

២. ទទួលទាន​មុន​ពេល​អាហារ ៖ ក៏​មិន​ខុស​ពី​ចំណុច​ខាងលើ​ដែរ ដោយ​ទឹកតែ​អាច​បង្ក​ភាព​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ហើយ​រាង​កាយ​នឹង​មិន​ទទួល​បាន​សារធាតុចិញ្ចឹម​ពេញលេញ​ពី​អាហារ​ដែល​អ្នក​បាន​ទទួលទាន​ចូល​។

៣. លេបថ្នាំ​ជាមួយ​ទឹកតែ ៖ វា​មិន​ត្រឹមតែ​អាហារ​ប៉ុណ្ណោះ​ទេ​ដែល​ទឹកតែ​រារាំង​រាង​កាយ​មិន​អោយ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ពេញលេញ​នោះ ប៉ុន្តែ​ក៏​ចំពោះ​ធាតុ​ផ្សំ​សំខាន់​ៗ​ក្នុង​ថ្នាំ​ដូច​គ្នា​។

៤. ទទួលទាន​ទឹកតែ​ក្ដៅ​ខ្លាំង ៖ ក្រៅពី​អាច​បង្ក​ការ​រលាក​ដល់​អណ្ដាត និង​បំពង់ក​ហើយ​នោះ​ការ​ទទួលទាន​ទឹកតែ​ក្ដៅ​ខ្លាំង​ពេក​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់​ធ្មេញ ជំងឺមហារីក​បំពង់ក ជំងឺមហារីក​បំពង់​អាហារ និង​ជំងឺមហារីក​ក្រពះ​ផង​ដែរ​។

៥. ទទួលទាន​ទឹកតែ​ចាស់​ខ្លាំង ៖ វា​ជា​ការ​ពិត​ដែល​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​ទឹកតែ​មាន​បរិមាណ​តិច​ជាង​ក្នុង​កាហ្វេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឆុងតែ​ចាស់​នោះ​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​នឹង​កើនឡើង​តាម​នោះ​ជាក់​ជា​មិន​ខាន ហើយ​អាច​ធ្វើ​អោយ​អ្នក​ពិបាក​គេង​លក់​នៅ​ពេល​យប់​។

៦. ទទួលទាន​តែ​ដែល​សល់​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ ៖ ទោះបីជា​គ្មាន​គ្រោះថ្នាក់ ប៉ុន្តែ​ដើម្បី​ទទួល​ទាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ល្អ​ក្នុង​ទឹកតែ អ្នក​គួរ​ទទួលទាន​តែ​ភ្លាម​ៗ​ក្រោយ​ពេល​ឆុង​រួច​។ ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​តែ​សល់​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ​មិន​ត្រូវ​បាន​ណែនាំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ