ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែ​ម៉ា​ស្អាត​ហើយ​ជិះ​តាម​ផ្លូវ ម្ចាស់​ចំណាំបាន ផ្តួល​ម៉ូតូ​រត់ឡើង​ផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ត្រូវ​ជនសង្ស័យ​ចំនួន​៣​នាក់​បង្ខំចិត្ត​ផ្តួល​ចោល រួច​រត់​ឡើងផ្ទះ​ជួល​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​ម៉ូតូ បន្ទាប់​ពី​លួច បាន​តែ​ប៉ុន្មាន​ម៉ោង​ត្រូវ​ម្ចាស់​ប្រទះ​ឃើញ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​រសៀល​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ត្រូវ​ជនសង្ស័យ​ចំនួន​៣​នាក់​បង្ខំចិត្ត​ផ្តួល​ចោល រួច​រត់​ឡើងផ្ទះ​ជួល​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​ម៉ូតូ បន្ទាប់​ពី​លួច បាន​តែ​ប៉ុន្មាន​ម៉ោង​ត្រូវ​ម្ចាស់​ប្រទះ​ឃើញ ។
ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្សារ​សំណង់​១២ តាម​បណ្តោយ​ផ្លូវ​លេខ ២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​ផ្តួល​ចោល​នោះ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BH-៦៩៣៥ មាន​ម្ចាស់​ឈ្មោះ​ប៉ែន វិសេស ភេទ​ប្រុស មាន​លំនៅ​ផ្ទះ​លេខ​៨៨​ ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន ជ័យ​។ ម៉ូតូ​នោះ​ត្រូវ​បាន​ជនសង្ស័យ​ប្តូរ​ស្លាក​លេខ បាត់ដំបង់ ១G-៤៩១៥ ព្រម​បាញ់ថ្នាំ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​នោះ​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​កាច់ក​លួច​យក​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ នៅ​ចំណុច​មុខ​បន្ទប់​ជួល​ខាងក្រោយ​វិទ្យា​ល័យ ជា​ស៊ី​ម​សាមគ្គី ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​បាត់ ម្ចាស់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ បឹង​សាឡា​ង ព្រមទាំង​ជិះ​ម៉ូតូ​តាម​រក​រហូត​វេលា​រសៀល តែ​ចៃដន្យ​ម្ចាស់​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ជនសង្ស័យ​ចំនួន​៣​នាក់​ជិះ ក៏​ចំណាំ​ម៉ូតូនោះ​ រួច​ក៏​​ដេញ​តាម​ស្ទាក់ផ្លូវ តែ​ត្រូវ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់ឡើង ទៅ​លើ​ផ្ទះ​ជួល គេច​បាត់​ស្រមោល​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​រសៀល​នោះ​ដែរ នគរបាល​ក៏​បាន​នាំ​គ្នា​រុករក​ដែរ តែ​រក​ពុំ​ឃើញ​ជនសង្ស័យ​ឡើយ ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​ប្រគល់​អោយ​ម្ចាស់​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ