ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ ស្នើ​ចិន​ចរចា​ជាមួយ​បាតុករ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៩​ធ្នូ​បាន​អំពាវនាវ​ដល់​ចិន ឲ្យ​បើក​ការ​ចរចា​ជាមួយ​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​និង​ឲ្យ​គោរព​បណ្ដា​ការ​សន្យា​ដែល​បាន​ធ្វើ​មុន​ការ​ប្រគល់​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​ទៅ​ឲ្យ​ចិន​វិញ​។ សន្ធិសញ្ញា​ដែល​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១៩​ធ្នូ​ឆ្នាំ​១៩៨៤​គ្រោង​ថា ហុងកុង​រក្សា​កម្រិត​ស្វ័យភាព​ខ្ពស់​ក្នុង​រយៈពេល​៥០​ឆ្នាំ ក្រោយ​ពី​ប្រគល់​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ ប្រមុខ​ការទូត​អង់គ្លេស​លោក​ដូ​មី​និក​រ៉ា​អាប​និយាយ​ថា កិច្ចព្រមព្រៀង​រវាង​អង់គ្លេស​និង​ចិន​ចែង​យ៉ាង​ច្បាស់​ថា កម្រិត​ខ្ពស់​នៃ​ស្វ័យភាព…

ក្រុង​ហុងកុង ៖ ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៩​ធ្នូ​បាន​អំពាវនាវ​ដល់​ចិន ឲ្យ​បើក​ការ​ចរចា​ជាមួយ​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​និង​ឲ្យ​គោរព​បណ្ដា​ការ​សន្យា​ដែល​បាន​ធ្វើ​មុន​ការ​ប្រគល់​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​ទៅ​ឲ្យ​ចិន​វិញ​។

សន្ធិសញ្ញា​ដែល​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១៩​ធ្នូ​ឆ្នាំ​១៩៨៤​គ្រោង​ថា ហុងកុង​រក្សា​កម្រិត​ស្វ័យភាព​ខ្ពស់​ក្នុង​រយៈពេល​៥០​ឆ្នាំ ក្រោយ​ពី​ប្រគល់​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ ប្រមុខ​ការទូត​អង់គ្លេស​លោក​ដូ​មី​និក​រ៉ា​អាប​និយាយ​ថា កិច្ចព្រមព្រៀង​រវាង​អង់គ្លេស​និង​ចិន​ចែង​យ៉ាង​ច្បាស់​ថា កម្រិត​ខ្ពស់​នៃ​ស្វ័យភាព សិទ្ធិ​និង​សេរីភាព​របស់​ហុងកុង​នឹង​ស្ថិត​នៅ ដោយ​ពុំ​មានការ​ផ្លាស់​ប្ដូរ​រយៈពេល​៥០​ឆ្នាំ​។

មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ធានា​ភាព​រុងរឿង​និង​ស្ថេ​រ​ភាព​នៅ​ហុងកុង​នា​ពេល​អនាគត គឺ​គោរព​ការ​សន្យា​ទាំងនេះ ហើយ​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយបារម្ភ​នានា​របស់​ប្រជាជន​ហុងកុង តាម​រយៈ​ការ​ចរចា​ខាង​នយោបាយ​មួយ​។

កើត​ចេញ​ដំបូង​ពី​ការ​តវ៉ា​ប្រឆាំង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក ចលនា​តវ៉ា​បាន​រាល​ដាល​ដើម្បី​ទាមទារ​ជា​ពិសេស ឲ្យ​មានការ​បោះ​ឆ្នោត​ជាស​កល​ដោយ​ផ្ទាល់​។ បាតុកម្ម​ត​វាំ​បន្ត​ជាប់​រដឹក​អស់​ពេល​ជាង​៦​ខែ​មក​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ