ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​រួចរាល់​ក្នុងឱកាស​បុណ្យ​សមុទ្រ​លើក​ទី​២ ជុំ​ទី​៨ ​នៅ​ខេត្តកំពត

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ជា តា​យ អភិបាល​ខេត្តកំពត ព្រមទាំង​ថ្នាក់ដឹកនាំ…

ខេត្តកំពត ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ជា តា​យ អភិបាល​ខេត្តកំពត ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នា​ល្ងាច​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ បាន​អញ្ជើញ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សុំ​សេចក្ដីសុខ​ចម្រើន​ក្នុង​ពេល​ប្រារព្ធ​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​២០ ទៅ​ដល់​ថ្ងៃ​ទី​២២ ខែធ្នូ​នេះ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត​នឹង​ឈាន​ចូល​មក​ដល់​ហើយ ។ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​» លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ទុក​ថា ភ្ញៀវ​ទេសចរ​ដែល​នឹង​មក​ចូលរួម​លេង កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ខាង​មុខ​នេះ​នឹង​មាន​ចំនួន​ច្រើន​កុះករ​ជាង​ឆ្នាំ​កន្លងទៅ ខណៈ​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ខណៈ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មាន​ភាព​ជីវភាព​ធូរធារ និង​ចង់​ចេញ​ដើរ​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ៗ ។

លោក​ថោ​ង ខុន ក៏​បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​លេង​បុណ្យ​សមុទ្រ​ឲ្យ​បាន​ច្រើន ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ សម្រេច​បាន​ប្រមាណ​ជាង​១០០% ហើយ​ក្នុង​នោះ​មាន ដូច​ជា កិច្ចការ​តុបតែង​លម្អ​តាម​ទី​សាធារណៈ សួនច្បារ ការ​ជួសជុល​ផ្លូវថ្នល់​បាន​ល្អ ការ​បំពាក់ និង​បន្ថែម​ភ្លើង​បំភ្លឺ​ក្នុង​ទីក្រុង ការ​រៀបចំ​វិ​ថី​ម្ហូបអាហារ (Food Street) សម្រាប់​ទទួលភ្ញៀវ​ទេសចរ ការ​រៀបចំ​គោលដៅ​ទេសចរណ៍ នានា​ជុំវិញ​ខេត្ត​ក៏​បាន​រៀបចំ​អស់​ផង​ដែរ ។

ដោយ​ក្ដី​នឹករឭក​ចំពោះ​ប្រជាជន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ក៏​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិ​ធិ​បើកផ្លូវ​ការ​នៃ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ