ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​២០​ឆ្នាំ​នៃ​ការ​ប្រគល់​ដែនដី​ម៉ា​កាវ​ទៅ​ឲ្យ​ចិន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង បាន​ទៅ​ដល់​ម៉ា​កាវ​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ ដើម្បី​ចូលរួម នា​ថ្ងៃ​ទី​២០​ធ្នូ​ក្នុង​ពិធី​នានា​ប្រារព្ធ​ខួប​លើក​ទៅ​២០ នៃ​ការ​ប្រគល់​ដែនដី​អតីត​អាណានិគម​ព័រ​ទុ​យ​ហ្គា​ល់​នោះ​ទៅ​ឲ្យ​ចិន​វិញ​។ វិធានការ​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង​ក្នុង​អតីត​ដែនដី​អាណានិគម​ព័រ​ទុ​យ​ហ្គា​ល់​នេះ សម្រាប់​ទស្សនកិច្ច​របស់​លោក​ស៊ី​ជី​ន​ពីង ដែល​បាន​សរសើ​រ​តាំងពី​លោក​មក​ដល់ទី​នោះ…

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង បាន​ទៅ​ដល់​ម៉ា​កាវ​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ ដើម្បី​ចូលរួម នា​ថ្ងៃ​ទី​២០​ធ្នូ​ក្នុង​ពិធី​នានា​ប្រារព្ធ​ខួប​លើក​ទៅ​២០ នៃ​ការ​ប្រគល់​ដែនដី​អតីត​អាណានិគម​ព័រ​ទុ​យ​ហ្គា​ល់​នោះ​ទៅ​ឲ្យ​ចិន​វិញ​។

វិធានការ​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង​ក្នុង​អតីត​ដែនដី​អាណានិគម​ព័រ​ទុ​យ​ហ្គា​ល់​នេះ សម្រាប់​ទស្សនកិច្ច​របស់​លោក​ស៊ី​ជី​ន​ពីង ដែល​បាន​សរសើ​រ​តាំងពី​លោក​មក​ដល់ទី​នោះ ចំពោះ​ជោគជ័យ​ខាង​សេដ្ឋកិច្ច​របស់​ដែន​ដីកា​ស៊ីណូ​ដ៏​ធំ​នៃ​ពិភពលោក​នោះ​។

នៅ​ព្រ​លាន​យន្តហោះ​លោក​ស៊ីថ្លែង​ថា ប្រជាជន​ចិន​និង​រដ្ឋាភិបាល​កណ្ដាល​មាន​មោទនភាព​ចំពោះ​បណ្ដា​សមិទ្ធផល​និង​ការ​រីក​ចម្រើន​នានា ដែល​ម៉ា​កាវស​ម្រេច​បាន​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​ពី​ដែនដី​នោះ​វិល​ត្រឡប់​មក​នៅ​ជាមួយ​មាតុភូមិ​វិញ​។ នៅ​ព្រ​លាន​យន្តហោះ​លោក​ស៊ី​ជី​ន​ពីង ត្រូវ​បាន​ទទួល​យ៉ាង​កក់ក្ដៅ​បំ​បំផុត ជា​ពិសេស​ពី​សំណាក់​ក្រុម​សិស្សសាលា​ដែល​គ្រវីទង់ជាតិ​ចិន​និង​ម៉ា​កាវ​។

នៅ​ឃ្លាត​ពី​គ្នា​ត្រឹមតែ​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ដែនដី​ម៉ា​កាវ​និង​ហុងកុង ជា​ដែនដី​២​ដែល​ប្រគល់​មក​ឲ្យ​ចិន​វិញ​ចន្លោះ​ពេល​គ្នា​តែ​២​ឆ្នាំ កាលពី​ចុង​ទស​វត្ស​ឆ្នាំ​១៩៩៩០ បាន​គ្រប់គ្រង​ដោយ ខ្លួនឯង តាម​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​២​។ ប៉ុន្តែ​ដែនដី​ទាំង​២​នោះ ហាក់​មាន​ស្ថានភាព​ខុស​គ្នា ដោយ​ម៉ា​កាវ​ដើរ​តាម​យុទ្ធសាស្ត្រ​របស់​ចិន ចំណែក​ហុងកុង​វិញ​ចាប់តាំងពី​៦​ខែ​មក​ហើយ​មាន​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ ដ៏​ពុះកញ្ជ្រោល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។

នា​ថ្ងៃ​ទី​២០​ធ្នូ​លោក​ស៊ី​ជី​ន​ពីង​នឹង​ដឹកនាំ​ពិធី​ចូល​កាន់​តំណែង​នៃ​ប្រមុខ​ប្រតិបត្តិ​ថ្មី​របស់​ម៉ា​កាវ​លោក​ហូ​ឡា​ត​សេង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ