ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ចំពោះ​សេវាកម្ម​របស់​វី​ង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្មវិធី​ផ្សព្វផ្សាយ​អំពី​សេវាកម្ម​របស់​វី​ង​ដែល​មាន​រយៈពេល​ជិត​1​ស​ប្តា​ហ៍​ចាប់ពី​ថ្ងៃ​ទី 14 ដល់​18 ធ្នូ 2019 នៅ​តាម​ទីប្រជុំជន​ផ្សេង​ៗ​ជា​ច្រើន​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អតិថិជន​ដែល​ជា​ច្រើន​។ នៅ​ក្នុង​កម្មវិធី​នេះ​ មានការ​ជួប​ផ្ទាល់​ជាមួយ​អ្នកជំនាញ​របស់​វី​ង​ និង​ប្រឹក្សា​លើ​សេវា​ផ្សេង​ៗ​ដែល​មាន​ដូច​ជា​៖…

រាជធានី​ភ្នំពេញ​៖ កម្មវិធី​ផ្សព្វផ្សាយ​អំពី​សេវាកម្ម​របស់​វី​ង​ដែល​មាន​រយៈពេល​ជិត​1​ស​ប្តា​ហ៍​ចាប់ពី​ថ្ងៃ​ទី 14 ដល់​18 ធ្នូ 2019 នៅ​តាម​ទីប្រជុំជន​ផ្សេង​ៗ​ជា​ច្រើន​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អតិថិជន​ដែល​ជា​ច្រើន​។

នៅ​ក្នុង​កម្មវិធី​នេះ​ មានការ​ជួប​ផ្ទាល់​ជាមួយ​អ្នកជំនាញ​របស់​វី​ង​ និង​ប្រឹក្សា​លើ​សេវា​ផ្សេង​ៗ​ដែល​មាន​ដូច​ជា​៖ ការ​បង់ថ្លៃ​សេវាកម្ម​សាធារណៈ​ផ្សេង​ៗ ការ​បង់ប្រាក់​កម្ចី​របស់​ធនាគារ ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​សាច់​ញា​តិ ការ​ទិញ​ទំនិញ​អន​ឡាញ​ជាមួយ​វី​ង​ម៉ា​ស្ទ័​រកា​ត និង​ការ​ប្រើប្រាស់​សេវាកម្ម​របស់​វី​ង ​ដើម្បី​ឈ្នះ​រង្វាន់​10​ម៉ឺន​រៀល​ជាដើម​។

ដើម្បី​ឈ្នះ​រង្វាន់​10​ម៉ឺន​រៀល​នេះ លោក​អ្នក​គ្រាន់តែ​ធ្វើ​ប្រតិបត្តិការ​ណាមួយ​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ឬ​ទូទាត់​វិក្កយបត្រ​តាម​រយៈ​ភ្នាក់ងារ​វី​ង នោះ​លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​។ ធ្វើ​ប្រតិ​បត្តិការ​ម្តង​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់​ម្តង​។ ធ្វើ​ប្រតិបត្តិការ​កាន់តែ​ច្រើន មានឱកាស​ឈ្នះ​កាន់តែ​ច្រើន​។ ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​កម្ម​វី​ធី​វី​ង​ឈ្នះ​ឥត​ល្ហែ​រដូវ​កាល​ទី​2 ជា​រៀងរាល់ថ្ងៃ​មាន​អ្នក​ឈ្នះ​រង្វាន់​ចំនួន​25​នាក់​ត្រូវ​បាន​ជ្រើស​រើស​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ ៖ 855 23 999 989 | 012 999 489​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ