ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារដែល​​អាច​ជួយ​ឱ្យ​​អ្នកគេង​លក់​ស្កប់ស្កល់​​បាន

4 ឆ្នាំ មុន

តើ​អ្នក​កំពុង​តែ​មានការ​ពិបាក​ក្នុង​ការ​គេង ឬ​ឧស្សាហ៍​ភ្ញាក់​នៅ​កណ្តាល​យប់​ដែរ​ទេ? ការ​ដែល​ទទួល​បានការ​គេង​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​សុខភាព​។ បញ្ហា​សុខ​ភា​ប​ខ្លះ​ដូច​ជា ការ​ធាត់​ជ្រុល ស្ត្រេ​ស​ច្រើន​ពេក លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ប្រហែលជា​បណ្តាល​ឲ្យ​មាន​បញ្ហា​គេង​មិន​លក់​ធ្ងន់ធ្ងរ​ដែរ​។…

តើ​អ្នក​កំពុង​តែ​មានការ​ពិបាក​ក្នុង​ការ​គេង ឬ​ឧស្សាហ៍​ភ្ញាក់​នៅ​កណ្តាល​យប់​ដែរ​ទេ? ការ​ដែល​ទទួល​បានការ​គេង​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​សុខភាព​។ បញ្ហា​សុខ​ភា​ប​ខ្លះ​ដូច​ជា ការ​ធាត់​ជ្រុល ស្ត្រេ​ស​ច្រើន​ពេក លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ប្រហែលជា​បណ្តាល​ឲ្យ​មាន​បញ្ហា​គេង​មិន​លក់​ធ្ងន់ធ្ងរ​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មុន​ពេល​អ្នក​សម្រេចចិត្ត​ទិញ​ថ្នាំ​ងងុយគេង​មក​ប្រើ យក​ល្អ​គួរតែ​ពិនិត្យ​​របប​អាហារ និង​ព្យាយាម​បញ្ចូល​អាហារ​ខាងក្រោម​នេះ​ក្នុង​មាត់​ឲ្យ​បាន​ច្រើន​វិញ​ទៅ ព្រោះ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជំរុញ​ដល់​ការ​គេង​លក់​បាន​យ៉ាង​ស្កប់ស្កល​។

១-ផ្លែ​ចេក ៖ ចូរ​ញ៉ាំ​ផ្លែ​ចេក​មួយ​ផ្លែ​ជា​រៀង​រាល់​ល្ងាច​មុន​ពេល​គេង​។ បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ចូរ​ញ៉ាំ​តែ​ពាក់កណ្តាល​បាន​ហើយ​។ ផ្លែ​ចេក​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​អាច​ជួយ​ដល់​ការ​បង្ការ​ការ​រមួលក្រពើ​នៅ​ពេល​យប់​បាន​។ ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ក្នុង​ផ្លែ​ចេក​ក៏​អាច​ជួយ​ឲ្យ​សាច់ដុំ​ធូ និង​គេង​លក់​កាន់តែ​ស្កបស្កល​បាន​ដែរ​។ ការ​ញ៉ាំ​ផ្លែ​ចេក​មួយ​គេង​នឹង​ជួយ​ប្រឆាំង​ការ​គេង​មិន​លក់​ដោយសារ​តែ​ការ​ឡើង​ខ្ពស់​នៃ​សារធាតុ Tryptophan ផង​។

២-ត្រី​សាល​ម៉ុង ៖ យោង​ទៅ​តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ត្រី​សាល​ម៉ុង​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​អាច​បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស និង​ជួយ​ឲ្យ​រាង​កាយ​មាន​ភាព​ធូរស្រាល​ច្រើន​។ លើស​ពី​នេះ​ទៅ​ទៀត វា​ផ្ទុក​ទៅ​ដោយ​វីតាមីន B6 ដែល​ជួយ​បង្កើន​ការ​ភ្ញោ​ច​ដល់​អ័រម៉ូន​ងងុយគេង Melatonin បាន​។ ប្រូតេអ៊ីន​ដ៏​ច្រើន​របស់​ត្រី​នេះ​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​នៅ​ពេល​យប់​។ តាម​ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​ត្រី​សាល​ម៉ុង​ជា​ទៀងទាត់​គឺ​មាន​កម្រិត​វីតាមីន D ខ្ពស់ ព្រមទាំង​ជម្រុញ​ដល់​ការ​គេង​ដ៏​ល្អ​ទៀត​ផង​។

៣-យ៉ា​អួ ៖ បើសិនជា​អ្នក​កង្វះ​ជាតិ​កាលស្យូម អ្នក​ប្រហែលជា​ពិបាក​ក្នុង​ការ​គេង​លក់​បន្តិច​ហើយ។ ដើម្បី​ផ្តល់​ជាតិ​កាលស្យូម​ដល់​រាង​កាយ​គ្រប់គ្រាន់ ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ទឹកដោះគោ យ៉ា​អួ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេង​ៗ​ទៀត​។

៤-ផ្លែ​ឈើ​រី ៖ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ផ្លែ​ឈើ​រី​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ជំរុញ​ដល់​ភាព​ងងុយគេង​បាន​ដែរ​។ ទឹក​ផ្លែ​ឈើ​រី​មួយ​កែវ (២៥០​មី​លី​លី​ត្រ​) ប្រហែលជា​បង្កើន​ចំនួន​អ័រម៉ូន Melatonin ដែល​ជា​អ័រម៉ូន​ងងុយគេង​ក្នុង​ឈាម​ដែរ​។ ដូច្នេះ​ការ​គេង​នឹង​មាន​ប្រសិទ្ធភាព​កាន់តែ​ល្អ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ