ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសឆ្លងជំងឺ​ឆ្កែឆ្កួត មាន​អាការៈ​ធូរ​​ស្រាល​វិញ​ហើយ​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​រងគ្រោះដោយ​ឆ្លង​ជំងឺ​ឆ្កែឆ្កួត រហូត​ធ្វើទុក្ខ​ខ្លាំង​ស្រែក​ព្រុស​​ដូចឆ្កែ ត្រូវ​បាន​ប្រពន្ធ​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ នេះ​ថា ប្តីគាត់មាន​អាកា​រៈ​​បាន​ធូរស្រាល​បន្តិច​ហើយ​ ក្រោយ​ពី​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​កាលពីយប់ថ្ងៃទី១៨…

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​រងគ្រោះដោយ​ឆ្លង​ជំងឺ​ឆ្កែឆ្កួត រហូត​ធ្វើទុក្ខ​ខ្លាំង​ស្រែក​ព្រុស​​ដូចឆ្កែ ត្រូវ​បាន​ប្រពន្ធ​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ នេះ​ថា ប្តីគាត់មាន​អាកា​រៈ​​បាន​ធូរស្រាល​បន្តិច​ហើយ​ ក្រោយ​ពី​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​កាលពីយប់ថ្ងៃទី១៨ ធ្នូ ២០១៩ ។ សូមរំលឹក​
ថា ៖ សង្ស័យឆ្លងជំងឺឆ្កែឆ្កួត ក្រោយឆ្កែខាំ​និង​ហូប​​សាច់​ឆ្កែ

បើតាម​លោក​វេជ្ជបណ្ឌិត​កែវ វណ្ណៈ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំមាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ​ក្រោយ​ពី​ទទួល​បាន​​ព័ត៌មាន​នេះ លោកមាន​ក្តី​អាណិតអាសូរដល់​បុរស​រងគ្រោះ​ ក៏បានចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទយក​រថយន្ត​ទៅ​ដឹក​បុរស​ឈ្មោះ​យាន យុន មកកាន់​មន្ទីរពេទ្យ ប៉ុន្តែ​តាម​ការ​ពិនិត្យ​មើល​ជាក់ស្ដែង​អាកា​រៈ​របស់​បុរស​រង​គ្រោះ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ត្រូវទាមទារ​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​រាជធានី
​ភ្នំពេញ​ ។

សូមបញ្ជាក់ថា បុរស​រងគ្រោះជាជាងដែក​ម្នាក់​ ឈ្មោះ​យាន យុន អាយុ៣៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​កណ្ដុរ​ត្បូង ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ​​ ត្រូវ​បាន​ឆ្កែ​ខាំ​ចំ​ជើង​ បណ្ដាល​ឱ្យ​ឆ្លង​មេរោគ​ជំងឺ​ឆ្កួត ​ហើយធ្វើទុក្ខ​រហូត​ដល់​ព្រុស​សំឡេង​ដូច​ឆ្កែ ​ក្នុង​គ្រា​ដែល​ចេញ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ខេត្តមណ្ឌលគិរី​ ។ ​​

បើតាមស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​លាត ហឿ​ន អាយុ​៣៥​ឆ្នាំ ​​បានឱ្យដឹងដែរ​ថា ​ប្រហែលជា​នៅ​ថ្ងៃ​ទី​១២ ធ្នូ​២០១៩ ឆ្កែ​ម្ចាស់ផ្ទះ​ជួលបាន​ខាំ​ត្រូវ​ជើង​ប្ដី​របស់​គាត់ ​បណ្ដាល​ឲ្យ​រយះ​សាច់ចេញ​ឈាម ប៉ុន្តែ​ប្ដី​របស់​គាត់​មិន​បាន​គិត​ពី​បញ្ហា​គ្រោះថ្នាក់​នោះ​ទេ ដោយ​នឹក​ស្មានថា​មិន​អី​។ ក្រោយមក​ទៀត ​នៅ​ថ្ងៃ​ទី​១៥​ ធ្នូ មានកម្ម​ជួបជុំ​គ្នា​ជា​ច្រើន​នាក់​ផឹកស៊ី ហើយ​ប្ដី​គាត់​បាន​ផឹក​ប៊ីយែ​អស់​១​ទៅ​២ កំប៉ុង នឹង​ក្លែម​សាច់​ឆ្កែ ​ក៏​ស្រាប់តែ របួស​ស្នាម​ដោយ​ឆ្កែ​ខាំ​ធ្វើទុក្ខ​ខ្លាំង រហូត​ដល់​សំឡេង​ស្រែក​ចេញ​មក​ដូច​ជា​ឆ្កែ​ព្រុស ហើយ​ត្រូវ​បាន​គេ​ចាប់ចង​ប្ដី​​គាត់​ជាប់ ខ្លាច​គ្រោះថ្នាក់​ខាំ​គេ​ខាំ​ឯង ។

ព័ត៌មានពិស្តារនឹងមានផ្សាុយជូនបន្តលើកាសែតកោះសន្តិភាព ។


អត្ថបទសរសេរ ដោយ