ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​កន្លែង​កែ​ច្នៃ​រថយន្ត​ក្នុងស្រុក​កណ្តាលស្ទឹង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មានការ​ឯកភាព​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល កំលាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច…

ខេត្តកណ្តាល ៖ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មានការ​ឯកភាព​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល កំលាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កំលាំង​សាខា​គយ​និង​រដ្ឋាករ​ខេត្តកណ្តាល និង​កម្លាំង​មូលដ្ឋាន​អធិការ​ស្រុក រួម​នឹង​កំលាំង​មន្ទីរ​សាធារណការ​ខេត្តកណ្តាល បាន​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន លី ហុង ជួសជុល​រថយន្ត​។

ជា​លទ្ធផល យានដ្ឋានមួយកន្លែង​​​​ខាងលើ​នេះ​មាន​លិខិតអនុញ្ញាត​ពី​មន្ទីរ​សាធារណការ​ខេត្តកណ្តាល​ ហើយ​មានទីតាំង​នៅ​ចំណុច​​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្តាល ស្ទឹង​ខេត្តកណ្តាល ​ចំណែក​​ម្ចាស់​ទីតាំង​ឈ្មោះ ង៉ា​ន់ សា​វន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​បច្ចុប្បន្ន​នៅ​ភូមិ​២ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

លោក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា ពាក់ព័ន្ធ​នឹង​យានដ្ឋាន​ខាងលើ​នេះ​គឺ​មានច្បាប់​តែ​ជួសជុល ដោយឡែក​កំលាំង​ចំរុះ​បាន​ពិនិត្យ ឃើញ​ថា មានការ​កែ​ច្នៃ​រថយន្ត​ពី​រថយន្ត​ទ្រុង​តទៅ​ជា​រថយន្ត​បែន ជា​ប្រភេទ​រថយន្ត​កាត់ត និង​ចង្កូត​ស្តាំ រថយន្ត​ដែល​បាន​យក​មក​កែ​ច្នៃ​មាន​ចំនួន​១២​គ្រឿង​មាន​ម្ចាស់​រៀង​ៗ​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ