ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! បេះ​ពី​មាត់ពី​.​ក រាប់​ខែ ទើប​អាច​ទិញ​ទូរស័ព្ទ OPPO Reno2 F បាន​មួយ​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​លើ​លោក​យើង​នេះ រឿង​អ្វី​ក៏​អាច​កើត​មានបាន​ដែរ អ្នកខ្លះ​ចំណាយ​លើ​អាហារ​មួយ​ពេល 300$ រីឯ​អ្នកខ្លះ​ទៀត​សន្សំ​រាប់​ខែ​ទើបបាន នេះ​ឬ​ជា​វាសនា? ជាក់ស្តែង យុវជន សួ ប្រុស​ពៅ…

នៅ​លើ​លោក​យើង​នេះ រឿង​អ្វី​ក៏​អាច​កើត​មានបាន​ដែរ អ្នកខ្លះ​ចំណាយ​លើ​អាហារ​មួយ​ពេល 300$ រីឯ​អ្នកខ្លះ​ទៀត​សន្សំ​រាប់​ខែ​ទើបបាន នេះ​ឬ​ជា​វាសនា?

ជាក់ស្តែង យុវជន សួ ប្រុស​ពៅ និង​លោក លី ហុង​សេង បាន​ចំណាយពេល​រាប់​ខែ​សន្សំ​លុយ ទំ​រាំ​អាច​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno2 F ក្នុង​តម្លៃ​ជាង​300​ដុល្លារ តែ​បែរជា​មានសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​ក្រៅប្រទេស ដោយ​មិនដឹង​ខ្លួន​ដូច​គ្នា​ទៅ​វិញ​។

រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ភូ​កេ​ត​ដ៏​ល្បី​ស្រស់​ស្អាត ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន OPPO សម្រាប់​អតិថិជន OPPO Reno2 & Reno2 F ឆ្នាំ​ថ្មី ពិតជា​ធ្វើ​ឲ្យ ប្រុស​ពៅ និង លោក លី ហុង​សេង មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង រហូត​ចង់​នាំ​ភរិយា​ទៅ​ជាមួយ​ថែម​ទៀត​ផង​។ ប៉ុន្តែ​លក្ខខណ្ឌ​ក្រុម​ហ៊ុន​ផ្តល់​រង្វាន់​ជូន​តែ​មួយ​រង្វាន់​សម្រាប់​អតិថិជន​មួយ​រូប អាស្រ័យ​ហេតុនេះ ពួក​គាត់​ត្រូវ រ៉ាប់រង​ការ​ចំណាយ​លើ​ភរិយា​របស់​គាត់​ម្នាក់​ៗ​ដោយ​ខ្លួនឯង​។

សូម​រំលឹក​ថា ប្រុស​ពៅ អាយុ​ទើបតែ​18​ឆ្នាំ ប្រកបរ​បរជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​នៅ​ផ្តុំ​ស្ទឹង​មាន​ជ័យ​រាជធានី​ភ្នំពេញ ជាមួយ​ភរិយា​ទើបតែនឹង​រៀប​ការ​ថ្មីថ្មោង​។

ប្រុស​ពៅ ប្រាប់​ថា​៖ «​កាលពីមុន​ខ្ញុំ ប្រើ​ទូរស័ព្ទ OPPO F5 ហើយ​ពិតជា​ល្អ ព្រោះ​ថតរូប​ស៊ែ​ល​ហ្វី​ស្អាត ប៉ុន្តែ​ដោយ​ខ្ញុំ​ស្រឡាញ់​ទូរស័ព្ទ​កាមេរ៉ា​4 ទើប​ខ្ញុំ​ខំ​សន្សំ​លុយ រយៈពេល​បី​បួន​ខែ​ទើប​អាច​ទិញ OPPO Reno2 F នេះ​បាន​។ ខ្ញុំ​ពិតជា​សប្បាយ​បាន​ទាំង​ទូរស័ព្ទ​ល្អ និង ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ភូ​កេ​ត​ថែម​ទៀត​ផង​»​។

ចំណែកឯ លោក លី ហុង​សេង វិញ កើត​នៅ​ក្នុង​គ្រួសារ​ធំ មាន​បងប្អូន​ចំនួន 9 នាក់ ហើយ​លោក​ជា​កូន​ទី​7 មានស្រុក​កំណើត​នៅ ត្រាំខ្នារ ខេត្តតាកែវ​។ បច្ចុប្បន្ន លោក​មាន​អាយុ 37 ឆ្នាំ មាន​ភរិយា និង​កូន​តូច​អាយុ 2​ខែ ហើយ​មានមុខ​របរ​លក់​ដូច​ចាប់ហួយ​តិចតួច និង ជា​កសិករ​។

លោក ហុង​សេង រៀបរាប់​ថា ក្នុង​មួយ​ខែ​គាត់​អាច​រក​ចំណូល​បាន​ចាប់ពី 100 ទៅ 200 ដុល្លារ​។ «​ខ្ញុំ​បាន​ចំណាយពេល 6 ឬ 7 ខែ សន្សំ​លុយ​ចង់​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno2 F ព្រោះ​ល្បី​ថា ថតរូប​ស្អាត អេ​ក្រង់​ច្បាស់​ធំ​លាត​ពេញ និង អ៊ី​ន​ធើ​រ​ណេ​ត​ដើរ​កាន់តែ​លឿន​។ កាលពីមុន​ខ្ញុំ​ប្រើ OPPO F3 ហើយ​វា​ពិតជា​ល្អ​ប្រើ ទើប​ខ្ញុំ​សម្រេចចិត្ត​ជ្រើស​យក OPPO Reno2 F ហើយ​គុណភាព​វា​ពិតជា​ត្រូវចិត្ត​ខ្ញុំ​ណាស់​»​។

យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត​ថា តើ យុវជន ប្រុស​ពៅ និង លោក ហុង​សេង អាច​សន្សំ​ថវិកា​គ្រប់​ចំនួន រួច​នាំ​ភរិយា​របស់​គាត់​ទៅ​លេង​ក្រៅប្រទេស​ជាមួយ​គ្នា​ដែរ​ឬ​យ៉ាងណា? ហើយ​ប្រ​សិន​អាណិត ស្រឡាញ់​ពួក​គាត់ សូមកុំ​ភ្លេច​ជួយ​ស៊ែរ ក្រែង​ល៍​មាន​សប្បុរសជន​ជួយ​ឩ​ប​ត្ថ​ម្ភ សម្រេច​ក្តី​បំណងប្រាថ្នា​របស់​ពួក​គាត់​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ