ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៀស​ខឹង​មិន​រួច​ទេ រឿងអីមក​ដាំ​ដើម​ឈើ​​​ចំ​មុខ​ផ្ទះ​បែប​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ម្ចាស់​សាលាបង្រៀន​បើកបរ​យានយន្ត​៧​មក​រា មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ចំពោះ​មន្ត្រី​អង្គភាព​សួនច្បារ និង​ដើមឈើ​នៃ​មន្ទីរ​សា​ធារ​ណៈ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ ដែល​បាន​ចុះ​ទៅ​ដាំ​ដើមឈើ នៅ​ចំ​ពីមុខ​ផ្ទះ​របស់​គាត់​ចំ​កណ្តាលផ្លូវ​ចូល​។​…

រាជធានី​ភ្នំពេញ​ ៖ ​ម្ចាស់​សាលាបង្រៀន​បើកបរ​យានយន្ត​៧​មក​រា មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ចំពោះ​មន្ត្រី​អង្គភាព​សួនច្បារ និង​ដើមឈើ​នៃ​មន្ទីរ​សា​ធារ​ណៈ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ ដែល​បាន​ចុះ​ទៅ​ដាំ​ដើមឈើ នៅ​ចំ​ពីមុខ​ផ្ទះ​របស់​គាត់​ចំ​កណ្តាលផ្លូវ​ចូល​។​

អ្វី​ដែល​មានការ​ចាប់អារម្មណ៍​ បន្ទាប់​ពី​មាន​ប្រតិកម្ម​ម្តង​ហើយ​ម្តងទៀត ដោយសារខាង​ម្ចាស់ផ្ទះ​ដក​ដើម​ឈើ​មួយ​ដើម​ដែល​ដាំ​បាន​មួយ​ថ្ងៃ​ចេញ មន្ត្រី​ជំនាញ​ខឹង​ក៏បាន​ដាំ​ដើម​មួយ​ដើម​ទៀត​ នៅ​ចំ​ពីមុខ​កណ្តាលផ្លូវ​ចូល​ផ្ទះ​តែ​ម្តង មើលទៅហាក់ដូចជាផ្គើនតែម្តង ។ ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់​អស់​មួយ​ព្រឹក​ថ្ងៃ​ទី​១៩​ ​​ធ្នូ ​នេះ នៅ​ចំណុច​សាលាបង្រៀន​បើកបរ​រថយន្ត​៧​មក​រា ដែល​ស្ថិត​នៅ​ចំណុច ផ្ទះ​លេខ៣០I ​ផ្លូវជាតិ​លេខ៦(​មុខ​ទីបញ្ជាការ​កងទ័ពជើងទឹក) ក្នុងភូមិកៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ធ្នូ​ ​ក្រុម​មន្ត្រី​អង្គភាពសួនច្បារ និង​ដើមឈើ​នៃ​មន្ទីរ​សា​ធា
រណៈ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ រួម​ទាំង​អាជ្ញាធរ​បាន​ចុះ​ទៅ​ដាំ​ដើម​ធ្នង់ នៅ​តាម​ចិញ្ចើម​ផ្លូវរហូត​ដល់​មុខសាលាបង្រៀន​បើកបររថយន្ត​៧​មក​រា ។ ​ខ​ណៈ​នោះក៏​ផ្ទុះ​បាតុភាព ដោយ​ម្ចាស់ផ្ទះ​​បាន​មាន​ប្រតិកម្ម​ផង​ដែរ​។ ​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែធ្នូ​នេះ មន្ត្រី​ជំនាញ​ក៍បាន​បន្ត​ចុះ​ដាំ​ដើមឈើ​បន្ត​ទៀត ស្រាប់តែ​ដើមឈើ​មួយ​ដើម នៅ​មុខ​សាលា​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ដក​បាត់​ហើយ ដើមឈើ​នោះ​ស្ថិត​នៅ​មុខសាលាបង្រៀន​បើកបរ​៧​មក​រានោះ​ ជា​ហេតុ​ធ្វើ​អោយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មានការ​សង្ស័យថា ម្ចាស់ផ្ទះ​នោះ​ជា​អ្នក​ដក​ទំនាសគ្នាក៏ផ្ទុះឡើង ។

ព័ត៌មានពិស្តារមានផ្សាយជូននៅកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ