ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​ច្បាំង​គ្នា El Clasico តារា​ឆ្នើម Messi និយាយ​ពី Hazard និង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​ប្រចាំ​ក្រុម FC Barcelona កីឡាករ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​ប្រចាំ​ក្រុម FC Barcelona កីឡាករ Lionel Messi មាន​អារម្មណ៍​ថា វា​នឹង​ពិបាក​សម្រាប់ Eden Hazard ក្នុង​ការ​បំពេញ​ចន្លោះ​ប្រហោង​ដែល​នៅ​សល់ ក្រោយ​ពី Cristiano Ronaldo ចាកចេញ​ទៅ​លេង​នៅ Juventus​។

Ronaldo និង Messi បាន​គ្រប់គ្រង El Clasico ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ Real Madrid មិន​ទាន់​ងើបមុខ​មក​វិញ​ទេ ក្រោយ​ពី​បាត់បង់​តារា​ឆ្នើម​ព័រ​ទុ​យ​ហ្កា​ល់​ទៅ​ក្លិប​យក្ស​នៅ​ក្រប​ខណ្ឌ Serie A កាលពី​ឆ្នាំ ២០១៧ ។

Karim Benzema ពិតជា​បាន​ឡើង​ជើង​មែនទែន តាំងពី​ការ​ចាកចេញ​របស់ Ronaldo ខណៈ​ដែល Hazard ដែល​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​គិត​ថា​ជា​អ្នក​ជំនួស Ronaldo មិនសូវ​ជា​លេង​បាន​ល្អ​នៅឡើយ​ទេ ក្រោយ​ពី​ផ្ទេរ​មក​ពី​ក្លិប​តោ​ខៀវ Chelsea​។

Messi ប្រធាន​ក្រុម Barca ឥឡូវនេះ​បាន​និយាយ​ពី​រឿង​នេះ​ប្រាប់​សារព័ត៌មាន​ថា​៖»Hazard មានគុណ​ភាពល្អ​។ គាត់​ជា​កីឡាករ​ល្អ​ម្នាក់ តែ​មិន​អាចយ​កមក​ប្រៀប​បាន​នឹង Ronaldo ទេ ព្រោះ​គាត់​មានគុណ​ស​ម្ប​តិ្ត​រាងខ្លួន​។ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​មក​បំពេញ​ចន្លោះ ក្រោយ​ការ​បាត់បង់ Ronaldo»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ