ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សម្រាប់​ខ្ញុំ​មាន​2​ធ្នូ​រហូត​ដល់​3​ក្នុង​ឆាកនយោបាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​សម្រាប់​ខ្ញុំ​គឺ​មាន​២​ធ្នូរហូត​ដល់​៣​ឯណោះ ។ ២​ធ្នូ​នៃ​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ឆ្នាំ​១៩៧៨ ។ ២​ធ្នូ ជំនួប​ចរចា​លើក​ដំបូង​ជាមួយ​សម្ដេចព្រះ​នរោត្តម សីហ​នុ នៅ​ហ្វែ​៊​រ​អង់​តា​ដឺ​ន័​រ…

រាជធានី​ភ្នំពេញ ៖ «​សម្រាប់​ខ្ញុំ​គឺ​មាន​២​ធ្នូរហូត​ដល់​៣​ឯណោះ ។ ២​ធ្នូ​នៃ​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ឆ្នាំ​១៩៧៨ ។ ២​ធ្នូ ជំនួប​ចរចា​លើក​ដំបូង​ជាមួយ​សម្ដេចព្រះ​នរោត្តម សីហ​នុ នៅ​ហ្វែ​៊​រ​អង់​តា​ដឺ​ន័​រ ។ ២​ធ្នូ​ដែល​ទាក់ទិន​នឹង​សន្តិភាព​របស់​កម្ពុជា​គឺ​ឆ្នាំ​១៩៨៧ រហូតមក​ដល់​២ ធ្នូ ២០១៩ ។ ខួប​៣២​ឆ្នាំ​នៃ​ការ​ចរចា​សីហ​នុ​-​ហ៊ុន សែន ដែល​ជា​ការ​ចាប់ផ្ដើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា​តាម​ផ្លូវ​នយោបាយ​» ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា បើ​អត់​មាន​២​ធ្នូ ឆ្នាំ១៩៨៧​ទេ វា​ក៏​អត់​មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​ដែរ ត្រូវ​ចាំ​កន្លែង​ហ្នឹង ។សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានមាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​រង ថ្នាក់​បរិញ្ញាបត្រ​និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​២.៨៣១​នាក់ នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ដែល​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ និង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា ដូច្នេះ​នៅ​ក្នុង​ជំនួប​ចរចា​លើក​ដំបូង​ទាំង​ខាង​សម្ដេច​ព្រះ នរោត្ដម សីហ​នុ ព្រះ​អង្គ​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ដើម្បី​ទម្រាំ​បានការ​ចរចា ព្រោះ​ត្រូវ​ស្ទាក់​ដោយ​ប្រទេស​ខ្លះ និង​មាន​ក្រុម​ខ្លះ​នៅ​ក្នុង​ត្រីភាគី​មិន​ឲ្យ​ព្រះ​អង្គ​មក​ធ្វើការ​ចរចា​ទេ តែ​ព្រះ​អង្គ​ជម្នះ​សម្រាប់​ការ​ចរចា ហើយ​បារាំង​ក៏ ជួយ​សម្រួល​ឱ្យ​យើង​បាន​ចរចា ។ ការ​ចាប់ផ្ដើម​ចរចា​នោះ​ហើយ ពី​ការ​ចរចា​សីហ​នុ​-​ហ៊ុន សែន នៅ​ហ្វែ​៊​រ​អង់​តា​ដឺ​ន័​រ ថ្ងៃ​២​ធ្នូ​ឆ្នាំ​១៩៨៧ ។ ការ​ចរចា សីហ​នុ​-​ហ៊ុន សែន នៅ​សាំង​ហ្សែ​៊​រ​មា​ុំ​ង ខែមករា ឆ្នាំ​១៩៨៨ គឺជា​ការ​បើក​ច្រក​សម្រាប់​ដំណើរការ​ចរចា​ដោយ​ឈានមក​ដល់​ហ្សុ​ី​ម​១ ហ្សុ​ី​ម​២ នៅ​ឥណ្ឌូ​ណេ​ស៊ី ។

ដូច្នេះ ចេះ​តែ​មាន​កិច្ចចរចា​ជា​បន្តបន្ទាប់ រហូតដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី ។ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ច្រើន​កន្លែង​ណាស់ ដើរ​ចរចា​រហូត​ដល់ទី​ក្រុង​តូ​ក្យូ ទៅ​ចុះហត្ថលេខា​បង្កើត SNC​នៅ​តូ​ក្យូ ។ អុ​ី​ចឹ​ង បាន​ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា អ្នក​ដែល​មិនដឹង​កិច្ចព្រមព្រៀង​ក្រុងប៉ារីសបែរ​ទៅ​ខាង​ណា ។អ្នក​ដែល​ពូកែ​ស្រែក​ជាងគេ ឲ្យ​គោរព​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ហើយ​មិនដឹង​ថា​កិច្ចព្រមព្រៀង​ក្រុង​បារី​ស​កើត​ចេញពី​កន្លែង​ណា​ទៀត សូ​ម្បី​តែ​SNC-​អេស​អិន​ស៊ី​(​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​)​កើត​ចេញពី​ត្រង់​ណា​គេ​ក៏​មិន​ដឹងផង ។
ការ​ចាប់ផ្តើម​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​នេះ​ខ្ញុំ​ស្នើ​សុំ​តាំងពី​ឆ្នាំ​១៩៨៨…​តែ​ត្រូវ​បាន​ទាត់​ចោល ។

ក្រោយមក នៅ​ក្រុង​បាងកក​ចុះហត្ថលេខា​ដោយ​ខ្ញុំ​និង​ព្រះ​កុរ​ណា​ព្រះ​បិតា ។ ប៉ុន្តែ​នេះ​គ្រាន់តែ​ការ​ចរចា ចុះហត្ថលេខា ម្ខាង​មាន​សម្ដេចព្រះ នរោត្តម សីហ​នុ ជាមួយ​ខ្ញុំ ដូច្នេះ​ដើម្បី​ឱ្យ​គ្រប់គ្រាន់ ជប៉ុន​ក៏​រៀបចំ​ឲ្យ​មាន​ជំនួប​ចរចា​នៅ​ឯ​តូ​ក្យូ ។និយាយ​រឿង​ហ្នឹង​បន្តិច ពេល​ហ្នឹង​បាន​ដល់កម្រិត​ប៉ុណ្ណឹង​..​អុ​ី​ចឹ​ង​បាន​ថា​រឿង​របស់​ខ្មែរ​យើងនេះ មិនមែន​ជា​រឿង​សាមញ្ញ​ពេក​ទេ លោក​អៀង មូលី មាន​ចាំ​បាន​ទេ​….​។

ដូច្នេះ​ហើយ​ ការ​ចុះហត្ថលេខា​ដើម្បី​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ គឺ​មាន​តែ​សម្ដេចព្រះ នរោត្តម សីហ​នុ​ចុះហត្ថលេខា​ជាមួយ​ខ្ញុំ ។ រួច​ហើយ​មាន​ក្រុម​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ អត់​មាន​ខ្មែរក្រហម ។ ដូច្នេះ​ហើយ បានជា​ចេញ​រូបមន្ត ៦+៦​ឬ​ហៅ​ថា​៦+២+២+២ ។ រូបមន្ត​នេះ​ជា​រូបមន្ត​ដែល​ខ្ញុំ​ដាក់​ចេញ​តែ​ម្ដង ហើយ​ជ្រើសរើស​ទៅ​យក​ខាង​មួយ​ណា​ក៏​បាន​ដែរ ។

ពេល​នោះ​គ្រាន់តែ​ចុះហត្ថលេខា​តែ​ប៉ុណ្ណឹង​ដល់​ពេល​ដាក់​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ មក​ដាក់​ឈ្មោះ​នៅ​ឯ​ទីក្រុង​ហ្សា​ការ​តា​វិញ ។ នេះ​គឺជា​ប្រវត្តិ ត្រូវ​ចាំ​យ៉ាង​ដូច្នេះ តែ​មាន​អ្នកខ្លះ​អត់​ដឹង​ប្រវត្តិ​អេស​អិន​ស៊ី​ចេញពី​ត្រង់​ណា​ផង រួច​ហើយ​ដល់​ពេល​មក​ប្រជុំ​ធ្វើការ​ប្រជុំ​នៅ​ឯ​ស្ថានទូត​ទីក្រុង​បាងកក​ដូច្នេះ​រឿង​ទាំង​អស់នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ ។ ដូច្នេះ ក៏​នឹក​ទៅ​ដល់​ព្រឹត្តិការណ៍​២​ធ្នូ នៃ​ការ​ចរចា​ស្វែងរក​សន្តិភាព ដែល​ខ្ញុំ​ផ្ដោត​ជា​លើក​ដំបូង​រវាង​ខ្ញុំ​ជាមួយ​សម្ដេចព្រះ នរោត្ដម សីហ​នុ​ហើយ​ក៏​បន្ត រហូត​មានការ​ចូលរួម​របស់​អន្តរជាតិ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ឥណ្ឌូចិន​។

នៅ​ពេល​នោះ​ប្លុក​ចែក​ជា​ពីរ​គឺ ប្លុក​អាស៊ាន​និង​ប្លុកមួយទៀត​គឺ​ម្នាក់ឯង ។សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​នៅ​មាន ២​ធ្នូ មួយទៀត​ដែល​ខ្ញុំ​សូម​លើក គឺ ខួប​លើក​ទី​២១​នៃ​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ត្រី​កោណ នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៩៨ ។ យើង​មិនសូវ​បាន​លើកយក​មក​និយាយ​ទេ អំពី​យុទ្ធសាស្ត្រ​ត្រីកោណ​នេះ ។ តើ​យុទ្ធសាស្ត្រ​ត្រីកោណនេះ​វា​របៀប​ម៉េច? ពេល​នោះ​យើង​បោះ​ឆ្នោត​រួចហើយ តែ​បាតុកម្ម​នៅ
​ពេញ​មុខ​សភា​ចាស់ ប្រជុំសភា​អត់​បាន​ទេ ត្រូវ​ទៅ​ប្រជុំ​នៅ​សៀមរាប ប្រើបេ​៤០​បួន​គ្រាប់​បាញ់​ខ្ញុំ ប៉ុន្តែ​សំណាងល្អ​វា​ផ្ទុះ​តែ១​គ្រាប់​ហើយ​វា​ខុស​ឡាន បើសិនជា​ត្រូវ​ប្រហែលជា​រក​ឆ្អឹង​មិនឃើញ​ទេ ហើយ​ក៏​មិនមែន​ស្លាប់​តែ​ខ្ញុំ​ទេ ឡាន​នៅ​ខាងក្រោយ​ប៉ុន្មាន​អាច​នឹង​រាលដាល​។ប៉ុនប៉ង​ធ្វើឃាត​ខ្ញុំ ហើយ​គាំង​ដំណើរការ​ក្នុង​ការ​បង្កើត​រាជរដ្ឋាភិបាល ។

ក្រោម​ព្រះរាជ​តម្រិះ​របស់​សម្ដេចព្រះ នរោត្តមសីហ​នុ ក៏​បាន​ប្រជុំ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រោម​ព្រះ​រាជាធិបតី​ភាព​សម្ដេចព្រះ​នរោត្ដម សីហ​នុ ។ យើង​បាន​ប្រជុំ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នៅ​ក្នុង​ព្រះ​បរមរាជវាំង ។ គេ​ថា​ថ្ងៃ​ទី​១៣ គឺ​ថ្ងៃ​មិនល្អ តែ​ពេល​នោះ ថ្ងៃ​១៣ ខែវិច្ឆិកា​ជា​ថ្ងៃ​ល្អ ប្រជុំ​នៅ​ក្នុង​ព្រះ​បរមរាជវាំង ។

ពេល​នោះ​ហើយ​ដែល​យើង​សម្រេច​បង្កើត​នូវ​ព្រឹទ្ធសភាហើយ​រៀបចំ​សម្ដេច ជា ស៊ី​ម ជា​ប្រធាន ពី​រដ្ឋសភា​ឲ្យ​ទៅ​ធ្វើ​ប្រធាន​ព្រឹទ្ធសភា សម្ដេចព្រះ​ក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើ​ជា​ព្រះប្រធាន​រដ្ឋសភា ឯខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី ។ទោះបីជា​មិន​និយាយ​ចំ​ៗ​ទៅ​កាន់​ក្រុមប្រឆាំង​ក្តី សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ទៅ​អ្នក​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថា ចេះ​តែ​និយាយ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ប៉ុន្តែ​មិន​បានដឹង​ពី​កិច្ចព្រមព្រៀង​នោះ​ចេញពី​ណា​ផង ។

ការ​ចំអក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​គឺបន្ទាប់​ពី​ក្រុមប្រឆាំង ក៏​ដូច​ជា​អ្នកវិភាគ​ន​យោ បាយ​ដែល​មានគំនិត​លម្អៀង​គាំទ្រ​ក្រុមប្រឆាំង​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ជា​រឿយ​ៗ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​អ្នកខ្លះ​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ។

ខ្ញុំ​ចេះតែ​ឆ្ងល់​ចំពោះ​អ្នក​ដែល​ពូកែ​ស្រែក​ពី​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ណាស់ ។ អ្នក​ដែល​ពូកែ​ស្រែកជាង​គឺ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ទាំង​មិនដឹង​កិច្ចព្រម​ព្រៀង​ទី​ក្រុងប៉ារីស​នោះ​បែរមុខ​ទៅ​ខាង​ណា​ផង ។សម្តេច​តេ​ជោ​បន្ត​ថា អ្នកចេះ​តែ​ស្រែក​ឲ្យ​គេគោរព​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស តែ​មិនដឹង​កិច្ច ព្រមព្រៀង​នេះ​កើត​ចេញពី​ត្រង់​ណា​ផង ។

សូ​ម្បី​តែ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​(SNC) កើតចេញពី​ត្រង់​ណា​ក៏​មិន​ដឹងផង ។ ការ​ពិត ការ​បង្កើត​ត្រូវ​បាន​សម្តេច​ស្នើ​សុំ​តាំងពី​ឆ្នាំ​១៩៨៨ ប៉ុន្តែ​ត្រូវ​បាន​ទាត់​ចោល ដោយពេល​នោះ​តម្រូវឲ្យ​មាន​ប្រធាន​១​រូប និង​អនុប្រធាន​៣​រូប ។ក្រោយមក បង្កើត​នៅ​ទីក្រុង​បាងកក ដែល​ចុះហត្ថលេខា​រវាង​សម្តេច ជាមួយ​សម្តេចព្រះ​បរម​រតន​កោដ្ឋ​តែ​ប៉ុណ្ណោះ ។ ដើម្បី​ឲ្យ​គ្រប់គ្រាន់ ជប៉ុន​ក៏​រៀបចំ​ជំនួប​នៅ​ទីក្រុង​តូ​ក្បូ ដោយ​មាន​គ្រប់​ភាគី ។
សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ទម្រាំ​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣​តុលា ឆ្នាំ​១៩៩១​មានការ​ចរចា​គ្នា​ជា​ច្រើន​លើក​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ