ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ថៃ​ជិត​១​ពាន់​ក្បាលឆ្លង​ទៅ​ស្រុក​យួន​វង្វេងផ្លូវ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​បាន​នាំ​ជ្រូក​រស់​ជិត១​ពាន់​ក្បាល​តាម​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ ឆ្លង​ដែនទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភ្លឺ​ប្រឡាយ​ផា​ស្ថិត​ក្នុងភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង ស្រុកកំពង់​រោទ៍ ដោយ​គ្មាន​មន្ត្រី​ត្រួតពិនិត្យ​ទេ ។ អ្វី​ដែល​ខុស​ប្រក្រតី​នោះ គឺ​ឈ្មួញ​កាន់​ច្បាប់​ដឹក​ជ្រូកពី​ប្រទេស​ថៃ​ឆ្លងកាត់…

ខេត្តស្វាយរៀង ៖ ឈ្មួញ​បាន​នាំ​ជ្រូក​រស់​ជិត១​ពាន់​ក្បាល​តាម​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ ឆ្លង​ដែនទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភ្លឺ​ប្រឡាយ​ផា​ស្ថិត​ក្នុងភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង ស្រុកកំពង់​រោទ៍ ដោយ​គ្មាន​មន្ត្រី​ត្រួតពិនិត្យ​ទេ ។ អ្វី​ដែល​ខុស​ប្រក្រតី​នោះ គឺ​ឈ្មួញ​កាន់​ច្បាប់​ដឹក​ជ្រូកពី​ប្រទេស​ថៃ​ឆ្លងកាត់ និង​ចេញ​តាម​ច្រក​ទ្វារ​ទ្វេភាគី​ស្វាយ​អា​ង៉ោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

គេ​សង្ស័យ​ថា ទំនង​ឈ្មួញ​គេច​ពី​មន្ត្រី​ពេទ្យសត្វ ទើប​លួច​ចេញ​តាម​ច្រករបៀង​នៅ​ខេត្ត​ស្វាយរៀង​វិញ ។ ករណី​ឈ្មួញ​ដឹក​ជ្រូក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណា​ម​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ តាម​រថយន្ត​១​គ្រឿង​មាន​ជ្រូក​ប្រមាណ​៣០០​ក្បាល ។

លុះដល់ម៉ោង​ប្រមាណ​៣​និង​៥​នាទី​រសៀល រថយន្ត​១​គ្រឿង​ទៀត​មាន​ជ្រូក​ប្រមាណ​២៥០​ក្បាល និង​វេលា​ម៉ោង​៥​និ​១០​នាទី​ល្ងាច​រថយន្ត​១​គ្រឿង​ទៀត​ដឹក​ជ្រូក​ប្រមាណ​២៥០​ក្បាល​ដែរ កំពុង​ទម្លាក់ពី​រថយន្ត​ផ្ទេរ​សាង​ដាក់​ត្រាក់ទ័រ​ដឹក​ឆ្លង​ដែន​ទៅប្រទេស​វៀតណាម តាម​ច្រករបៀង​ក្រោម​ការ​គ្រប់គ្រង​របស់​ច្រក​របៀង​​សំ​យ៉ោ​ង ដែល​សម្តេច​ក្រឡាម​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​នាំ​ផលិតផល​សត្វ​និង​ផលិតផល​ដែល​មាន​ដើម​កំណើត​ពី​សត្វ​ចេញចូល​តាម​ច្រករបៀង​ទូ​ទាំង​ប្រទេស ។

ប៉ុន្តែ ឈ្មួញ​ទំនង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន លួច​នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ឆ្លង​ដែនចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ដោយ​គ្មាន​មន្ត្រី​ពេទ្យសត្វ​ត្រួតពិនិត្យ​ឡើយ ។បើ​តាម​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជ្រូក​ជិត​១​ពាន់​ក្បាល​នេះ​ជា​របស់​ក្រុមហ៊ុន​អង្គរ​សុខសា​រិ​ទ្ធ​មាន​ជ័យ នាំ​ចូល​ពី​ប្រទេស​ថៃ និង​នាំ
ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វេភាគីស្វាយ​អា​ង៉ោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ជឹ​ម សុខ ។ សមត្ថកិច្ច​សង្ស័យថា ក្រុមហ៊ុន​នេះ​មិន​ចេញ​តាម​ច្រក​ស្វាយ​អា​ង៉ោង​បែរជា​គេច​នាំ​ចេញ​តាម​ច្រករបៀង​ក្នុងស្រុក​កំពង់​រោទ៍ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា បញ្ហា​ឈ្មួញ​នាំ​ជ្រូក​រស់​ឆ្លងកាត់​ហើយ​នាំ​ចេញ ទៅ​ក្រៅប្រទេស គឺ​ត្រូវ​តែ​ឆ្លងកាត់​មន្ត្រី​ពេទ្យសត្វត្រួតពិនិត្យ​ឯកសារ​និង​ចំនួន​ជ្រូក ។ បើ​មានករណី​ឈ្មួញ​នាំ​ជ្រូក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណា​មមែ​ន លោក​នឹង​ឱ្យ​លោក ឈិ​ន សៅ មន្ត្រីនៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ចុះ​ទៅ​ត្រួតពិនិត្យ​តាម​នីតិវិធី ។

ទាក់ទិន​នឹង​ករណី​នេះ លោក វាសនា តំណាងក្រុមហ៊ុន​អង្គរ​សុខ​សា​រិ​ទ្ធ​មាន​ជ័យ បាន​បំភ្លឺ​នា​ព្រឹកថ្ងៃ​ទី​១៨ ខែធ្នូ​ថា ដោយសារ​ក្រុមហ៊ុន​វៀតណាម​នៅ​ច្រក​ស្វាយ​អា​ង៉ោង ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ជ្រូក​ចូល​ទៅ​វៀតណាម ទើប​ខាង​វៀតណាម​សំណូ​ម​ពរ​សុំ​សាង​ជ្រូក​នៅ​ខេត្តស្វាយរៀង​វិញ ។

ម្យ៉ាង ខាង​លោក​មិន​បាន​ធ្វើ​ទំនាក់ទំនង​ទៅ​មន្ត្រីពេទ្យសត្វ​ទេ ដោយ​ផ្អែក​ថា​ជ្រូក​ទាំងនេះ​ដឹក​មក​ពី​ប្រទេស​ថៃ​គ្រាន់តែ​ឆ្លងកាត់​ទេ ។ ចំណែក​លោក ឈិ​ន សៅ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិ​កម្ម រុក្ខា​ប្រមា​ញ់ និង​នេសាទ​ខេត្ត មាន​ប្រសាសន៍​ថា ដោយយប់​មិន​ស្គាល់​ភូមិសាស្ត្រ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរទម្រាំ​ទៅ​ដល់​កន្លែង​ឈ្មួញ​សាង​ជ្រូក​នោះ គឺ​ឈ្មួញបាន​ដឹក​ជ្រូក​ចូល​ទៅ​ប្រទេស​វៀតណាម​អស់​ទៅ​ហើយ ដូច្នេះ​លោក​មិន​បាន​ត្រួតពិនិត្យ​សត្វ​ជ្រូក​ទាំងនោះ​ទេ ។ ចំពោះ​មន្ត្រី​នគរបាល​និង​មន្ត្រី​យោធា​វរៈ​ការ
ពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោ​ង មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ ៕

អត្ថបទសរសេរ ដោយ