ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជើង​ខ្លាំង Barcelona ថា Liverpool ឥឡូវ​គួរ​ឱ្យ​ញញើត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Xavi Hernandez ជឿជាក់​ថា ម្ចាស់​ជើងឯក​អឺរ៉ុប Liverpool…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Xavi Hernandez ជឿជាក់​ថា ម្ចាស់​ជើងឯក​អឺរ៉ុប Liverpool គឺ​ក្បែរ​នឹង​ល្អ​ឥត​ខ្ចោះ ។

ក្រុម​ហង្ស​ក្រហម Liverpool របស់​លោក Jurgen Klopp បច្ចុប្បន្ន កំពុង​អង្គុយ​យ៉ាង​ស្អាត​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ដែល​មាន ១០​ពិន្ទុ ផុត​ពី​ក្រុម​អង្គុយ​នៅ​លំដាប់​ទី​ពីរ Leicester City​។ ស្ទីល​លេង​យ៉ាង​រហ័សរហួន​របស់​ក្លិប​ហង្ស​ក្រហម ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​អា​ល្លឺ​ម៉​ង់ បាន​ទទួល​ការ​កោតសរសើរ​ជា​ច្រើន ហើយ Xavi ក៏​ទទួលស្គាល់​ថា​ខ្លាំង​ដែរ​។

Xavi បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន FIFA.com ថា​៖«​អ្វី​ដែល​លេចធ្លោ​សម្រាប់​ខ្ញុំ​ជាមួយ Klopp និង Liverpool គឺ​ភាពរឹងមាំ​របស់​ពួក​គេ​។ ភាពរឹងមាំ​ទាំង​ខ្សែប្រយុទ្ធ​និង​ខ្សែការពារ គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​ក្លិប​នេះ​ឡើង​មក​ដល់​កម្រិត​នេះ​»​។

អតីត​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ​រូប​នេះ​ថា​៖ «​ការ​លេង​នៅ​ផ្នែក​ការពារ​និង​ផ្នែក​ប្រយុទ្ធ គឺ​ពិតជា​ឥត​ខ្ចោះ​មែនទែន​។ ពោល​គឺ​ទាំង​របៀប​ពួក​គេ​ការពារ របៀប​បញ្ចូល​បាល់​មក​ក្រោយ របៀប​សម្រុក ជំហាន​កីឡាករ​លេង និង អ្វី​ដែល​សំខាន់​គឺ​របៀប​ដែល លោក Klopp បង្វឹក​ពួក​គេ​»​។

ចុង​ក្រោយ Xavi ថា​៖«​ពួក​គេ​ជា​ក្រុម​ដែល​ពិបាក​ក្នុង​ការ​យកឈ្នះ​។ ពួក​គេ​គឺ​ពិតជា​ខ្លាំង​។ ពួក​គេ​ឈ្នះ​ការ​ប្រកួត​ជា​ច្រើន ហើយ​ក៏​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ណាស់​ដែរ​ទៅ​លើ​តាក់​ទិច​នៃ​ការ​លេង​។ ពួក​គេ​មាន​ភាព​លេចធ្លោ​នៅ​ផ្នែក​ជា​ច្រើន​នៃ​ការ​ប្រកួត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ