ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់៣ឈប់ឱ្យពស់ថ្លាន់លូនផុតសិន បែរ​លូនឡើងម៉ូតូវិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ខណៈ​មក​ដល់​ក្បែរ​វត្ត​ភ្នំ​ស្រាប់តែ​មាន​ពស់ថ្លាន់​មួយ​ក្បាល​ធំ​ ហើយ​វែង​បាន​លូន​ឡើង​លើ​កង់​បី ពេល​ដែល​គាត់​ឈប់ ។ ភ្លាម​ៗ​ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ខណៈ​មក​ដល់​ក្បែរ​វត្ត​ភ្នំ​ស្រាប់តែ​មាន​ពស់ថ្លាន់​មួយ​ក្បាល​ធំ​ ហើយ​វែង​បាន​លូន​ឡើង​លើ​កង់​បី ពេល​ដែល​គាត់​ឈប់ ។ ភ្លាម​ៗ​ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ធ្នូ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ នៅ​ចំណុច​ក្បែរ​វត្ត​ភ្នំ​ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GT0818 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទើប​ចេញ​មក​ពី​ហូប​បាយ​រួច​ក៏​បើក​មក​ដល់​ក្បែរ​វត្ត​ភ្នំ នៅ​កន្លែង​លោកយាយ​ដូនពេញ ស្រាប់តែ​មាន​ពស់ថ្លាន់​មួយ​ក្បាល​ដ៏​ធំ​បាន​លូន​កាត់​ផ្លូវ ឃើញ​បែប​នេះ ​គាត់​ឈប់​អោយ​ពស់ថ្លាន់​លូន​ទៅ​ឱ្យ​ផុត​សិន មិន​ហ៊ាន​បើក​កិន​ទេ បែរ​ជា​ពស់ថ្លាន់​នោះ​ បាន​លូន​ឡើង​ម៉ូតូ​កង់​បី​របស់​គាត់​ហើយ​លូន​ចូល​ក្នុង​ចង្កូត​ម៉ូតូ​សម្ងំ​ស្ងៀម​នៅ​ទីនោះ ​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​ចោមរោម​មើល ព្រមទាំង​នាំ​គ្នា​ជួយ​ទាញ​យក​ពស់​ចេញ ។ ក៏​ប៉ុន្តែ​ពស់ថ្លាន់​នោះ​អត់​ព្រម​ចេញ​សោះ​ទាល់តែ​ជិត​មួយ​ម៉ោង​ទើប​យក​ចេញ​បាន ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី បាន​យក​ពស់ថ្លាន់​នោះ​ទៅ​លែង​នៅ​ឯ​វត្ត​ភ្នំ ។
នេះ​ជា​ករណី​ថ្មី​មួយទៀត​ដែល​ពស់ថ្លាន់​លូន​ចូល​ម៉ូតូ​កង់​៣ ដែល​មុន​នេះ​ពស់ថ្លាន់​១​ក្បាល​ក៏​ធ្លាប់​បាន​លូន​ចូល​ក្នុង​រថយន្ត CRV មួយ​គ្រឿង​ធ្វើ​ឱ្យ​ម្ចាស់​រថយន្ត​ព្រលឹង​ចុង​សក់​រហូត​បើករថយន្ត​ចូល​សាលាសង្កាត់​ចោម​ចៅ​១ ដើម្បី​រក​អ្នកក្លាហាន​ជួយ​ចាប់​យក​ពស់​នោះ​ចេញពី​ក្នុង​រថយន្ត​របស់​ខ្លួន ៕​

អត្ថបទសរសេរ ដោយ