ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កម្ពុជា​បង្ហាញ​ទៅ​កាន់​មហា​សន្តិ​បាត​សភា​តំបន់​អាស៊ី​លើក​ទី​១២​ថា​បុ​រេ​លក្ខណ​ដ៏​ចាំបាច់​នោះ គឺ​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​សភា​កម្ពុជា​បាន​បង្ហាញ​ទៅ​កាន់​កិច្ចប្រជុំ​មហា​សន្តិ​បាត​សភា​តំបន់​អាស៊ី (APA) លើក​ទី​១២ ថា​បុ​រេ​លក្ខណ​ដ៏​ចាំបាច់ គឺ​សន្តិភាព និង​ស្ថេ​រ​ភា​នយោបាយ ។ នេះ​បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​សភា​កម្ពុជា​បាន​បង្ហាញ​ទៅ​កាន់​កិច្ចប្រជុំ​មហា​សន្តិ​បាត​សភា​តំបន់​អាស៊ី (APA) លើក​ទី​១២ ថា​បុ​រេ​លក្ខណ​ដ៏​ចាំបាច់ គឺ​សន្តិភាព និង​ស្ថេ​រ​ភា​នយោបាយ ។ នេះ​បើ​តាម​លោក ឈិ​ត គឹ​ម​យា​ត ។

លោក​ឈិ​ត គឹ​ម​យា​ត អនុប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១៩​ខែធ្នូ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត ក្រោម​មូលបទ «​តួនាទី​កិច្ច​សហប្រតិបត្តិការ​ពុ​ហ​ភាគី​រវាង​សភា​តំបន់​អាស៊ី​» ។ លោក​ថា ក្នុង​កិច្ចប្រជុំ​លោក​បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​ប្រធាន​ប្រតិភូ​សភា​កម្ពុជា​បាន​ធ្វើ​បទ​អន្តរាគមន៍​ដោយ​បាន​ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត​ដែល​មាន​សារៈសំខាន់ និង​ភាព​ចាំបាច់​របស់​តួនាទី​នៃ​ពហុភាគី​និយម ជា​ពិសេស​តាម​រយៈ​ការងារ​ការទូត​សភា​ដែល​ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី​សង្គ្រាមត្រជាក់​មក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ក្នុង​តំបន់ និង​ពិភពលោក​ប្រកបដោយ​សន្តិវិធី ។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា សភា​កម្ពុជា​បាន​ប្រតិបត្តិ​តួនាទី​នេះ​យ៉ាង​សកម្ម​ក្នុង​ការ​រួមចំណែក​ដល់​ការ​ពង្រឹង​លើកកម្ពស់ និង​ថែរក្សា​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​ទាំង​ក្នុង​តំបន់ និង​សកលលោក ។ លោក​អនុប្រធាន​ទី​១ រដ្ឋសភា​ក៏​បាន​បង្ហាញ​ជូន​អង្គ​មហាសន្និបាត​ពី​សមិទ្ធផល​សេដ្ឋកិច្ច​សង្គម​សំខាន់​នានា​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស​ដែល​ក្នុង​នោះ​កត្តា​គន្លឹះ និង​បុ​រេ​លក្ខណ​ដ៏​ចាំបាច់​នោះ គឺ​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ ។

ក្នុង​រយៈពេល​ជាង ២​ទស​វត្ស​ន៍​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ និង​ស្ថេ​រ​ភាព​សង្គម​បាន​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ រឹង​មាំ និង​ធន់ ដែល​ជា​មធ្យម​ក្នុង​រង្វង់​៧​ភាគរយ ។ លទ្ធផល​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម បាន​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ក្រីក្រ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ ។

បើ​តាម​លោក ឈិ​ត គឹ​ម​យាន​ក៏​បាន​ឲ្យ​ដឹង​ថា លទ្ធផល​រួម​នៃ​មហាសន្និបាត​ក្នុង​រយៈពេល​៣ ថ្ងៃ​អង្គ​មហាសន្និបាត​លើក​ទី​១២ របស់​សភា​តំបន់​អាស៊ី​សម្រេច​បាន​លទ្ធផល​ដូច​បាន​អនុម័ត​យល់ព្រម​ដោយ​ឯក​ច្ឆ័​ន​ឱ្យ​សភា​កា​តា និង​ទី​ម័​រលេស ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់ APA​។ មក​ទល់​ពេល​នេះ​សមាជិក​សភា អេ​ភី​អេ​បាន​កើន​ដល់​ចំនួន​៤៤​ប្រទេស ។ បាន​អបអរសាទរ និង​អរគុណ​ចំពោះ​សភា​តួ​ក​គី ដែល​បាន​យល់ព្រម​ធ្វើ​ជា​ប្រធាន APA សម្រាប់​អាណត្តិ ២០២០-២០២១ ។ បាន​អនុម័ត​សេចក្តី​ព្រាង​សេចក្តីសម្រេច​ចំនួន ៣០​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​ចំនួន​៤​សំខាន់ រួម​មាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការ​សង្គម និង​វប្បធម៌​មាន​សេចក្តីសម្រេច​ចំនួន​១៣ , គណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​មាន​សេចក្តីសម្រេច​ចំនួន​០៧, គណៈកម្មាធិកា​អចិន្ត្រៃយ៍​កិច្ចការ​នយោបាយ​មាន​សេចក្តីសម្រេច​ចំនួន​០៩ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការ​ថវិកា និង​ផែនការ​មាន​សេចក្តីសម្រេច ចំនួន​០១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ