ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​នៅ​បឹង​សាឡា​ង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ភ្នាល់​បាល់​តាម​អន​ឡាញ​មួយ​កន្លែង​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួល​គោក ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​មើល​ការ​(​ភ្នាក់ងារ​ស៊ីសង​)​សរុប​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​បាន​សម្ភារៈ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​ល្បែងស៊ីសង​មួយ​ចំនួន​ធំ​។ ការ​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៦៨…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ភ្នាល់​បាល់​តាម​អន​ឡាញ​មួយ​កន្លែង​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួល​គោក ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​មើល​ការ​(​ភ្នាក់ងារ​ស៊ីសង​)​សរុប​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​បាន​សម្ភារៈ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​ល្បែងស៊ីសង​មួយ​ចំនួន​ធំ​។

ការ​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៦៨ ផ្លូវលេខ​២៤៥ ក្រុម​ទី​៣៣ ភូមិ​១២ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ប្រតិបត្តិការ​នេះ​ដឹកនាំ ដោយ​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក និង​មានការ​សម្របសម្រួល​ពី​លោក​រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន រួម​មាន​១-​ឈ្មោះ ង៉ឹ​ង សា​រុណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ណេ​ត​A366 ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ បូ​រី​រុងរឿង សង្កាត់ ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​ភ្នាក់ងារ​ស៊ីសង​) ២-​ឈ្មោះ លី ឡាយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​ណេ​ត A366 ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ជា​ភ្នាក់ងារ​សី​សង​) ៣-​ឈ្មោះ ងួ​ន ថា​ញ់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជា​បុគ្គលិក ណេ​ត A366 ស្នាក់​នៅផ្ទះ​លេខ​១១៧ ផ្លូវជាតិ​លេខ​៦ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​ជា​ភ្នាក់ងារ​ស៊ីសង​) និង​៤-​ឈ្មោះ ងួ​ន ចាន់​ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ជា​បុគ្គលិក​ណេ​ត A366 ស្នាក់​នៅផ្ទះ​លេខ​១១៧ ផ្លូវជាតិ​លេខ​៦ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​ជា​ភ្នាក់ងារ​ស៊ីសង​)​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ទីតាំង​ល្បែងស៊ីសង​ភ្នាល់​បាល​តាម​អន​ឡាញ​នេះ បាន​ដំណើរការ​ជា​យូរ​មក​ហើយ ជ្រក​ក្រោម​ស្លាក​អ៊ី​ន​ធើ​រ​ណេ​ត​។ ដោយ​មានការ​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ ទើប​អាជ្ញាធរ​ចុះ​បង្ក្រាប​តែ​ម្តង ។

តាម​សមត្ថកិច្ច​អោយ​ដឹង​ទៀត​ថា មនុស្ស​ចំនួន​៤​នាក់​ខាងលើ​ដែល​ជា​បុគ្គលិក​ណេ​ត​ត្រូវ​បាន​ឃាត់ខ្លួន ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូនីទ័រ​ចំនួន​២០​គ្រឿង​, CPU ចំនួន​១៥​គ្រឿង​, ឃី​ប៊​ត​ចំនួន​១៥, ម៉ៅ​ចំនួន​១​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​បុ​ង​បាល់​ចំនួន​៣​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​ឯកសារ​ចំនួន​២​គ្រឿង​, ក្បាល​កា​ម៉េ​រ៉ា​សុវត្ថិភាព​មួយ​គ្រឿង​, ប្រាក់​ចំនួន​៦,៩៦៨,៥០០​រៀល​, ប្រាក់​ចំនួន​២៦៧៥​ដុល្លារ​, វិញ្ញាបនបត្រ​អនុញ្ញាត​អាជីវកម្ម​របស់​ឈ្មោះ នាក់ គ​ន្ធា មួយ​សន្លឹក​, ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក Yamaha Mio ពណ៌​ទឹកប៊ិច​ចាស់​លាយ​ទឹកប្រាក់ អត់​ស្លាក​លេខ និង​ឯកសា​របុង​ចាក់​បាល់​ស៊ីសង​មួយ​ចំនួន​។

បច្ចុប្បន្ន​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បាន​ផ្លុំ​បេ​ជា​បណ្តោះអាសន្ន ចំណែក​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ