ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Porche ឡូយ​​អ៊ីចឹង តើ​បាន​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​​កម្ពុជា​​ទិញ​ដាក់​ជា​​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​​រូបរាង​ថ្មី​ដល់​​ទៅ​១២​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

រង្វាន់​រថយន្ត​ដ៏​ទំនើប និង ឡូយ​ទាន់សម័យ Porche ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា ប្រកាស​ជា​ផ្លូវការ​ទិញ​ដាក់​ជា​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​ផលិតផល​របស់​ខ្លួន​សម្រាប់​ផ្តល់​ជូន​អតិថិជន​ដែល​មានសំណាង​។ ទាំងនេះ​ជា​ហេតុផល​ដែល​ក្រុមហ៊ុន​ជ្រើសរើស​យក​រថយន្ត​អា​ឡឺ​ម៉​ង់​ដ៏​ទំនើប ហើយ​ថ្លៃ​កប់​ពពក​សម្រាប់​អតិថិជន​របស់​ខ្លួន ៖ ១-​…

រង្វាន់​រថយន្ត​ដ៏​ទំនើប និង ឡូយ​ទាន់សម័យ Porche ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា ប្រកាស​ជា​ផ្លូវការ​ទិញ​ដាក់​ជា​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​ផលិតផល​របស់​ខ្លួន​សម្រាប់​ផ្តល់​ជូន​អតិថិជន​ដែល​មានសំណាង​។

រង្វាន់រថយន្តដ៏ទំនើប ទាន់សម័យដល់ទៅ១២គ្រឿងក្នុងក្រវិលកំប៉ុងស្រាបៀរកម្ពុជា

រង្វាន់រថយន្តដ៏ទំនើប ទាន់សម័យដល់ទៅ១២គ្រឿងក្នុងក្រវិលកំប៉ុងស្រាបៀរកម្ពុជា

បាន​បង្ហោះ​ដោយ Khmer4Liker នៅ ពុធ 18 ធ្នូ 2019

ទាំងនេះ​ជា​ហេតុផល​ដែល​ក្រុមហ៊ុន​ជ្រើសរើស​យក​រថយន្ត​អា​ឡឺ​ម៉​ង់​ដ៏​ទំនើប ហើយ​ថ្លៃ​កប់​ពពក​សម្រាប់​អតិថិជន​របស់​ខ្លួន ៖

១-​ ​ជា​ប្រភេទ​រថយន្ត SUV ខ្នាត​តូច​អាច​បង្កើន​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​ក្នុង​រយៈពេល​ត្រឹមតែ ៦,៧ វិនាទី និង ឈាន​ដល់​ល្បឿន​លឿន​បំផុត គឺ ២២៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។
២-​ ​ស៊ីសាំង ប្រហែល ៨,១ លី​ត្រ​ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។

៣-​ ​រចនា​ឡើង​ប្រកបដោយ​ផា​សុខភាព បូក​រួម​ផ្នែក​ភ្ជាប់​បណ្តាញ និង ស្ថេ​រ​ភាព​នៃ​ការ​បើកបរ រួម​បញ្ចូល​ទាំង ស្តុ​ប​ក្រោយ LED ដែល​មាន​ទម្រង់​ជា 3D និង ប្រព័ន្ធ​ត​ភ្ជាប់​បណ្តាញ​ដែល​ហៅ​ថា Porsche Communication Management System( PSM) ដែល​មាន​អេ​ក្រង់ Touchscreen ទំហំ ១០.៩ អ៊ី​ញ​នៅ​ក្នុង​រថយន្ត​ស្រាប់​។
៤-​ ​ផលិត​ឡើង​នៅ​រោងចក្រ​ប្រទេស​អា​ឡឺ​ម៉​ង់ ។

ពី​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ថា រថយន្ត Porsche នេះ ពិតជា​សក្តិ​សម​ជាមួយនឹង​រូបរាង​ដ៏​ប្រណីត​របស់​ស្រា​បៀរ​កម្ពុជា​កំប៉ុង​ថ្មី​ដែល​ផ្តល់​ជូន​ទាំង​គុណភាព និង សោភ័ណ​ភាព​។

គួរ​ជម្រាប​ថា អតិថិជន​ស្រា​បៀរ​កម្ពុជា​ទាំងអស់ ដែល​មានសំណាង​ឈ្នះ​រង្វាន់​រថយន្ត​ខាងលើ អាច​ទំនាក់ទំនង​មក​កាន់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា តាម​រយៈ​លេខ​ទូរស័ព្ទ​061/067/069 902 902​។ ក្រៅពី​រថយន្ត​ដ៏​ទំនើប ក្រុមហ៊ុន​ក៏​នឹង​ផ្តល់​ជូន​រង្វាន់​ទឹកប្រាក់​ដូច​ជា ៥០ លាន​រៀល ៤០​លាន​រៀល ៥​លាន​រៀល និង​៤​លាន​រៀល​ផង​ដែរ​។ សូម​ពិសា​ដោយ​ការ​ទទួលខុសត្រូវ !

ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ