ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុគ្គលិក​២​នាក់​លួច​លុយ​ក្រុមហ៊ុន​អស់​ជាង​១​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឃាត់ខ្លួន​បុគ្គលិក​កាស៊ីណូ​២​នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ប្រាក់​ក្រុមហ៊ុន​អស់​ជាង​៤​សែន​បាត​ស្មើនឹង​ជាង​១​ម៉ឺន​ដុល្លារ បន្ទាប់​ពី​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គ្រោ​ន ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​ព្រំ…

ខេត្ត​ប៉ៃលិន ៖ ឃាត់ខ្លួន​បុគ្គលិក​កាស៊ីណូ​២​នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ប្រាក់​ក្រុមហ៊ុន​អស់​ជាង​៤​សែន​បាត​ស្មើនឹង​ជាង​១​ម៉ឺន​ដុល្លារ បន្ទាប់​ពី​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គ្រោ​ន ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ មាស ច​ន្ថា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គ្រោ​ន ទើប​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្ទឹង​កាច់ ចុះ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ធ្វើការ​សាកសួរ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ​រួម​មានឈ្មោះ ឈុ​ន សុ​ខេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ និង​ឈ្មោះ ឆា​ម សុខ​ខិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ។ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​លួច​លុយ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ​ពិត ប្រាកដ​មែន ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ