ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​៦​ព្រះ​ភគវា​ត្រាស់​សម្តែង​ថា អត្ត​សម្មា​ប​ណី​ធិ ច កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ​ជា​មង្គល​ដ៏​ឧត្តម ។ តម្កល់​ខ្លួន​មាន​ន័យ​ថា ការ​ធ្វើខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​សេចក្តី​ល្អ ។ ប្រការ​នេះ បាន​ដល់​កិរិយា​ចេះ​ពិចារ…

នៅ​ក្នុង​មង្គលសូត្រ​ទី​៦​ព្រះ​ភគវា​ត្រាស់​សម្តែង​ថា អត្ត​សម្មា​ប​ណី​ធិ ច កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ​ជា​មង្គល​ដ៏​ឧត្តម ។

តម្កល់​ខ្លួន​មាន​ន័យ​ថា ការ​ធ្វើខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​សេចក្តី​ល្អ ។ ប្រការ​នេះ បាន​ដល់​កិរិយា​ចេះ​ពិចារ ណា​ឱ្យ​យល់​ច្បាស់លាស់​ថា អំពើ​ល្អ​ពិតជា​ផ្តល់​ផល​ល្អ ឯ​អំពើអាក្រក់​ពិតជា​ផ្តល់​ផល​អាក្រក់ ហើយ​ក៏​កើត​មាន​សទ្ធា​ជឿ​កម្មផល​យ៉ាង​មុតមាំ ព្រមទាំង​ញ៉ាំង​ខ្លួន​ឱ្យ​ព្យាយាម ធ្វើ​តែ​អំពើ​ល្អ មាន​ធ្វើ​ទាន​និង​រក្សាសីល​ជាដើម ។

កិរិយា​យល់​ច្បាស់​អំពី​វិបាក​នៃ​កម្ម ហើយ​ប្រញាប់​តម្កល់​ខ្លួន​ក្នុង​ទាន​សីល ភាវនា សមាធិ ឱ្យ​នៅ​តែ​ក្នុង​សេចក្តី​ព្យាយាម មិន​ខ្ជិលច្រអូស តាំងខ្លួន​ឱ្យ​នៅ​ក្នុង​សតិ ឱ្យ​នៅ​ឆ្ងាយ​ពី​ការ​ធ្វេសប្រហែស ឬ​មិន​យក​ខ្លូ​ន​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើអាក្រក់​ណាមួយ យ៉ាងនេះ​ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ