ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​មៀន​ ដែល​មិន​ស្មាន​ដល់

4 ឆ្នាំ មុន

ផ្លែ​មៀន​គឺជា​ផ្លែ​ឈើ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​យើង​ចំណាំ​ទិញ​ដើម្បី​សែនព្រេន​ក្នុង​កម្មវិធី​នានា​។ ​ខ្ញុំ​ក៏​មិន​បានដឹង​ច្បាស់​ដែរ​ថា​ហេតុ​អ្វី​បានជា​យើង​ចូល​ចិត្ត​ប្រើ​ផ្លែ​ឈើ​នេះ​មក​សែន​ដែរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ធ្លាប់តែ​ដឹង​នោះ​គឺ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​ក៏​ជា​ផ្លែ​ឈើ​ដែល​ខ្ញុំ​ចូល​ចិត្តខ្លាំង​ផង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រៅពី​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ វា​ក៏​ផ្តល់​ជា​អត្ថ​ប្រយោជន៍​​ចំពោះ​សុខភាព​យើង​មិន​តិច​ដែរ​ដូច​ជា​៖ ១-ផ្លែ​មៀន​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជំរុញ​ដល់​ការ​បង្កើត​កោសិកា​ឆ្អឹង​ថ្មី ដោយសារ​វា​មាន​ជាតិ​កាលស្យូម…

ផ្លែ​មៀន​គឺជា​ផ្លែ​ឈើ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​យើង​ចំណាំ​ទិញ​ដើម្បី​សែនព្រេន​ក្នុង​កម្មវិធី​នានា​។ ​ខ្ញុំ​ក៏​មិន​បានដឹង​ច្បាស់​ដែរ​ថា​ហេតុ​អ្វី​បានជា​យើង​ចូល​ចិត្ត​ប្រើ​ផ្លែ​ឈើ​នេះ​មក​សែន​ដែរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ធ្លាប់តែ​ដឹង​នោះ​គឺ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​ក៏​ជា​ផ្លែ​ឈើ​ដែល​ខ្ញុំ​ចូល​ចិត្តខ្លាំង​ផង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រៅពី​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ វា​ក៏​ផ្តល់​ជា​អត្ថ​ប្រយោជន៍​​ចំពោះ​សុខភាព​យើង​មិន​តិច​ដែរ​ដូច​ជា​៖

១-ផ្លែ​មៀន​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជំរុញ​ដល់​ការ​បង្កើត​កោសិកា​ឆ្អឹង​ថ្មី ដោយសារ​វា​មាន​ជាតិ​កាលស្យូម និង​វីតាមីន D ហើយ​ក៏​កាន់តែ​មាន​ប្រយោជន៍​ពិសេស​សម្រាប់​ស្ត្រី​រ៉ាំ​ង​រដូវ​ដែល​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ដែរ​។

២-តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា ផ្កា គ្រាប់ និង​សាច់​របស់​ផ្លែ​មៀន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រលាក​ដ៏​ពូកែ

៣-ផ្លែ​មៀន​សម្បូរ​ទៅ​ដោយសារ​ធាតុ Flavonoids និង Tannins ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​ជួយ​ការពារ​កោសិកា​ពី​ការ​ខូចខាត​។ សារធាតុ​ទាំង​ពី​នេះ ​ក៏​អាច​ការពារ​រ៉ា​ឌី​កាល​សេរី​បាន​ដែរ ជា​ពី​សេស​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។

៤-សារធាតុ​ដែល​ចម្រាញ​ចេញពី​ផ្លែ​មាន​អាច​សម្លាប់​បាក់តេរី Staphylococcus Aureus បាន។

៥-សារធាតុ​ធម្មជាតិ​ឈ្មោះ​ថា Polyphenols ក្នុង​ផ្លែ​មៀត អាច​ប្រឆាំង និង​បំផ្លាញ​​មេរោគ​ផ្សិត​ជា​ច្រើន​ដូច​ជា Candida Species និង Cryptococcus Neoformas​។

៦-តាម​ការ​សិក្សា​រក​ឃើញ​ថា សារធាតុ​ចម្រាញ់​ចេញពី​ផ្កា​ផ្លែ​មៀន​អាច​ការពារ​ខួរក្បាល​ពី​សម្ពាធ​អុកស៊ីតកម្ម និង​កុំ​ឲ្យ​ខូច​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ដែរ ជា​ពិសេស​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​តែ​ម្តង​។

៧-ជា​ធម្មតា រាល់​ភាព​នឿយហត់​ដោយ​ការ​ធ្វើ​ការងារ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​កើនឡើង​សារ​ធាតុ​កាក​សំណល់​ឈ្មោះ​ថា Urea Nitrogen (​ចេញពី​ថ្លើម​) និង Lactic Acid (​ចេញពី​សាច់ដុំ​)​។ ប៉ុន្តែ​ផ្លែ​មៀន​អាច​កាត់​បន្ថយ​ចំនួន​សារធាតុ​ទាំង​ពីរ​នេះ​បាន ដូច្នេះ​អ្នក​ក៏​មិនសូវ​អស់​កម្លាំង និង​មាន​កម្លាំង​ថែម​ដោយ​មិនបាច់​ញ៉ាំ​រប​ស់មានជាតិ​កាហ្វេ​អ៊ី​ន​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ