ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឲ្យ​ថ្លើម​កាន់តែ​មាន​សុខភាព​ល្អ គួរ​តែ​​អនុ​វត្ត​​វិធីសាស្ត្រ​ធម្មជាតិទាំង​នេះ

4 ឆ្នាំ មុន

ថ្លើម​របស់​មនុស្ស​យើង គឺជា​សរីរាង្គ​ដែល​ធំ​ជាងគេ​បំផុត​ចំណាត់ថ្នាក់​ទី​ពីរ​នៃ​រាង​កាយ​ទាំងមូល ហើយ​វា​មាន​នាទី​ក្នុង​ការ​រំលាយ​អាហារ បញ្ចេញ​ជាតិ​ពុល បន្សាប​គ្រឿង​ស្រវឹង និង​ថ្នាំ​ជាដើម​។ តាម​​ពិត​ទៅ វា​មានមុខ​ងារ​សំខាន់​ៗ​ប្រមាណ​ជាង ៥០០​ប្រភេទ​ឯណោះ ដោយ​ក្នុង​នោះ​មាន​ដូច​ជា…

ថ្លើម​របស់​មនុស្ស​យើង គឺជា​សរីរាង្គ​ដែល​ធំ​ជាងគេ​បំផុត​ចំណាត់ថ្នាក់​ទី​ពីរ​នៃ​រាង​កាយ​ទាំងមូល ហើយ​វា​មាន​នាទី​ក្នុង​ការ​រំលាយ​អាហារ បញ្ចេញ​ជាតិ​ពុល បន្សាប​គ្រឿង​ស្រវឹង និង​ថ្នាំ​ជាដើម​។ តាម​​ពិត​ទៅ វា​មានមុខ​ងារ​សំខាន់​ៗ​ប្រមាណ​ជាង ៥០០​ប្រភេទ​ឯណោះ ដោយ​ក្នុង​នោះ​មាន​ដូច​ជា ការ​ផ្លាស់​ប្តូរ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល បង្កើត​ប្រូតេអ៊ីន និង​ទឹកប្រមាត់ ដែល​វា​សំខាន់​បំផុត​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់ កាបូ​អ៊ី​ដ្រា​ត និង​ប្រូតេអ៊ីន​។

មានរឿង​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន ​ដើម្បី​ថែរក្សា​សុខភាព​ថ្លើម ដែឡ​វា​អាច​ផ្តល់​ភាព​ងាយ​ស្រួល ​បើសិនជា​អ្នក​មិន​អាច​ថែរក្សា​ថ្លើម​បាន​យ៉ាង​ល្អ​នោះ​ទេ​។ នៅ​ពេល​និយាយ​ដល់​ការ​ថែរក្សា​ថ្លើម យើង​ក៏​គួរតែ​និយាយ​អំពី​ការ​ចៀសវាង​រឿង​មួយ​ចំនួន ឬ​ទម្លាប់​ទាំងឡាយ​ណា​ដែល​អាច​ផ្តល់​ផល​អាក្រក់ ឬ​គ្រោះថ្នាក់​ដល់​ថ្លើម និង​សុខភាព​ទាំងមូល​ដែរ​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែ​នាំ​គន្លឹះ​ខ្លី​ៗ​មួយ​ចំនួន​ក្នុង​ការ​ថែរក្សា​ថ្លើម​ឲ្យ​កាន់តែ​មាន​សុខភាព​ល្អ​ ៖

១-ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ ៖ ចូរ​មាន​ទម្លាប់​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព អាហារ​មាន​តុល្យភាព​ដោយ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជា​បន្លែ ផ្លែ​ឈើ​ស្រស់​ៗ និង​គ្រាប់​ធញ្ញជាតិ​ជា​ដើម។ ចូរ​បញ្ចូល​សាច់​គ្មាន​ខ្លាញ់ (​តែ​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​) ផលិតផល​ធ្វើ​ពី​ទឹក​ដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប និង​ខ្លាញ់​ផ្តល់​សុខភាព​ពី​គ្រាប់​ធញ្ញជាតិ គ្រាប់​ផ្លែ​ឈើ និង​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​។ ចូរ​ចៀសវាង ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ណា​មាន​កាឡូរី​ខ្ពស់ ខ្លាញ់ Saturated Fat កាបូ​អ៊ី​ដ្រា​ត​កៃ​ឆ្នៃ និង​ការ​ថែម​ស្ករ​ច្រើន​។ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។

២-ហាត់ប្រាណ ៖ នៅ​ពេល​អ្នកមាន​ទម្លាប់​ហាត់ប្រាណ អ្នក​នឹង​មិន​គ្រាន់តែ​រំលាយ​ជាតិ​ខ្លាញ់​កាន់តែ​ច្រើន​ដែល​ជួយ​ឲ្យ​ទម្ងន់​រក្សា​បាន​ល្អ​ទេ តែ​វា​ក៏​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ប្រភេទ Triglycerides ដើម្បី​បង្កើន​ថាមពល សម្រាប់​ជួយ​បន្ថយ​ការ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​ដែរ​។ ការ​ហាត់​ប្រាណ​ទៀងទាត់​នឹង​ជួយ​បង្ការ​ភាពធាត់​ជ្រុល និង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន ខណៈ​ពេល​បង្កើន​សុខ​ភាព​ផ្លូវ​កាយ និង​ចិត្ត​ជាមួយ​គ្នា​ផង​។

៣-ពិនិត្យ​ទៅ​លើ​ទឹក​ដែល​អ្នក​ផឹក ៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ជា​ច្រើន​ដូច​ជា ខូចខាត​កោសិកា​ថ្លើម និង​សម្លាក​សាច់​ថ្លើម​រហូត​ដល់​ទៅ​ជា​ក្រិន​ថ្លើម​បាន​។ ដូច្នេះ​បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង អ្នក​ប្រហែលជា​ត្រូវ​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​អី​បាន​ហើយ​។ យក​​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ថា​តើ​អ្នក​គួរ​ញ៉ាំ​ក្នុង​កម្រិត​ណា​ទើប​ស័ក្តិសម​។

៤-ប្រើ​វិធី​បង្ការ​ជំងឺ​រលាក​ថ្លើម ៖ មានរឿង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្ការ ឬ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស​បាន ព្រោះ​វា​ជា​ជំងឺ​ដែឡ​បង្ក​គ្រោះថ្នាក់​ធ្ងន់​ដល់​សុខភាព​ថ្លើម​ហើយ​។ វិធី​ដែល​អាច​ធ្វើ​បាន​មាន​ដូច​ជា​៖

ចាក់​វ៉ាក់សាំង​ ៖ មាន​វ៉ាក់សាំង​ច្រើន​ណាស់​ដែល​អាច​ជួយ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង B បាន​។

អនុវត្ត​អនាម័យ​ល្អ​៖ ការ​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ និង​ទឹក​ស្អាត​ក្រោយ​ចេញពី​បន្ទប់ទឹក​រួច មុន​ពេល​រៀបចំ ឬ​ញ៉ាំ​អាហារ អាច​ជួយ​បង្ការ​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A បាន ព្រោះ​វា​ជា​ជំងឺ​ដែល​រាលដាល​តាម​រយៈ​អាហារ ឬ​ទឹក​ដែល​មាន​មេរោគ ឬ​តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នកជំងឺ​ផ្ទាល់។

អនុវត្ត​ការ​រួម​ភេទ​ប្រកបដោយ​សុវត្ថិភាព​៖ ការ​រួម​ភេទ​ដោយ​មិន​បានការ​ការពារ ឬ​រួម​ភេទ​ជាមួយ​ដៃគូរ​ច្រើន​ពិតជា​ប្រឈម​ខ្លាំង​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង C ខ្លាំង​ណាស់ ព្រោះ​វា​ជា​ជំងឺឆ្លង​តាម​រយៈ​ឈាម​ផង និង​ទឹក​សរីរៈ​ផង​។ ចូរ​ចៀសវាង​ការ​ប្រើ​ម្ជុ​រ​ចាក់​ថ្នាំ​រួម​គ្នា និង​របស់​ផ្ទាល់ខ្លួន​រួម​គ្នា​ដូច​ជា ច្រាស់​ដុសធ្មេញ ឡា​ម​កោ​ពុកមាត់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប្រឈម​មុខ​បាន​។

លើស​ពី​នេះ​ទៅ​ទៀត ចូរ​ធ្វើ​យ៉ាងណា​លុប​បំបាត់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជាតិពុល​ផ្សេង​ៗ​ចេញពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​បាន​ដូច​គ្នា​។ ការ​សម្រប​ខ្លួន​ទៅ​តាម​របៀប​រស់នៅ​ដែល​​ផ្តល់​សុខភាព និង​ពិនិត្យ​មើល​ថ្នាំ​ដែល​ប្រើប្រាស់​ផង​ព្រោះ​វា​អាច​មាន​ផល​រំខាន​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ថ្លើម​បាន​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​និច្ច​មុន​ពេល​ប្រើប្រាស់​ថ្នាំ​បំប៉ន់​គ្រប់​ប្រភេទ (​ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ