ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​​​ដែល​អាច​បំផ្លាញ​​ធ្មេញ​​យ៉ាង​អាថ៌​​កំបាំង ដោយ​មិន​ដឹង​ខ្លួន

4 ឆ្នាំ មុន

យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា អាហារ​ផ្អែម​ៗ​មិនល្អ​សម្រាប់​សុខភាព​ធ្មេញ​ទេ ព្រោះ​វា​នឹង​ជំរុញ​ដល់​ការ​ផលិត​របស់​បាក់តេរី និង​កំណក​ជាប់​ធ្មេញ​។ ដូច្នេះ​តើ​អ្នកមាន​ដឹង​ទេ​ថា មាន​អាហារ​ផ្សេង​ៗ​ទៀត​ដែល​អាច​មាន​ផល​អាក្រក់​ចំពោះ​ធ្មេញ​ដែរ​។​ ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​សុខភាព​ធ្មេញ​បាន​យ៉ាង​អាថ៌​កំបាំង​បំផុត ​៖ ១-អាហារ​ត្រាំ​ឬ​ជ្រួក ៖…

យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា អាហារ​ផ្អែម​ៗ​មិនល្អ​សម្រាប់​សុខភាព​ធ្មេញ​ទេ ព្រោះ​វា​នឹង​ជំរុញ​ដល់​ការ​ផលិត​របស់​បាក់តេរី និង​កំណក​ជាប់​ធ្មេញ​។ ដូច្នេះ​តើ​អ្នកមាន​ដឹង​ទេ​ថា មាន​អាហារ​ផ្សេង​ៗ​ទៀត​ដែល​អាច​មាន​ផល​អាក្រក់​ចំពោះ​ធ្មេញ​ដែរ​។​ ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​សុខភាព​ធ្មេញ​បាន​យ៉ាង​អាថ៌​កំបាំង​បំផុត ​៖

១-អាហារ​ត្រាំ​ឬ​ជ្រួក ៖ យើង​ដឹង​ហើយ​ថា ទឹកខ្មេះ​មាន​ជាតិ​អាស៊ីត​ខ្ពស់ ហើយ​ភាព​ជូរ​របស់​វា​ក៏​អាច​ធ្វើ​ឲ្យ​អាហារ​ទៅ​ជា​ជ្រួក​បាន​ដែរ ជា​ពិសេស​ត្រសក់​ជាដើម​។ យ៉ាងណាមិញ ជាតិ​អាស៊ីត​របស់​ទឹកខ្មេះ​នេះ​អាច​ធ្វើ​ឲ្យ​ស្រទាប់​ការពារ​ធ្មេញ​ចុះ​ខ្សោយ ដូច្នេះ​វា​ពិតជា​មិន​អាច​ការពារ​ធ្មេញ​ពី​ការ​ខូចខាត​បាន​ឡើយ​ក្នុង​ពេល​ញ៉ាំ​អាហារ​ទាំងនេះ​។ យ៉ាងណាមិញ ក្រោយ​ពី​ញ៉ាំ​អាហារ​ត្រាំ​រួច ចូរ​កុំ​ភ្លេច​លាង​សម្អាត​មាត់​ជាមួយ​ទឹក និង​ដុស​សម្អាត​ធ្មេញ​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​ក្រោយ។

២-ផ្លែ​ប៉ោម ៖ មនុស្ស​គ្រប់​គ្នា​បានដឹង​ហើយ​ថា កាលណា​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ​គឺ​មិន​មាន​ជំងឺ​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ថា វា​អាច​បំផ្លាញ​ស្នាមញញឹម​អ្នក​ដែរ​ទេ? ជាតិ​អាស៊ីត​របស់​ផ្លែ​ឈើ​មួយ​នេះ​គឺជា​មូលហេតុ​ហើយ​។ ដូច្នេះ ក្រោយ​ពី​ញ៉ាំ​ផ្លែ​ប៉ោម​រួច គួរតែ​រង​ចាំ​មួយសន្ទុះ​ហើយ​ដុសធ្មេញ​ផង​។

៣-នំ​បុ័ង ៖ នំ​បុ័ង​ភាគច្រើន​មាន​ជាតិ​ស្ករ​ច្រើន​ណាស់​ដែល​វា​កើត​ចេញពី​ម្សៅ​កៃ​ឆ្នៃ ដូច្នេះ​វា​ពិតជា​មិន​អាច​ធ្វើ​ឲ្យ​ធ្មេញ​មាន​សុខភាព​ល្អ​ឡើយ​ក្រោយ​ពី​ញ៉ាំ​អាហារ​នេះ​រួច​។ ជាមួយ​គ្នា​នេះ​ដែរ កាល​ណា​លាយ​ជាមួយ​ទឹកមាត់​ទៀត វា​រឹង​តែ​ធ្វើ​ឲ្យ​ក្លាយទៅជា​កំណក​ជាប់​នឹង​ធ្មេញ​ទៀត​។

៤-ពោត​លី​ញ ៖ ចាប់តាំងពី​វា​គឺជា​អាហារ​ដ៏​អាក្រក់​ដែល​នាំ​ឲ្យ​ជាប់​ក្នុង​ចន្លោះ​ធ្មេញ ដែល​ជម្រុញ​ដល់​ការ​លូតលាស់​បាក់តេរី​កាន់តែ​ច្រើន​មក ដូច្នេះ​វា​ក៏​នឹង​បំផ្លាញ​ស្នាមញញឹម​អ្នក​បាន​ដែរ​។ ដូច្នេះ​​បើសិនជា​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ប្រភេទ​នេះ​នៅ​ពេល​មើល​កុន​មែន​នោះ យក​ល្អ​គួរតែ​កាត់​បន្ថយ​ខ្លះទៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ