នៅក្នុងមង្គលសូត្រទី៥ ព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងថា បុព្វេ កតបុញ្ញតា ភាវៈនៃបុគ្គលដែលបានធ្វើបុណ្យទុកហើយក្នុងកាលមុន ជាមង្គលដ៏ឧត្តម ។
ធម្មតាអ្នកដែលបានយល់ច្បាស់នូវផលល្អនៃអំពើសុចរិតនិងផលអាក្រក់នៃទុច្ចរិតកម្មតែងប្រញាប់ប្រញាល់វៀរចាកអំពើអាក្រក់គ្រប់យ៉ាង ហើយ រួតរះធ្វើបុណ្យរាល់ៗថ្ងៃ ព្រោះអំពើល្អតែងផ្តល់ផលជាសុខចម្រើនក្នុងលោកនេះផង និងក្នុងបរលោកផង ។
ន័យនេះក៏បានដល់ការកសាង ឬការខិតខំប្រឹងប្រែងកសាងសមត្ថភាពនិងលក្ខណសម្បត្តិគ្រប់យ៉ាងដូចជា ការត្រៀមធនធានទុកជាមុន លុះដល់ពេលត្រូវការ ក៏អាចយកសមត្ថភាព លក្ខណសម្បត្តិ និងធនធាននោះមកប្រើការភ្លាមៗនឹងទទួលបានផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ដូចនេះការខិតខំលះបង់នូវអំពើអាក្រក់ ហើយព្យាយាមធ្វើឱ្យបាននូវអំពើល្អក្នុងកាលមុន ជាមង្គលដ៏ឧត្តម ។ ដោយសាន សារិន