ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ក្រាល​កៅស៊ូ​ជុំវិញ​វិមាន​ឯករាជ្យ​ក្នុង​ក្រុងប៉ៃលិន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​សោភ័ណ​ភាព​នៅ​ក្នុង​ក្រុងប៉ៃលិន កាន់តែ​ស្រស់បំព្រង មាន​ផ្លូវ​ខ្វាត់ខ្វែង ក្រាល​ទៅ​ដោយ​កៅស៊ូ និង​ចាក់​បេតុង ព្រមទាំង​មានការ​ដាំ​ផ្កា​លម្អ​នៅ​លើ​ទ្រូងផ្លូវ ស្រោច​ទឹក​ថែទាំ​ជា​រៀងរាល់ថ្ងៃ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​សោភ័ណ​ភាព​នៅ​ក្នុង​ក្រុងប៉ៃលិន កាន់តែ​ស្រស់បំព្រង មាន​ផ្លូវ​ខ្វាត់ខ្វែង ក្រាល​ទៅ​ដោយ​កៅស៊ូ និង​ចាក់​បេតុង ព្រមទាំង​មានការ​ដាំ​ផ្កា​លម្អ​នៅ​លើ​ទ្រូងផ្លូវ ស្រោច​ទឹក​ថែទាំ​ជា​រៀងរាល់ថ្ងៃ ដោយ​មន្ត្រី​នៅ​តាម​មន្ទីរ​នីមួយ​ៗ ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេស ចរណ៍​មានការ​ស្ញប់ស្ញែង និង​កោតសរសើរ ព្រមទាំង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សង្ឃឹមថា នៅ​ថ្ងៃ​ខាង​មុខ​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត នឹង​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ។

ប្រភព​ព័ត៌មាន​ពី​លោក បាន សុខ​ជា ជា​មេការ​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ បាន​រៀបរាប់​បណ្តើរ​និង​ដើរ​ត្រួតពិនិត្យ​ការងារ​បណ្តើរ​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ ក្រុមការងារ​របស់​លោក​បាន​យក​ល្បាយ​ជ័យ​កៅស៊ូ​ដែល​បាន​លាយ​ជាមួយ​កំទេច​ថ្ម​ទៅ​ចាក់​ក្រាល​នៅ​ជុំវិញ​វិមាន​ឯករាជ្យ ដើម្បី​ឱ្យ​ផ្លូវថ្នល់​កាន់តែ​ខ្មៅ​រលោង​ស្អាត ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ។

លោក​បាន សុខ​ជា បន្ត​ទៀត​ថា ការ​ក្រាល​កៅស៊ូ​នេះ នឹង​រៀបចំ​ធ្វើ​ជុំវិញ​សួន​កន្លែង​លេង​កំសាន្ត និង​តាម​ផ្លូវ​ផ្សេង​ៗ​ទៀត ជា​ច្រើន​ក្នុង​ក្រុង​ឱ្យ​មាន​ខ្វាត់ខ្វែង ដើម្បី​សម្រួល​ដល់​ការ​ចេញចូល​របស់​ពលរដ្ឋ ក៏​ដូច​ជា​លំអ ទីរួមខេត្ត​ឱ្យ​កាន់តែ​មាន​សោភ័ណ​ភាព ស្រស់​ស្អាត​ថែម​ទៀត​ផង ។

លោក​បញ្ជាក់​ទៀត​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន អាណត្តិ​ថ្មី​នេះ គេ​ឃើញ​មានការ​ឈូស​ឆាយ​ធ្វើ​សួន​កុមារ​ថ្មី ធ្វើ​ផ្លូវ​ថ្មី​ៗ​ជា​ច្រើន​ខ្សែ ដែល​ជា​ហេតុ ធ្វើ ឱ្យ​ពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល ហើយ​សង្ឃឹមថា នៅ​ថ្ងៃ​ខាង​មុខ មិន​ត្រឹមតែ​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​នៅ​ជនបទ​ដាច់​ស្រយាល ក៏​មាន​ផ្លូវ​ខ្វាត់ខ្វែង​ផង​ដែរ ព្រោះ​វា​ប្រៀប​បាន​ទៅ​នឹង​សរសៃឈាម ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​យើង​មានការ​រីក​ច្រើន និង​ងាយស្រួល​ក្នុង​ការ​ដឹក​កសិផល​យក​ទៅ​លក់​ដូរ​នៅ​ទីផ្សារ​ថែម​ទៀត ។

លោក​បញ្ជាក់​បន្ត​ទៀត​ថា ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​និយាយ​ខ្សឹបខ្សៀវ​គ្នា កោតសរសើរ​ដល់ អាជ្ញាធរ​ខេត្ត ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត​ថ្មី​ថា មួយ​រយ​:​ពេល​ថ្មី​នេះ គេ​ឃើញ​អាជ្ញាធរ​ខេត្ត​ស​ម្រុ កសាង​សង់​ផ្លូវ​ស្ទើរ​គ្រប់កន្លែង ទាំង​ផ្លូវ​ក្នុង​ក្រុង និង​នៅ​តាម​ស្រុក​ផង​ដែរ ។ ដូច្នេះ ពួក​គាត់​ជឿជាក់​ថា បើ​មាន​ផ្លូវ​ល្អ​ហើយ ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក​ក៏​ស្រួល ។ ចំណែក​ការ​ដឹក​កសិផល​ទៅ​លក់ដូរ​ក៏​បាន​រហ័ស​ទាន់​ពេលវេលា មិន​ភ័យ​បារម្ភ ចំពោះ​ការ​ធ្វើ​ចរាចរណ៍​របស់​សិស្សានុសិស្ស​ទៅ​រៀនសូត្រ​ក៏​មានការ​ងាយស្រួល​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ